ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ប្រកាស​ឧបត្ថម្ភ​អ្នក​ធ្វើ​ច​ត្តា​​​ឡី​ស័ក តែ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​​៤​​យ៉ាង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​កែ​លម្អ ផ្លូវ​ទាំង​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ជ្រាប​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ក្នុង​០១​គ្រួសារ ទទួល​បាន​ថវិកា​ចំនួន​២​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ រយៈពេល​១៥​ថ្ងៃ សរុប​ចំនួន​៣០​ម៉ឺន​រៀល ដោយ​ថវិកា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លក្ខណៈសម្បត្តិ​ដូច​ខាងក្រោម ៖

១- អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។
២- អ្នក​ដែល​បាន​ទទួល​ការ​ធ្វើតេស្ត ហើយ​លទ្ធផល​អវិជ្ជមាន​។
៣- អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ និង​សណ្ឋាគារ​។
៤- អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៧៧ ៦៣៧ ៧៧៧, ០១២ ៩៩៨ ១២៧, ០១២ ៥១៣ ៧៨៤, ០១១ ៨៤៨ ៦៨៧​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា សហការ​អនុវត្ត​តាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​ខាងលើ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ