ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះកូវីដធ្វើទុក្ខ! រដ្ឋាភិបាលមិនកាត់​ប្រាក់ខែមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២១ ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល បានកំណត់ក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា សម្រេច​រក្សាកម្រិត​បៀវត្សអប្បបរមា និងបៀវត្សមន្ត្រីរាជការ ឆ្នាំ២០២១…

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល បានកំណត់ក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា សម្រេច​រក្សាកម្រិត​បៀវត្សអប្បបរមា និងបៀវត្សមន្ត្រីរាជការ ឆ្នាំ២០២១ ស្មើនឹងកម្រិត​ឆ្នាំ២០២០ ។ ការបើកប្រាក់ខែក៏បន្តធ្វើ ២ដង ក្នុង១ខែដដែល​។

​ នៅឆ្នាំ២០២១ រាជរដ្ឋាភិបាល បន្តធានាបាននូវការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការ បានទាន់ពេលវេលា គឺ ២ដង ក្នុង១ខែ ហើយរាជរដ្ឋាភិបាលក៏មិនបានកាត់ប្រាក់បៀវត្សមន្ត្រីរាជការនោះទេ ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលនៅមានលទ្ធភាព​រក្សាកម្រិត​ប្រាក់បៀវត្សអប្បបរមា និងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ឆ្នាំ២០២១ ស្មើនឹងកម្រិត ឆ្នាំ២០២០។

នៅឆ្នាំ២០២១ កម្រិត​ប្រាក់បៀវត្សអប្បបរមារបស់​មន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ​រួមមាន៖

១-បៀវត្សមន្ត្រីរាជការស៊ីវិល រក្សាស្មើនឹងប្រមាណ ១ ១៧២ ៥០០ រៀល

២-បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ រក្សាស្មើនឹងប្រមាណ ១ ២៧២ ៥០០ រៀល

៣-បៀវត្សនគរបាលជាតិ ( ពលបាលត្រី ) រក្សាស្មើនឹងប្រមាណ ១ ២៥៦ ៩៧៧ រៀល ( គិតបញ្ចូលរបបអង្ករ )

៤-បៀវត្សយោធិន ( ពលទោ ) រក្សាស្មើនឹង​ប្រមាណ ១ ១២៣ ៥០០ រៀល ( មិនគិតបញ្ចូល​របបអង្ករ ) ហើយបើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ ១​ ១៨១ ៩៧៧ រៀល។

៥-ចំពោះប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យា ក៏ត្រូវបានរក្សាស្មើនឹង​ចំនួន ៦៧០ ០០០ រៀល ដូចកម្រិតឆ្នាំ២០២០ ផងដែរ​។

នៅឆ្នាំ២០២១ ក៏មិនមាន​ជ្រើសរើស​មន្ត្រីរាជការថ្មី ដូចឆ្នាំ២០២០ដែរ ។ ការមិនជ្រើសរើសមន្ត្រីរាជការថ្មី ក្នុងឆ្នាំ២០២០ នេះនាំឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពសន្សំថវិកា បានចំនួនប្រមាណ ២០០លានដុល្លារអាមេរិក ។ ថវិកានេះត្រៀមបន្តអន្តរាគមន៍ ផ្នែកសុខាភិបាល និងសង្គម ព្រមទាំងអន្តរាគមន៍ផ្នែកសេដ្ឋកិច្ច ដើម្បីត្រៀមទប់ទល់​នឹងផលប៉ះពាល់នៃការអូសបន្លាយនៃវិបត្តិជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ