ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ម្រេច​កំពត​» ជា​អន្តរជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ម្រេច​កំពត​ក្លាយជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អស់​រយៈពេល​ជា ច្រើន​ឆ្នាំ​មក ផលិតផល ឬ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​មួយ​នេះ​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម ដាក់ ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ម្រេច​កំពត់​ជា​អន្តរជាតិ​នៅ​បណ្តា​ប្រទេស​ចំនួន ៥០ ខណៈ​ទំ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ម្រេច​កំពត​ក្លាយជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អស់​រយៈពេល​ជា ច្រើន​ឆ្នាំ​មក ផលិតផល ឬ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​មួយ​នេះ​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម ដាក់ ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ម្រេច​កំពត់​ជា​អន្តរជាតិ​នៅ​បណ្តា​ប្រទេស​ចំនួន ៥០ ខណៈ​ទំ ហំ​ផ្ទៃដី​ផលិត​ម្រេច​កំពត​កើន​ដល់​ជិត ៣០០​ហិ​កតា ។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់ ទទួល​ម៉ាស៊ីន​វេច​ខ្ចប់ និង​ការ​បញ្ជា​ទិញ «​ម្រេច​កំពត​» ពេល​ថ្មី​ៗ​នេះ​ការ​ជ្រើសរើស និង​ចុះបញ្ជី «​ម្រេច​កំពត​» ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ ២០១០ ដែល​ចាប់ផ្តើម​ដំបូង មាន​ផលិតករ​ចំនួន ១១៨​គ្រួសារ ក្រុមហ៊ុន​ចំនួន ១២ និង​ផ្ទៃដី​ដាំ​ដុះ​ចំនួន ១០​ហិ​កតា ដែល​អាច​ប្រមូល​ទិន្នផល​បាន​តែ ១០​តោន​ប៉ុណ្ណោះ ប៉ុន្តែ​មក ដល់​ឆ្នាំ ២០២០ នេះ មាន​ផលិតករ​សរុប​ចំនួន ៤៥៥​គ្រួសារ ក្រុមហ៊ុន​ចំនួន ៣៨ និង​ផ្ទៃដី​ដាំ​ដុះ កើនឡើង​ដល់ ២៩០​ហិ​កតា ដែល​អាច​ប្រមូល​ទិន្នផល​បាន​រហូត​ដល់​ចំនួន ៨២,៧៨​តោន និង មាន​ទីផ្សារ​នាំ​ចេញ​ទៅ​ប្រទេស​នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប ដោយ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ម្រេច​កំពត​» ត្រូវ​បាន​ទទួល​ការ​ចុះបញ្ជី​ជា​បន្តបន្ទាប់​នៅ​ក្នុង​តំបន់ និង​សកលលោក ហើយ ទទួល​បានការ​ការពារ​នៅ​ប្រទេស​ថៃ វៀតណាម និង​សហភាព​អឺរ៉ុប ។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ គូសបញ្ជាក់​ថា «​ថ្មី​ៗ​នេះ​ក្រសួងពាណិជ្ជកម្ម​បាន​ជួយ​សម្រប សម្រួល​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ម្រេច​កំពត​» ជា​អន្តរជាតិ​នៅ បណ្តា​ប្រទេស​ចំនួន ៥០ ក្រោម​ច្បាប់​ស្តី​ពី​ទីក្រុង ហ្សឺ​ណែវ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោ​ន ស្តី​ពី​ប្រភព​ដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិ សាស្ត្រ​ទំនិញ​» ។

បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ និង​លើកទឹកចិត្ត​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​ផលិតករ​ម្រេច​កំពត​ទាំងអស់ ឱ្យ​បន្តស ហ​ការ និង​ចូលរួម​ឱ្យ​បាន​សកម្ម​បន្ថែម​ទៀត ក្នុង​សកម្មភាព​លើកកម្ពស់​ម្រេច​កំពត​កម្ពុជា និង បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង រក្សា​កេរ្តិ៍ឈ្មោះ និង​គុណ ភាព​នៃ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ «​ម្រេច​កំពត​» ដើម្បី​បង្កើន​ទំនុកចិត្ត​ចំពោះ​អ្នក​ប្រើប្រាស់ និង​ការ​ស្វែងរក​ទីផ្សារ​បន្ថែម តាម​រយៈ​ការ​រៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​ជាមួយនឹង​សហព័ន្ធ​ម្រេច កម្ពុជា និង​សហគមន៍​ម្រេច​ពិភពលោក (World Pepper Community) ព្រមទាំង​ពង្រឹង​ការ អនុវត្ត​ច្បាប់​ដើម្បី​លុប​បំបាត់ និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ «​ម្រេច​កំពត​» ។

ពាក់ព័ន្ធ​និង​ម្រេច​កំពត​នេះ​បើ​តាម​លោក ងួ​ន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច កំពត​ធ្លាប់​បានឱ្យ​ដឹង​ថា ពូជ​ម្រេច​កំពត​អាច​យក​ទៅ​ដាំ​តំបន់​ណា​ក៏​បាន​ដែរ តែ​ម្រេច​កំពត​មិន អាច​យក​ពូជ​ពី​តំបន់​ផ្សេង​មក​ដាំ​នៅ​កំពត​បាន​ទេ ព្រោះ​ពូជ​ម្រេច​នៅ​ទី​នេះ​បាន​បន្សល់​ទុក​តាំង ពី​ដូច​តា​យូរ​មក​ហើយ​តាំងពី​សទ​វត្សរ៍​ទី ១៣ ជាមួយនឹង​ពូជ ២ ប្រភេទ​មានពូជ​កំចាយ និង ឡាំ​ប៉ុង​ហើយ​តម្លៃ​ម្រេច​កំពត​នេះ​អាច​ឈរជើង ឬ​រក្សា​បាន​តម្លៃ​ថ្លៃ​នៅ​លើ​ទីផ្សារ​អស់​រយៈ ពេល ៥​ឆ្នាំ​ជាប់​គ្នា ពោល​តាំងពី​ឆ្នាំ ២០១៥ មក ។

លោក​បន្ត​ថា ក្រោយ​ពី​សមាគម​បាន​បង្កើត​ឡើង យើង​មាន​យុទ្ធសាស្ត្រ​ចំនួន ៣​ដែល យើង​ត្រូវធ្វើ ៖ ទី ១ ពង្រឹងគុណភាព​ម្រេច​កំពត​ឱ្យ​កាន់តែ​ខ្លាំង​,​ទី ២ ពង្រីក​ផ្ទៃដី ព​ង្រី​ទិន្នផល ផ្គត់ផ្គង់​ទីផ្សារ និង​ទី ៣ ទប់​ស្កាក់​ការ​ក្លែងបន្លំ ហើយ​ការ​ក្លែងបន្លំ​ឈ្មោះ​ម្រេច​កំពត​តែងតែ​នៅ លើ​ទីផ្សារ ហើយ​សមាគម​តែងតែ​ទប់ស្កាត់​ជា​ប្រចាំ ។

លោក​សង្កត់ធ្ងន់​ថា ម្រេច​កំពត​ឡើង មក​ឈរ​ក្នុង​តម្លៃ​លើ​ទីផ្សារ ម្រេចខ្មៅ​មួយ​គីឡូក្រាម​តម្លៃ ១៥​ដុល្លារ​អា​មេ​រិ​ក​, ក្រហម ២៥​ដុល្លារ អា​មេ​រិ​ក និង​ម្រេចស​តម្លៃ ២៨​ដុល្លារ​អា​មេ​រិ​ក ។ តម្លៃ​ម្រេច​ទាំង ៣ ប្រភេទ​នេះ យើង​រក្សា​បាន តម្លៃ​ជាប់​គ្នា ៥​ឆ្នាំ​ហើយ​បើ​ទោះបី​ទីផ្សារ​មាន​លក្ខណៈ​ចង្អៀត​ខ្លះ​ក៏​ដោយ ក៏​យើង​មិន​ចុះថ្លៃ​ដែរ បើ​យើង​ចុះ​តម្លៃ​វា​មិន​តុល្យភាព​ទៅ​ការ​ផលិត​របស់​ប្រជា​កសិករ ។

ដូចនេះ​យើង​នៅ​រឹង​ថ្លៃ ប៉ុណ្ណឹង ។ នៅ​ថ្ងៃ​ខាង​មុខ​ក៏​យើង​មិន​មានការ​ព្រួយបារម្ភ​ថា ម្រេច​កំពត​ធ្លាក់​ថ្លៃ ទោះបី​ទីផ្សារ ចង្អៀត​ក៏​ដោយ​ក៏​យើង​នៅ​តែ​អាច​លក់​បាន​ទៅ​តាម​តម្លៃ​ដែល​បាន​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ