ក្តៅៗ! ម្ចាស់ជើងឯក F1 ខកខានការប្រកួត ក្រោយធ្វើតេស្តវិជ្ជមានកូវីដ
បារ៉ែន ៖ ប្រភពពី BBC បានឱ្យដឹងនៅមុននេះបន្តិចថា ម្ចាស់ជើងឯកពិភពលោក ៧ សម័យកាល Lewis Hamilton…
បារ៉ែន ៖ ប្រភពពី BBC បានឱ្យដឹងនៅមុននេះបន្តិចថា ម្ចាស់ជើងឯកពិភពលោក ៧ សម័យកាល Lewis Hamilton…
បារ៉ែន ៖ ប្រភពពី BBC បានឱ្យដឹងនៅមុននេះបន្តិចថា ម្ចាស់ជើងឯកពិភពលោក ៧ សម័យកាល Lewis Hamilton ហើយក៏ជាម្ចាស់ជើងឯកព្រឹត្តិការណ៍ Formula 1 World Championship ឆ្នាំ ២០២០ នេះ នឹងត្រូវខកខានការប្រកួតទីលាន Sakhir Grand Prix នៅបារ៉ែន ដែលជាការប្រកួតបង្គ្រប់កិច្ច នៅចុងសប្តាហ៍នេះ បន្ទាប់ពីធ្វើតេស្តវិជ្ជមាន Covid-19 ។ គួររំលឹកថា Hamilton ឈ្នះជើងឯក F1 World 2020 ជាមួយកំណត់ត្រាពិសេស
ក្រុមហ៊ុន Mercedes បានធ្វើការអះអាងថា កីឡាករសញ្ជាតិអង់គ្លេសវ័យ៣៥ឆ្នាំរូបនេះ បានចេញរោគសញ្ញាបន្តិចបន្តួចកាលពីថ្ងៃច័ន្ទ ហើយបានទទួលលទ្ធផលវិជ្ជមាន នៅការធ្វើតេស្តជាបន្តបន្ទាប់របស់ខ្លួន។ ហើយបច្ចុប្បន្ន រូបគេកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ។
ជុំវិញបញ្ហានេះ ក្រុមហ៊ុន Mercedes បានបញ្ជាក់ថា កីឡាករដែលត្រូវមកជំនួសកន្លែងរបស់ Hamilton នឹងត្រូវធ្វើការប្រកាសនៅពេលក្រោយ។
សូមបញ្ជាក់ថា Lewis Hamilton បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ខាងលើរួចមកហើយ កាលពីថ្ងៃទី ១៥ វិច្ឆិកា កន្លងទៅ នៅឯប្រទេសតួកគី (Turkish Grand Prix) ដែលជាទីលានទី១៤។ ខណៈដែលនៅសល់ចំនួន២ទីលានទៀត ទើបបញ្ចប់ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ២០២០ មួយនេះ ជាស្ថាពរ៕
ចែករំលែកព័តមាននេះ