ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​គ្នា​ដំបូង ហាក់​មាន​និស្ស័យ រវាងដំរី​ឈ្មោល កា​វ៉ា​ន់ និង​ដំរី​ញី ឌី​ប៉ូ (​មាន​វី​ដេ​អូ​)

3 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ដំរី​ឈ្មោល កា​វ៉ា​ន់ Kaavan ដែល​ទើបបាន​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា​ម្សិលមិញ​នេះ កំពុង​ចាប់ផ្តើម​ការ​ប្រាស្រ័យ​ទាក់ទង​ជា​លើក​ដំបូង ជាមួយនឹង​ដំរី​ញី…

ខេត្តឧត្តរមានជ័យ ៖ ដំរី​ឈ្មោល កា​វ៉ា​ន់ Kaavan ដែល​ទើបបាន​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា​ម្សិលមិញ​នេះ កំពុង​ចាប់ផ្តើម​ការ​ប្រាស្រ័យ​ទាក់ទង​ជា​លើក​ដំបូង ជាមួយនឹង​ដំរី​ញី ១​ក្បាល​ឈ្មោះ ឌី​ប៉ូ Di Poh ។

នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១​ធ្នូ​នេះ បន្ទាប់​ពី​ការ​លេង​កម្សាន្ត​ជាមួយនឹង​បរិយាកាស​ថ្មី កា​វ៉ា​ន់ បានការ​ទទួល​ការ​រាក់ទាក់ ស្វាគមន៍ ពី​ដំរី​ញី​ឈ្មោះ ឌី​ប៉ូ ។

មន្ត្រី​អង្គការ CWS អោយ​ដឹង​ថា បើ​ទោះ​រូបរាង​កា​វ៉ា​ន់​ធំ
ខ្ពស់​សង្ហា តែ​ពួក​គាត់​នឹង​មិន​ធ្វើ​អោយ​ដំរី​ញី ចំនួន​បី​ទៀត រង​ការ​ភិតភ័យ​នោះ​ទេ ពួក​គេ​នឹង​ក្លាយជា​មិត្ត​ដ៍​ល្អ នឹង​គ្នា​ឆាប់​នេះ ។

កា​វ៉ា​ន់ ៖ នា​ពេល​នេះ ទំនងជា​កំពុង​គិត​ថា ខ្ញុំ​នៅ​តែ​មិន​ជឿ​វា​ទេ​! ខ្ញុំ​កំពុង​នៅ​ក្នុង​ឋានសួគ៌​ឫ ?

សូម​រម្លឹក​ដែរ​ថា កា​វ៉ា​ន់ ដែល​មាន​អាយុ ៣៦​ឆ្នាំ និង​មាន​ទម្ងន់​ប្រមាណ ៦​តោន ដែល​គេ​ដឹង​ជា​ទូទៅ​ថា ជា​ដំរី​ដ៏​ឯកោ​បំផុត​លើ​លោក កាល​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​នោះ ហើយកា​វ៉ា​ន់ ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​យន្តហោះ​កាលពី​ថ្ងៃ​ម្សិលមិញ ក្រោម​ការ​សហការ​ជ្រោមជ្រែង​ពី​អ្នកចម្រៀង​អា​មេ​រិ​ក​ដ៏​ល្បីឈ្មោះ ស័​រ (Cher) និងអង្គការ Four Paws អង្គការ CWS រួមនិង​ក្រសួងបរិស្ថាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​រស់នៅ​ខេត្តឧត្តរមានជ័យ នា​ពេល​នេះ​របស់ កា​វ៉ា​ន់ គឺ​ដើម្បី​ផ្សាំ​នឹង​បរិស្ថាន​ជុំវិញ​សិន ដោយ​មាន​ដំរី​ញី​ចំនួន​០៣​ក្បាល​រស់នៅ​ជាមួយ ហើយ​នៅ​ពេល​ដែល​ដំរីកា​វ៉ា​ន់ ស៊ាំ​នឹង​បរិស្ថាន​នេះ​ហើយ កា​វ៉ា​ន់ នឹង​អនុញ្ញាត​ឱ្យ​រស់នៅ​រីករាយ​ក្នុង​ព្រៃ​ធម្មជាតិ ដោយ​សេរីភាព ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ក្រោម​ការ​យកចិត្តទុកដាក់ ថែរក្សា​ការពារ​និង​អភិរក្ស​ខ្ពស់​របស់​ក្រសួងបរិស្ថាន និង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា (CWS) ៕

សូមទស្សនាវីដេអូ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ