ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ម្ចាស់​យានដ្ឋានម្នាក់នេះ បន្លំ​​ធ្វើ​ផ្លា​ក​​លេខ​​ក្លែងក្លាយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ជា​ម្ចាស់​យានដ្ឋា​ន​ជួសជុល​រថយន្ត​មួយ​កន្លែង បាន​ត្រូវ​កង​រាជអាវុធហត្ថ​ខេត្ត ចាប់​ឃាត់ខ្លួន​នាំ​យក​មក​សាកសួរ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​ផ្លា​ក​លេខ​រថយន្ត​ក្លែងក្លាយ ហើយ​ត្រូវ​សមត្ថ​កិច្ច​គយ​ចាប់​ និង​ដកហូត​យក…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ជា​ម្ចាស់​យានដ្ឋា​ន​ជួសជុល​រថយន្ត​មួយ​កន្លែង បាន​ត្រូវ​កង​រាជអាវុធហត្ថ​ខេត្ត ចាប់​ឃាត់ខ្លួន​នាំ​យក​មក​សាកសួរ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​ផ្លា​ក​លេខ​រថយន្ត​ក្លែងក្លាយ ហើយ​ត្រូវ​សមត្ថ​កិច្ច​គយ​ចាប់​ និង​ដកហូត​យក ។

លោក ហង្ស សុ​ជាតិ មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ដោយ​មាន
ការ​សម្របសម្រួល​ពី​លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ហៅ​បុរស​ឈ្មោះ ឃឹម ប៊ុ​ន​ធឿ​ន អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ដើម្បីសាកសួរ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​រថយន្ត​ម៉ាកឡិច​សុ​ី​ស rx 400h ពណ៌​ស ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ ភ្នំពេញ ២BD-៩៣២៦ ដែល​ជន​នេះ​បាន​ប្រើប្រាស់​ជា​សាធារណៈ ។

លោក​មេបញ្ជាការ​រង​បញ្ជាក់​ថា មុន​ពេល​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​គយ​ខេត្ត​បាន​ឃាត់ ខ្លួន ជន​នេះ ជាមួយ​រថយន្ត​ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយខាងលើ ហើយ​ក៏​បាន​ដកហូត​រថ យន្ដ ប៉ុន្តែ​បាន​ឲ្យជន​នេះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ទោះជា​យ៉ាងនេះ​ក្តី ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ហៅ​ឈ្មោះ ឃឹម ប៊ុ​ន​ធឿ​ន មក​ធ្វើការ​សាកសួរ និង​រក
ឃើញ​ថា មិន​មាន​ឯកសារ​អ្វី​ត្រឹមត្រូវ​នោះ​ទេ ។

តាម​ការ​ពិត រថយន្ត​ឡិច​សុ​ី​ស rx400h ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BD-៩៣២៦ គឺជា​
ផ្លា​ក​លេខ​របស់​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ គ័​រ ឆូវ​យ៉ាង មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ដោយសារ​តែ​ឃើញ​ឈ្មោះ នេះ​ប្រើប្រាស់​ឯកសារ​ក្លែង​បែប​នេះ​ហើយ ទើប សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើការ​សាកសួរ​និង​ស្រាវជ្រាវ​បន្ត ។

សមត្ថកិច្ច​បាន​រំឭក​ថា ឈ្មោះ ឃឹម ប៊ុ​ន​ធឿ​នជា​ជាង​ជួសជុល​រថយន្ត មាន​យានដ្ឋាន​មួយ​កន្លែងនៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។ ជា​រឿយ​ៗ គេតែង​ឃើញ​ឈ្មោះ​នេះ​ទិញ​-​លក់​រថយន្ត​ជា​ច្រើន​គ្រឿង​ផង​ដែរ ។

អត្ថបទសរសេរ ដោយ