ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជីវិត​ឡោម ល​ក្ខិ​ណា យ៉ាងណា​ហើយ​ក្រោយ​ដើរតួ​ជា​ឪពុក​ផង​ម្តាយ​ផង ?

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ស្វាមី​ជួប​គ្រោះ​អកុសល​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​កន្លង​ទៅ តារា​សម្តែង​ស្រី និង​ជាតារ​ចម្រៀង​វ័យក្មេង ឡោម ល​ក្ខិ​ណា បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ការ​លះបង់ និង​ការ​តស៊ូ​មិន​រា​ថយ​របស់​នាង…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ស្វាមី​ជួប​គ្រោះ​អកុសល​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​កន្លង​ទៅ តារា​សម្តែង​ស្រី និង​ជាតារ​ចម្រៀង​វ័យក្មេង ឡោម ល​ក្ខិ​ណា បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ការ​លះបង់ និង​ការ​តស៊ូ​មិន​រា​ថយ​របស់​នាង ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​វ័យក្មេង ដែល​ខំប្រឹង​ប្រែង​ធ្វើ​ការងារ​ជា​ច្រើន​ដើម្បី​ចិញ្ចឹម​បីបាច់​កូនប្រុស​តែ​មួយ​របស់​នាង ។

ថ្មី​ៗ​នេះ​ផង​ដែរ មហាជន​អ្នកគាំទ្រ​បាន​សម្តែង​នូវ​ក្តី​អាណិត​ដល់​រូប​នាង​ជា​ខ្លាំង បន្ទាប់​ពី​បានឃើញ​តារា​ស្រី​រូប​ក្នុង​ដួងចិត្ត​របស់​គាត់ បង្ហោះ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក​ជាមួយ​កូនប្រុស និង​បាន​រៀបរាប់​យ៉ាង​ក្តុកក្តួល​ថា មិន​ថា មាន​អ្វី​កើតឡើង​នោះ​ទេ គឺ​នាង​សន្យា​ចិ​ញឹ​ម​កូន​អោយ​មាន​ក្តី​សុខ​ដូច​គេ​ដែល​មាន​ទាំង​ឪពុក និង​ម្តាយ​នៅ​ជុំ​គ្នា ។

ស្រី​ស្រស់ ឡោម ល​ក្ខិ​ណា បាន​រៀបរាប់​អំពី​ទំហំ​ទឹកចិត្ត​ក្នុង​តួនាទី​ជា​ម្តាយ​ផង​ជា​ឪពុក​ផង​យ៉ាង​ដូច្នេះ​ថា «​គ្រប់យ៉ាង​បែប​នេះ គឺ​ដើម្បី​កូនប្រុស​ខ្ញុំ ដែល​កន្លង​មក​នាង​បាន​សន្យា​ថា​នឹង​ចិញ្ចឹម​កូន​ឱ្យ​បាន​ល្អ​ទៅ​តាម​បំណង​របស់​ស្វាមី​ដែល​ចង់ឱ្យ​កូន​ទៅ​រៀន​បន្ត​នៅ​ក្រោយ​ប្រទេស​»​។

យ៉ាងណាមិញ បើ​ទោះបីជា​រូប​នាង​រ៉ាប់រង​តែ​ម្នាក់ឯង​ក៏​ពិតមែន ប៉ុន្តែ​មហាជន​សង្កេត​ឃើញ​ថា​ការងារ​សិ​ល្បះ​របស់​នាង​នៅ​តែ​មាន​ជា​ហូរ​ហែល និង​ជាប់​ជា​ប្រចាំ​នេះ ដែល​កត្តា​នេះ​ក៏​ដោយសារ​តែ​នាង​ជា​តារា​សម្តែង និង​ជា​តារាចម្រៀង​មាន​រូប​សម្រស់​ស្រស់​សោភា និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​អាជីព​សិល្បៈ​សម្តែង​និង​ចម្រៀង ហេតុ​ដូច្នេះ​ហើយ ឡោម ល​ក្ខិ​ណា នៅ​តែ​បន្ត​ចាប់​អាជីព​សិល្បៈ​យ៉ាង​ពេញទំហឹង ពេល​នេះ​នាង​ទទួល​បានការ​ងារ​ជា​បន្តបន្ទាប់​ដែល​មាន​ទាំង​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ការ​សម្តែង​រឿង​៕