ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ៊ានមែន! ម្ចាស់ទាន់ពេលធ្វើសកម្មភាព​ មិនរត់ បែរជាស្ទុះ​មកវាយ​ជា​មួយ​ម្ចាស់​ទៀត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ បន្ទាប់​មក​ក៏​បាន​ចុះដើរ​ទៅ​បើ​ក​ទ្វារ​ចូល​ផ្ទះ​ ដោយ​ពុំ​បាន​ដក​សោ​​ចេញពី​ម៉ូតូឡើយ​ ខណៈនោះ​មាន​ជនសង្ស័យ​ម្នាក់​ដើរ​ឆ្លងកាត់​ទីនោះ​បានឃើញ​ឱកាសល្អ​បែប​នេះ​ក៏​បាន​កាច់​សោបញ្ឆេះ​រួច​ជិះ​ចេញ​គេចខ្លួន​ភ្លាម​ៗ​តែ​ម្ដង​។ ប៉ុន្តែ​ត្រូវ​បាន​យុវជន​ដែល​ជា​ម្ចាស់​ម៉ូតូ​ខាងលើ​ក្រឡេក​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​ និង​ស្ទុះរ​ត់ទៅ​ចាប់​ទាញ​ចង្កូត​ម៉ូតូ​ជាប់ បណ្តាល​ឲ្យ​ដួល​ហើយ​ជនសង្ស័យ​ក៏​បាន​ក្រោក​ឡើង​ស្ទុះ​ទៅ​ប្រវាយប្រតប់​គ្នា​ជាមួយ​យុវជន​រង​គ្រោះ​មួយ​ប្រាវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ចេញ​ទៅ​ជួយ​ចាប់​ជនសង្ស័យ​នេះ​បាន​រួច​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​​តែម្តង​។…

រាជធានី​ភ្នំពេញ ​៖ ​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ បន្ទាប់​មក​ក៏​បាន​ចុះដើរ​ទៅ​បើ​ក​ទ្វារ​ចូល​ផ្ទះ​ ដោយ​ពុំ​បាន​ដក​សោ​​ចេញពី​ម៉ូតូឡើយ​ ខណៈនោះ​មាន​ជនសង្ស័យ​ម្នាក់​ដើរ​ឆ្លងកាត់​ទីនោះ​បានឃើញ​ឱកាសល្អ​បែប​នេះ​ក៏​បាន​កាច់​សោបញ្ឆេះ​រួច​ជិះ​ចេញ​គេចខ្លួន​ភ្លាម​ៗ​តែ​ម្ដង​។ ប៉ុន្តែ​ត្រូវ​បាន​យុវជន​ដែល​ជា​ម្ចាស់​ម៉ូតូ​ខាងលើ​ក្រឡេក​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​ និង​ស្ទុះរ​ត់ទៅ​ចាប់​ទាញ​ចង្កូត​ម៉ូតូ​ជាប់ បណ្តាល​ឲ្យ​ដួល​ហើយ​ជនសង្ស័យ​ក៏​បាន​ក្រោក​ឡើង​ស្ទុះ​ទៅ​ប្រវាយប្រតប់​គ្នា​ជាមួយ​យុវជន​រង​គ្រោះ​មួយ​ប្រាវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ចេញ​ទៅ​ជួយ​ចាប់​ជនសង្ស័យ​នេះ​បាន​រួច​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​​តែម្តង​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើត​​ឡើ​ង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ក្នុង​បុរី​ពិភព​ថ្មី​កំ​បូល សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​​ឈ្មោះ​ស៊ុំ វាសនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល មានស្រុក​កំ​ណើ​ត​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ​។ ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ហុងដា ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HH 7726 ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់ឈ្មោះ​ជន កុសល អាយុ​១៩ ឆ្នាំ​ មុខរបរ​ជា​អ្នកលក់​ដី​ឡូ​ត៌ ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើ​ត​ហេតុ​ យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ទៅ​ឈប់​នៅ​មុខ​ផ្ទះ ​បន្ទាប់​មក​បាន​ចុះ​ពី​លើ​ម៉ូតូ រួច​​ដើ​រ​ទៅ​​​បើ​ក​ទ្វា​រ​ផ្ទះ​ដោយ​ភ្លេច​ដក​សោ​ចេញ ចំណែក​ជនសង្ស័យ​ខណៈ​ដើរ​ឆ្លងកាត់​ទីនោះ​ឃើញ​ឱកាសល្អ​បែប​នេះ ក៏​បាន​កាច់​សោ​​បញ្ឆេះ​រួច​ជិះ​ចេញ​គេចខ្លួន​ភ្លាម​ៗ​តែ​ម្ដង​។ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ​ដោយសារ​តែ​យុវជន​ដែល​ជា​ម្ចាស់​ម៉ូតូ​ក្រឡេក​​ឃើ​​ញ​ទាន់​ក៏​រត់​ស្ទុះ​ទៅ​ចាប់ដៃ​ចង្កូត​ម៉ូតូ​ជាប់​និង​ស្រែ​កថា​ ចោរ​ៗ បណ្តាល​ឲ្យ​ដួល ​ហើយ​ជនសង្ស័យ​នេះ​ក្លា​ហា​ន​ណាស់​​មិន​ព្រម​រត់គេច​ខ្លួន​ឡើយ​ ក៏​ក្រោក​ឡើង​ស្ទុះ​ទៅ​វាយ​ប្រ​វាយប្រតប់​​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ម្ចាស់​ម៉ូតូ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​លើកគ្នា​ចូល​ទៅ​ជួយ​ចាប់​បាន​រួច​ប្រគល់​ជូន​នគរបាល​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ