ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ពល​ទាហាន​ទាំង​៦ ទទួល​សម្ភារៈ​ការិយាល័យ​ពី​មេបញ្ជាការ​កង​ទ័ពជើងគោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ផ្តល់​ការ​បំពាក់​សម្ភារៈ​ការិយាល័យ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជូន​ដល់​សាលា​ពល​ទាហាន​ទាំង​៦​យោធភូមិ​ភាគ​ចំណុះ​កងទ័ពជើងគោក…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ផ្តល់​ការ​បំពាក់​សម្ភារៈ​ការិយាល័យ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជូន​ដល់​សាលា​ពល​ទាហាន​ទាំង​៦​យោធភូមិ​ភាគ​ចំណុះ​កងទ័ពជើងគោក ដោយ​ក្នុង​មួយ​អង្គភាព​ទទួល​បាន កុំព្យូទ័រ​ចំនួន​០៦​គ្រឿង​, កុំព្យូទ័រ​លើ​តុ​ចំនួន​១៤​គ្រឿង​, ម៉ា​ស៊ូ​ន​ព្រី​ន​ធ័​រ​ចំនួន​១៣​គ្រឿង​, ម៉ាស៊ីន​កូ​ពី​ខ្នាត​ធំ​ចំនួន​១​គ្រឿង​, ម៉ាស៊ីន​ស្លាយ ចំនួន​៦​គ្រឿង​, ក្តា​ខៀន​ចល័ត ចំនួន​១៨​ផ្ទាំង​, តុ​ការិយាល័យ ចំនួន​១១, តុ​ដាក់​កុំព្យូទ័រ ចំនួន​១៤ និង​ទូ​ដាក់​ឯកសារ​ចំនួន​០៣​។

ពិធី​ប្រគល់​-​ទទួល ត្រូវ​បាន​ប្រារព្ធ​ធ្វើ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​ទីតាំង​ផ្ទាល់ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​របស់​អង្គភាព​ទាំង​៦ ជា​មួយនឹង​ក្រុមការងារ​ជំនួយការ មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​ផ្នែក ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ការ​ផ្តល់​ជូន​នូវ​គ្រឿង​បំពាក់​ជូន​សាលា​យោធា និង​សម្ភារ​ផ្សេង​ៗ ទៅ​ដល់​បណ្តា​អង្គភាព​នីមួយ​ៗ គឺជា​ផ្នែក​មួយ​នៃ​ការ​យកចិត្តទុកដាក់​គិតគូរ​លើ​កិច្ច​ការងារ របស់​ទ័ព​ជា​ទូទៅ ដែល​កន្លង​មក​លោក​មេបញ្ជាការ​កងទ័ពជើងគោក តែងតែបាន​ធ្វើការ​ផ្តល់​ជូន​ជា​បន្តបន្ទាប់​ដល់​បណ្តា​អង្គភាព​ចំណុះ​នីមួយ​ៗ​។

ការ​ឧបត្ថម្ភ​គ្រឿង​បរិក្ខា​ការិយាល័យ​ទាំងនេះ ក៏​សំដៅ​បង្ក​លក្ខណៈ​ងាយស្រួល បង្កើន​ប្រសិទ្ធភាព​ការងារ បំពេញ​ដល់​ការ​ខ្វះខាត​ចាំបាច់ ដែល​ឆ្លើយ​តប​ដល់​កិច្ច​ការងារ​បណ្តុះបណ្តាល​ធនធាន​មនុស្ស នៃ​កង​យោធពលខេមរភូមិន្ទ ដែល​ជា​ឆ្អឹងខ្នង​ការពារ​ជាតិ​មាតុភូមិ​។

នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​នៅ​ក្នុង​សាលា​ពល​ទាហាន​ទាំង​៦ យោធភូមិ​ភាគ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​មេបញ្ជាការ​កងទ័ព​ជើងគោក ដែល​ជា​និច្ចកាល​តែងតែ​ផ្តល់​ការ​យកចិត្តទុកដាក់ ដោះស្រាយ​គ្រប់​បែប​យ៉ាង​ជួយ​សម្រួល​ដល់​កិច្ច​ការងារ និង​ការ​រស់នៅ​របស់​យោធិន​គ្រប់​អង្គភាព ព្រមទាំង​បាន​សន្យា​ថា និង​ខិតខំ​ថែរក្សា​សម្ភារ​ទាំងនេះ​ឱ្យ​បាន​ល្អ និង​ប្រើប្រាស់​បម្រើ​ដល់​កិច្ច​ការងារ​អង្គភាព​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ