ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ឲ្យ​មេដឹកនាំ​កូរ៉េ​ខាងជើង

3 ឆ្នាំ មុន

ប្រទេស​ចិន​-​កូរ៉េ​ខាងជើង ៖ អ្នកវិភាគ​អា​មេ​រិ​ក​ម្នាក់ ដែល​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​នានា ក្នុង​ផ្ទៃ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​ថ្លែង​នា​ថ្ងៃទី​១​ធ្នូ​ថា ចិន​បាន​ផ្ដល់​ដល់​មេដឹកនាំ​កូរ៉េ​ខាងជើងលោក​គី​ម​ជុង​អ៊ុ​ន​និង​គ្រួសារ​នូវ​វ៉ាក់សាំងពិសោធន៍​ចិន​មួយ​ប្រឆាំង​វីរុស COVID-19 ។ លោក HARRY…

ប្រទេស​ចិន​-​កូរ៉េ​ខាងជើង ៖ អ្នកវិភាគ​អា​មេ​រិ​ក​ម្នាក់ ដែល​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​នានា ក្នុង​ផ្ទៃ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​ថ្លែង​នា​ថ្ងៃទី​១​ធ្នូ​ថា ចិន​បាន​ផ្ដល់​ដល់​មេដឹកនាំ​កូរ៉េ​ខាងជើងលោក​គី​ម​ជុង​អ៊ុ​ន​និង​គ្រួសារ​នូវ​វ៉ាក់សាំងពិសោធន៍​ចិន​មួយ​ប្រឆាំង​វីរុស COVID-19 ។

លោក HARRY KAZIANIS អ្នក​ជំនាញការ​ខាង​កូរ៉េ​ខាងជើង ជា​សមាជិក​ក្រុម​ការពារ ផល
ប្រយោជន៍​ជាតិ ជា​ក្រុម​ត្រិះ​រិះ​ពិចារណា មាន​មូលដ្ឋា​ន​នៅ​ទីក្រុង​វ៉ា​ស៊ិន​តោន​និយាយ​ថា ជន​លេខ​មួយ​កូរ៉េ​ខាងជើង និង​តំណាង​ជាន់ខ្ពស់​ច្រើន​រូប​របស់​ប្រទេស​នោះ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក្នុង​អំឡុង​ខែវិច្ឆិកា​។

ក្នុង​អត្ថបទ​មួយ​ចេញផ្សាយ​តាម​វេ​ប​សាយ​19FORTYFIRE អ្នកវិភាគ​រូប​នោះ​បន្ត​ថា លោក​មិន​អាច​ដឹង​ថា តើ​មន្ទីរពិសោធន៍​ចិន​ណា​ដែល​ជា​អ្នក​ផ្ដល់​វ៉ាក់សាំង​នេះ​និង​ក៏​មិនដឹង​ថា​តើ​វា​មាន​ប្រសិទ្ធភាព​បែប​ណា​ដែរ ។

កូរ៉េ​ខាងជើង​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មានការ​អះអាង​ពី​អ្នក​ឆ្លង​វីរុស​ណា​ម្នាក់​នៅឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ