ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក អេ​ដ វី​ន ចេញ​មុខ​បកស្រាយ​ក្រោយ​គូស្នេហ៍​អ្នក​មេម៉ាយ​រូប​ស្រស់​ប្រកាស​ពី​ការ​បែកបាក់

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ប្រាកដជា​នៅ​ចាំ​បាន​ច្បាស់​ហើយ​ថា កាលពី​ពេល​ថ្មី​នេះ តារា​សម្តែង​ប្រុស លោក អេ​ដ​វី​ន និង​គូស្នេហ៍​ហាក់​មាន​បញ្ហា​នឹង​គ្នា​រហូត​ដល់​ខាង​ស្រី​ដែល​ជា​អ្នក​មេម៉ាយ​រូប​ស្រស់ និង​ជា​អតីត​ភរិយា​ចាងហ្វាង​ផលិតកម្ម​ធំ​មួយ​បាន​ប្រកាស​ពី​ការ​បែកបាក់​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​អ្នកគាំទ្រ…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ប្រាកដជា​នៅ​ចាំ​បាន​ច្បាស់​ហើយ​ថា កាលពី​ពេល​ថ្មី​នេះ តារា​សម្តែង​ប្រុស លោក អេ​ដ​វី​ន និង​គូស្នេហ៍​ហាក់​មាន​បញ្ហា​នឹង​គ្នា​រហូត​ដល់​ខាង​ស្រី​ដែល​ជា​អ្នក​មេម៉ាយ​រូប​ស្រស់ និង​ជា​អតីត​ភរិយា​ចាងហ្វាង​ផលិតកម្ម​ធំ​មួយ​បាន​ប្រកាស​ពី​ការ​បែកបាក់​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​អ្នកគាំទ្រ ព្រោះ​ធ្លាប់តែ​ឃើញ​អ្នក​ទាំង​ពីរ​ស្អិតរ​មួ​ត​ផ្អែម​ល្អែ​ម​គ្រប់ពេល ។

ដោយឡែក​ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​នេះ តារា​ប្រុស​រូប​នេះ លោក អេ​ដ​វី​ន ដែល​មានឈ្មោះ​ពិត​ថា យឹត មាស​ឧស្សាហ៍ បាន​បង្ហោះ​សារ​សោកសៅ​បង្ហើប​ឲ្យ​ដឹង​អំពី​ហេតុផល​ខ្លះ​ៗ ដែល​លោក​ត្រូវ​ដកខ្លួន​មួយ​រយៈ​ពី​គូស្នេហ៍ គឺ​អ្នក​មេម៉ាយ​រូប​ស្រស់ ដែល​មានឈ្មោះ​ល្បី​នៅ​លើ​បណ្ដាញ​សង្គម​ថា «Panhchaka June» ។ បន្ថែម​ពីលើ​នេះ តារា​សម្តែង​ប្រុស​ក​ម្លោះ​ដែល​បាន​លង់​ស្នេហ៍​អ្នក​មេម៉ាយ​កូន​២ ក៏​ហាក់​សម្តែង​នូវ​ចេតនា​ចង់​ត្រូវរ៉ូវ​គ្នា​វិញ​ជាមួយនឹង​គូស្នេហ៍ ក្រោយ​ពី​មានរឿង​រ៉ាវ​ឈ្លោះប្រកែក​គ្នា​នា​ពេល​កន្លង​មកនេះ ។

លោក អេ​ដ​វី​ន បាន​រៀបរាប់​តាម​រយ​:​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​សួរ​ទៅ​ចែ​តិច ចែ​ដឹង​ហើយ​ថា​ពេល​ចែ​ខឹង តើ​នាក់​ណា​ហ៊ាន​នៅ​ជិត​ចែ ស្លូត​ៗ​ទេ តែបើ​ខឹង​គឺ​បន្ទប់​ខ្ញុំ ត្រី​ខ្ញុំ កញ្ចក់​ផ្ទះ​ខ្ញុំ ងាប់​នឹង​ខ្ទេច​អស់ហើយ ពេល​គាត់​ខឹង ទើប​ខ្ញុំ​សុខចិត្ត​ថយ​មួយ​ជំ​ហ៊ាន ចាំ​គាត់​ត្រជាក់ចិត្ត​សិន​! អូន កុំទៅ​ណា​អី បើ​ដឹងខ្លួន​ថា អូន​ពិបាក ពេល​គ្មាន​បង​នៅ​ជិត ។ ហើយ​បើ​គ្មាន​អូន បង​សុខចិត្ត​ទៅ​បួស​ហើយ ! ជូន​ដល់​ប្រពន្ធ​ខ្លា​» ។

យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​សារ​មួយ​នេះ​រួច​មក មហាជន​សង្កេត​ឃើញ​ថា នៅ​ក្នុង​សារ ដែល​តារា​ប្រុស​រូប​នេះ​បាន​សរសេរ​ហាក់​បាន​បញ្ជាក់​ចង់ឱ្យ​គូស្នេហ៍​ត្រូវរ៉ូវ​ជាមួយ​ខ្លួន​វិញ បើ​ទោះបីជា​ដឹង​ថា គូស្នេហ៍​ជានា​រី​ឆេវឆាវ​ពេល​ខឹង​ម្តង​ៗ​របស់របរ​ត្រូវ​វាយ​ខ្ទេច​ក៏​ដោយ ។ ត្រង់នេះ​ក៏​កាន់តែ​បង្ហាញ​ឲ្យ​ឃើញ​ថា តារា​សម្តែង​ប្រុស​រូប​នេះ ដឹង​ច្បាស់​ពី​ច​រិ​ក​ហ្ស៊ី​ន​របស់​គូស្នេហ៍ ហើយ​មិន​តបត​ដោយ​កំហឹង​ឡើយ ក៏​ព្រោះតែ​ចិត្ត​ស្រលាញ់​ពេញ​បេះដូង ទើប​លោក​ទ្រាំ​នៅ​ស្ងៀម​និង​ធ្វើ​ជា​អ្នក​ចាញ់ ៕