ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បង្ហាញ​ច្បាស់​ថា មាន​​មេតា​ណុ​ល​កម្រិត​ខ្ពស់ ក្នុង​ស្រា ដែល​គេ​បិត​នៅ​ខេត្តកំពង់ឆ្នាំង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម បានអោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ពុល នៅ​ស្រុក​ទឹកផុស…

រាជធានី​ភ្នំពេញ ៖ បើ​តាម​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម បានអោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ពុល នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង រួម​នឹង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី ដោយ​មាន​កិច្ច​ដឹកនាំ​សម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញា​រង ខេត្តកំពង់ឆ្នាំង បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ស្រាវជ្រាវ និង​ស៊ើបអង្កេត នៅ​ទីតាំង​កើតហេតុ​ស្ថិត​ក្នុងភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​សិប្បកម្ម​ផលិតផល​ស្រា​ចំនួន ០៨​កន្លែង (៣​កន្លែង ស្ថិត​ក្នុងស្រុក​ទឹកផុស និង ៥​កន្លែង​ទៀត​ក្នុងស្រុក​កំពង់ត្រឡាច​) កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចុះ​ធ្វើការ​សាកសួរ​ព័ត៌មាន សាវតា ពាក់ព័ន្ធ​នៃ​ការ​ពុល និង​បាន​ប្រមូល​និង​ដក​យក​គំរូ​សំណាក​ស្រា​សរុប​ចំនួន ៧៣​គំរូ ( ១៨​គំរូ​ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង និង​៥៥​គំរូ ទទួល​បាន​ពី​ទីតាំង​សិប្បកម្ម​៨​កន្លែង​) មក​ធ្វើការ​វិភាគ​នៅ មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​។

លទ្ធផល​នៃ​ការ​ធ្វើតេស្ត​គំរូ​សំណាក​រួម​មាន ៖
-៥​គំរូ នៃ​ស្រា​ចំនួន ១៦​គំរូ ដែល​ទទួល​បាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត មាន​វត្តមាន​មេតា​ណុ​ល​ក្នុង​កម្រិត​ខ្ពស់​ចាប់ពី ១០.៥% រហូត​ដល់ ១៧.២៥ % លើស​កម្រិត​អនុញ្ញាត​ដែល​ឱ្យ​ខ្ពស់​បំផុត​ត្រឹមតែ ០.១៥% ប៉ុណ្ណោះ ។
-៥៥​គំរូ ដែល​បាន​ដកហូត​ពី​សិប្បកម្ម​ចំនួន ៨​កន្លែង​ផ្សេង​គ្នា កំពុងធ្វើការ​វិភាគ​បន្ត ។

តាម​រយៈ​លទ្ធផល​ខាងលើ និង​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ សបញ្ជាក់​ឱ្យ​ឃើញ​ថា គំរូ​ស្រា​ចំនួន ០៥ ក្នុង​ចំណោម គំរូ​ស្រា​ចំនួន​១៦ ខាងលើ មាន​កម្រិត​មេតា​ណុ​ល លើស​ពី ១០​ក្រាម ក្នុង​១០០​មី​លី​លី​ត្រ ស្រា ដែល​មាន​ន័យ​ថា ៖
ក្មេង​ជំទង់​អាច​ពុល​ស្លាប់​បាន ប្រសិនបើ​ទទួលទាន​ចាប់ពី ១០០​មី​លី​លី​ត្រ ឡើង​ទៅ និង​មនុស្ស​ពេញវ័យ​អាច​ពុល​ស្លាប់​បាន ប្រសិនបើ​ទទួលទាន​ចាប់ពី ៣០០​មី​លី​លី​ត្រ ឡើង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​ពុល​ស្រា​នេះ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​១៤៖០០​នាទី​រសៀល ករណី​សង្ស័យ​ពុល​ស្រា សរុប​ចំនួន ១៣១​នាក់ (​ស្រី​៦​នាក់​) អ្នក​ចេញ​ជា​សះស្បើយ​ចំនួន ៩០​នាក់​, កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បុរស​ចំនួន ៣១​នាក់​, សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ចំនួន ៣​នាក់​, អ្នក​ស្លាប់​ចំនួន ៧​នាក់ (​នៅ​ម​នី្ទ​រ​ពេទ្យ​ខេត្ត​២​នាក់ ស្លាប់​ពេល​បញ្ជូន​ទៅ​ភ្នំពេញ​២​នាក់​, ស្លាប់​នៅផ្ទះ​២​នាក់ និង​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ១​នាក់​) ។

មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការ​ទទួលទាន​ស្រា ដែល​មិន​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ មិន​មាន​ប្រភព​ច្បាស់លាស់ និង​មាន​តម្លៃ​ទាប​ហួសហេតុ (​មិន​សម​ស្រប​តាម​តម្លៃ​ទីផ្សារ​) ដែល​អាច​ជា​ហានិភ័យ បង្ក​គ្រោះថ្នាក់ និង​មិន​មានការ​ទទួលខុសត្រូវ​។ ក្នុង​កំឡុង​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បរិមាណ​នៃ​ការ​ប្រើប្រាស់​អាល់កុល មានការ​កើនឡើង ដូច្នេះ​ហើយ​មានការ​ផលិត​អាល់កុល​ច្រើន ធ្វើ​ឱ្យ​ការ​ផ្គត់​ផ្គង​ស្រាស មានការ​ធ្លាក់​ចុះ ជា​ហេតុ​ធ្វើ​ឱ្យ​ជន​ឱកាសនិយម ឆ្លៀត​យក​សារធាតុ​មេតា​ណុ​ល មក​បន្លំ​ធ្វើ​ស្រាស ឬ អាល់កុល​។ ក្នុង​ករណី​សង្ស័យ​មាន​ក្លែងបន្លំ បងប្អូន​ប្រជាពលរដ្ឋ អាច​ធ្វើការ​ទំនាក់ទំនង​មក​កាន់ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» តាម​រយៈ​លេខ​ទូរស័ព្ទ (+៨៥៥) ២៣ ២៣១ ៨៥៦ ឬ (+៨៥៥) ៩២ ៨៣០ ៨៥៦ ៕

សូម​ប្រយ័ត្ន​! អ្នក​ពុល​ស្រាស​បាន​កើន​១២៧​នាក់​ហើយ ខណៈ​អ្នក​បាត់បង់​ជីវិត​៧​នាក់

ករណីពុល​ស្រា​.​ស​នៅ​កំពង់ឆ្នាំង សមត្ថកិច្ច​ចុះ​យក​សំណាក​គំរូ​ស្រា ទៅ​ពិនិត្យ​នៅ​ភ្នំពេញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ