ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់​កិច្ច​ទាំងអស់​របស់​ព្រះសង្ឃ​ត្រូវ​ផ្អែក​លើ​ពុទ្ធ​វិន័យ​ដាច់ខាត

3 ឆ្នាំ មុន

រាល់​កិច្ច​ទាំងអស់​របស់​ព្រះសង្ឃ​ពុទ្ធសាសនា​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ព្រះពុទ្ធ​វិន័យ​ជា​ដាច់ខាត បើ​ធ្វើ​ខុស​វិន័យ​នឹង​មានទោស ធ្វើ​ត្រឹមត្រូវ​តាម​វិន័យ​នឹង​រួច​ទោស មិន​មាន​សីលវិបត្តិ តែ​សម័យ​បច្ចុប្បន្ន​ឃើញ​មានការ​គង់​ឬ​អង្គុយ​របស់​ព្រះសង្ឃ​ពុទ្ធសាសនា​នៅ​មិន​ទាន់​ប្រតិ​ប​ត្តិ​​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ខាងក្រោម​នេះ​ជា​ចំណុច​គួរ​ពិចារណា​ចំនួន​បីដូច​តទៅ​៖ ១- ការ​រៀបចំ​តាម​ក្បួន​ពុទ្ធ​វិន័យ​តម្រូវ​ឱ្យ​ព្រះសង្ឃ​គង់​អង្គុយ​តាម​លំដាប់​ចាស់ និង​ខ្ចី​វស្សា​នៅ​ក្នុង​ផ្នួស គឺថា​មិន​រាប់​យកអាយុ​ចាស់​ក្មេង​នៃ​វ័យ​ការ​កើត…

រាល់​កិច្ច​ទាំងអស់​របស់​ព្រះសង្ឃ​ពុទ្ធសាសនា​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ព្រះពុទ្ធ​វិន័យ​ជា​ដាច់ខាត បើ​ធ្វើ​ខុស​វិន័យ​នឹង​មានទោស ធ្វើ​ត្រឹមត្រូវ​តាម​វិន័យ​នឹង​រួច​ទោស មិន​មាន​សីលវិបត្តិ តែ​សម័យ​បច្ចុប្បន្ន​ឃើញ​មានការ​គង់​ឬ​អង្គុយ​របស់​ព្រះសង្ឃ​ពុទ្ធសាសនា​នៅ​មិន​ទាន់​ប្រតិ​ប​ត្តិ​​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ខាងក្រោម​នេះ​ជា​ចំណុច​គួរ​ពិចារណា​ចំនួន​បីដូច​តទៅ​៖

១- ការ​រៀបចំ​តាម​ក្បួន​ពុទ្ធ​វិន័យ​តម្រូវ​ឱ្យ​ព្រះសង្ឃ​គង់​អង្គុយ​តាម​លំដាប់​ចាស់ និង​ខ្ចី​វស្សា​នៅ​ក្នុង​ផ្នួស គឺថា​មិន​រាប់​យកអាយុ​ចាស់​ក្មេង​នៃ​វ័យ​ការ​កើត ឬ​ការ​ចាប់កំណើត​ឡើយ ។ សម័យ​បច្ចុប្បន្ន​ចំណុច​ទី​១ មិនសូវ​ឃើញ​មាន​ប្រតិបត្តិ​ជា​ទូទៅ​ទាំងស្រុង​ទេ ។

២- ការ​រៀបចំ​តាម​ក្បួន​ពិធីសារ​នៅ​ក្នុង​ព្រះរាជ​ពិធី​តម្រូវ​ឱ្យ​ព្រះសង្ឃ​គង់​អង្គុយ​អនុលោម​ទៅ​តាម​ឋានានុក្រម មុខ​តំណែង​ខ្ពស់​ទាប​នៅ​ក្នុង​ជួរ​ព្រះ​មន្ត្រី​សង្ឃ ។

៣- ការ​គង់​អង្គុយ​របស់​ព្រះសង្ឃ​ពុទ្ធ​សា​សា​នា​ត្រូវ​តែ​រៀបចំ​ឡើង​ដោយ​អនុលោម​ទាំងស្រុង និង​ដាច់ខាត​ឱ្យ​ស្រប​តាម​បទដ្ឋាន​នៃ​ក្បួនខ្នាត​ពុទ្ធ​វិន័យ ឯការ​រៀបចំ​អាសនៈ​សម្រាប់​ព្រះ​​សង្ឃ​ដោយ​អនុលោម​តាម​កម្រិត​ខ្ពស់​ទាប​នៃ​មុខ​តំណែង ឋានានុក្រម តួនាទី នៅ​ក្នុ​ង​ជួរ​មន្ត្រី​សង្ឃ​ជា​ការ​ប្រតិបត្ដិ​ខុស ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​បទដ្ឋាន​នៃ​ក្បួនខ្នាត​ពុទ្ធ​វិន័យ ។

ចំណុច​ចុង​ក្រោយ​នេះ​ជា​យោបល់​លើក​ឡើង​ដោយ​មាន​បំណង​ចង់ឱ្យ​ព្រះសង្ឃ​នៅ​ក្នុង​សកល​ពុទ្ធ​សាសនមណ្ឌល​ប្រតិបត្តិ​តាម​លំ​អាន​ពិតប្រាកដ​នៃ​ពុទ្ធ​វិន័យ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ