ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​លោក​ត្រាំ​ តតាំង​ចុង​ក្រោយ​នៅ​តុលាការ​កំពូល​អា​មេ​រិ​ក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាល​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា បាន​តតាំងចំពោះ​សំណុំរឿង​ចុង​ក្រោយ​នៃ​ការ​តវ៉ា​នៅ​តុលាការ​កំពូល​សហរដ្ឋអាមេរិក ក្នុង​ក្ដី​សង្ឃឹម​អាច​ទាញ​យក​បាន​សមាជិក​សភា​បាន​ច្រើន​នៅ​តាម​រដ្ឋ​នី​មួយ​ៗ ។ ពាក្យបណ្ដឹង​ផ្ដោត​លើ​ការ​ជំរឿន​ប្រជាជន…

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាល​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា បាន​តតាំងចំពោះ​សំណុំរឿង​ចុង​ក្រោយ​នៃ​ការ​តវ៉ា​នៅ​តុលាការ​កំពូល​សហរដ្ឋអាមេរិក ក្នុង​ក្ដី​សង្ឃឹម​អាច​ទាញ​យក​បាន​សមាជិក​សភា​បាន​ច្រើន​នៅ​តាម​រដ្ឋ​នី​មួយ​ៗ ។

ពាក្យបណ្ដឹង​ផ្ដោត​លើ​ការ​ជំរឿន​ប្រជាជន អា​មេ​រិ​ក ដែល​តាម​រដ្ឋធម្មនុញ្ញ​ត្រូវធ្វើ​រៀង​រាល់​១០​ឆ្នាំ​ម្ដង ដែល​បែប​នោះ​អាច​ឲ្យ​ក្រុម​លោក​ទទួល​បាន​កៅអី​សភា​ច្រើន​នៅ​តាម​រដ្ឋ​និ​មួយ​ៗ​។​ គណ​បក្ស​សាធារណរដ្ឋ​ដែល​តស៊ូ​ប្រឆាំង​អន្តោ

ប្រវេសន៍​ខុសច្បាប់​ធ្លាប់​ពន្យល់​ថា​មិន​ចង់​ផ្ដល់​កៅអី​អ្នកតំណាង​រាស្ត្រ ដោយសារ​ជនបរទេស​ដែល​ស្ថិត​ក្នុង​ស្ថានភាព​មិន​ទៀងទាត់ ។ រដ្ឋ​ជា​ច្រើន​ដែល​មាន​ជនអន្តោប្រវេសន៍​ច្រើន ដូច​ជា​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ជាដើម អាច​នាំ​ឲ្យ​មានការ​បាត់បង់​កៅអី​សភា​យ៉ាងតិច​ក៏​មួយ​ដែរ​។ រដ្ឋ​ទាំងនេះ​បាន​ប្ដឹង​តវ៉ា​ជា​បន្តបន្ទាប់​ដល់​តុលា​រកា​រហើយ​ទទួល​បាន​ជ័យជម្នះ​នៅ​តុលាការ​សាលា​ដំ​បួង ។

ពេល​នេះ​រដ្ឋការ​លោក​ត្រាំ​បាន​ស្នើ​ដល់​តុលា​ការ​កំពូល​ឲ្យ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ ហើយ​មាន​បំណង​​បញ្ជូន​នា​ដើម​ខែមករា​ដល់​សភា​នូវ​លទ្ធផល​នៃ​ការ​ជំរឿន​ឆ្នាំ​២០២០ និង​ចំនួន​កៅអី​សភា
តាម​រដ្ឋ​និ​មួយ​ៗ ។ ចៅក្រម​តុលាការ​កំពូល​ទាំង​៩​រូប ត្រូវ​ស្ដាប់​ការ​អះអាង​របស់​បណ្ដា​គណបក្ស​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​៣០ វិច្ឆិកា ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ។

ខណៈ​លោក​ត្រាំ​នៅ​បន្ត​បដិសេធ​មិន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បរាជ័យ​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​គូប្រជែង​លោក​ចូ​បៃ​ដិ​ន​ជា​អ្នក​ឈ្នះ ហើយ​ប្ដឹង​តវ៉ា ជា​ពិសេស​ចំពោះ​លទ្ធផល​ក្នុង​បណ្ដា​រដ្ឋ​គន្លឹះ​ជ័យ​ជម្នះ​របស់​លោក​បៃ​ដិ​ន ត្រូវ​បាន​អះអាង​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា នៅ​រដ្ឋ​អា​រី​ហ្សួ​ណា​និង​រដ្ឋ​វី​ស្កុន​ស៊ី​ន ។

អភិបាល​រដ្ឋ​អា​រី​ហ្សូ​ណា​ជា​អ្នក​សាធារណរដ្ឋ​លោក DOUG DUCEY អះអាង​តាម TWITTER ថា ពេល​នេះ​យើង​បាន​ចុះហត្ថលេខា​ទទួលយក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ហើយ ។ នា​ថ្ងៃ​នោះ​ដែរ​អភិបាល​រដ្ឋ​វី​ស្កុន​ស៊ី​ន​លោក TONY EVERS ក៏​ប្រកាស​ទទួលស្គាល់លទ្ធផល​បោះ​ឆ្នោត​ដែល​លោក​បៃ​ដិ​ន​ជា​អ្នក​ឈ្នះ​ក្នុង​រដ្ឋ​លោក​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ