ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូនង៉ែត​ម្នាក់​ទើប​​​នឹង​កើតមក​មាន​ប្រព័ន្ធ​​ការពារ​ប្រឆាំង COVID-19​ នៅ​សិង្ហ​បុរី​

1 ខែ មុន

ប្រទេស​សិង្ហ​បុរី ៖ កាសែត THESTRAITS TIMES រាយការណ៍​នា​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា កូនង៉ែត​ទើប​កើត​ម្នាក់​ពេល​កើត​នៅ​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​៧​វិច្ឆិកា​កន្លង​ទៅ​កើតមក​ភ្លាម​មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​វីរុស…

ប្រទេស​សិង្ហ​បុរី ៖ កាសែត THESTRAITS TIMES រាយការណ៍​នា​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា កូនង៉ែត​ទើប​កើត​ម្នាក់​ពេល​កើត​នៅ​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​៧​វិច្ឆិកា​កន្លង​ទៅ​កើតមក​ភ្លាម​មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​វីរុស COVID-19 ស្រាប់​។

ម្ដាយ​របស់​កូនង៉ែត​មានឈ្មោះ​ថា ALDRIN ជា​អ្នក​ធ្លាប់​ឆ្លង​វីរុស COVID-19 កាលពី​ខែមីនា ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​អឺរ៉ុប ។ ម្ដាយ​រូប​នោះ​ពេលឆ្លង​វីរុស​ស្ថិត​ក្នុង​ការ​ពរ​ពោះ​១០​ស​ប្ដា​ហ៍ ។ នារីមានឈ្មោះ​ថា CELINE NG-CHANG អះអាងប្រាប់​កាសែត THE STRAITS TIMES ថា ខាងមន្ទីរពេទ្យ​កុមារ​ដែល​ជា​កន្លែង​ឆ្លងទន្លេ​និយាយ​ប្រាប់​នាង​ថា ប្រព័ន្ធ​ការពារ​ប្រឆាំង​វីរុស​COVID-19 របស់​នាង​បាន​បាត់ តែ​កូន​នាងALDRIN បែរជា​មាន​ប្រព័ន្ធ​ការពារ​នោះ ។

គ្រូពេទ្យ​សន្មត់​ថា​នាង​បាន​ផ្ទេរ​ប្រព័ន្ធ​ការពារ​របស់​នាង​ទៅ​ឲ្យ​កូន​ពេល​កំពុង​ពរ​ពោះ ។ នារី​អាយុ​៣១ឆ្នាំ​រូប​នេះ​បាន​បង្កើតកូន​នេះ​ជា​កូន​ទី​២ ។ នាង​បន្តថា​បែប​នេះ​កូនប្រុស​នាង លែង​មានការ​បារម្ភ​ពីការ​ឆ្លង​វីរុស COVID-19 ព្រោះ​តាម​ដឹង​ថា គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មាន​ទាប​បំផុត ។ មក​ទល់​ថ្ងៃនេះកុមារ​រូប​នោះ​មាន​សុខភាព​ល្អ ។

កាសែត​នោះ​របស់់​សិង្ហ​បុរី​បន្ត​ថា ម្ដាយកូននេះ​មិនមែន​ជា​សមាជិកគ្រួសារ​តែ​ម្នាក់ឯង ដែល​ឆ្លង​វីរុស​នេះ​ឡើយ​ពេល​ធ្វើ​ដំណើរ​ទៅ​អឹ​រ៉ុ​ប ។ ម្ដាយ​នាង​និង​កូនស្រី​នាង​អាយុ​២​ឆ្នាំ​ក៏​ឆ្លង​ដែរ ។ប្អូន​ប្រុស​នាង​និង​ប្ដី​នាង​មិន​បាន​ឆ្លង​ទេ ។ ម្ដាយ​នាងអាយុ​៥៨​ឆ្នាំ ស្មាន​តែ​មិន​រស់​ដោយ​គាត់​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ដល់​ទៅ​៤​ខែ ហើយ​ត្រូវ​ប្រើ​អុក​ស៊ីហ្សែ​ន​ជំនួយ​កុ្ន​ុ​ង​ការ​ដកដង្ហើម​ផង​អស់​ពេល​ដល់​២៩​ថៃ្ង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo