MODERNA ដាក់​សំណើសុំ​​អនុ​ញ្ញាត​ប្រើ​វ៉ាក់សាំង​នៅ​អា​មេ​រិ​ក ​និង​សហភាព​អឺ​រ៉ុ​ប – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

MODERNA ដាក់​សំណើសុំ​​អនុ​ញ្ញាត​ប្រើ​វ៉ាក់សាំង​នៅ​អា​មេ​រិ​ក ​និង​សហភាព​អឺ​រ៉ុ​ប

1 ខែ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន MODERNA បាន​ដាក់​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា នៅ​សហរដ្ឋ​អា​មេរិ​ក​និង​អឺរ៉ុប សំណើសុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​សម្រាប់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 របស់​ខ្លួន​ដោយ​អះអាង​ថា…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន MODERNA បាន​ដាក់​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា នៅ​សហរដ្ឋ​អា​មេរិ​ក​និង​អឺរ៉ុប សំណើសុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​សម្រាប់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 របស់​ខ្លួន​ដោយ​អះអាង​ថា វ៉ាក់សាំង​របស់​ខ្លួន​បង្ហាញ​ប្រសិទ្ធភាព​ដល់​ទៅ​៩៤,១% ក្នុង​ការ​សិក្សា​គ្លីនិក​ដល់​ដំណាក់កាល​ចុង​ក្រោយ ។

ការ​សិក្សា​ទាំងនោះ​ក៏​បង្ហាញ​ផង​ដែរ​ថា វ៉ា​ក់សាំង​របស់ MODERNA អាច​បញ្ចៀស​បាន១០០%​ការ​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​នៃ COVID-19 ។ លទ្ធផល​ទាំងនេះ​អាច​ឲ្យ​ក្រុមហ៊ុន​នោះ​សង្ឃឹម​ថា នឹង​ក្លាយជា​ក្រុមហ៊ុន​ទី​២​បន្ទាប់​ពី​ក្រុមហ៊ុន PFIZER ទទួល​បានការ​អនុញ្ញាត​នៅ​សហរដ្ឋ​អា​មេ​​រិ​ក ។ PFIZER បាន​ដាក់​សំណើសុំ​ការ​អនុញ្ញាត​កាលពី​ស​ប្ដា​ហ៍​មុន ។

លោក TAL ZAKS អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន MODERNA ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ថ្លែង​ថា យើង​គិត​ថា​យើង​មាន​វ៉ាក់សាំង​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ។ ពេល​នេះ​យើង​មាន​បណ្ដា​ទិន្នន័យ​ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​ទាំងនោះ ។ យើង​គិត​ថា​យើង​នឹង​ដើរតួ​នាទី​ចម្បង​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ។

ក្រោយ​ដាក់​សំណើ​នោះ​ក្រុមហ៊ុន MODERNA អះអាង​ថា សំណើ​របស់​ខ្លួន​នឹង​ត្រូវ​ទីភ្នាក់ងារ
ឱសថ​សហ​ព័​ន្ធ ​FDA ពិនិត្យ​នា​ថ្ងៃ​ទី​១៧ ធ្នូ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo