ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ចាប់​ផាកពិន័យ​រយៈពេល​១៥​ថ្ងៃ នគរបាល​ត្រូវ​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​វិញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ណែនាំ​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ណែនាំ​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ការ​អនុវត្ត​ត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន រួម​ទាំង​ការ​ពិនិត្យ​ជាតិ​អាល់កុល​នៅ​ពេល​យប់​ដូច​គ្នា​ផង​ដែរ ប៉ុន្តែ​សមត្ថកិច្ច​ចរាចរណ៍​ទាំងអស់ នៅ​តែ​ប្រចាំការ​នៅ​គោលដៅ​ដដែល ត្រូវ​អនុវត្ត​តួនាទី ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​វិញ ។

សូម​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល វីរុស​កូ​វី​ដ​១៩ ដោយ​ធ្វើការ​ពាក់​ម៉ាស់​ជា​ប្រចាំ លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ញឹកញាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ