ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនអតីតមន្ត្រីយោធាម្នាក់​ ក្រោយ​​រកឃើញបទល្មើស​បន្ត​បន្ទាប់​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖​ អតីត​មន្ត្រី​​ដឺ​បេ​យោធា​ម្នាក់ ​ត្រូវ​បាន​កម្លាំង​ប៉ូ​លិស​​នៃ​ស្នងការ​នគ​បាល​ខេត្ដ​ធ្វើការ​ឃាត់ខ្លួន​ ពាកព័ន្ធ​និង​ឆែកឆេ​រទៅ​រក​ឃើញ​ឈើប្រណីត​ជា​ច្រើន​ទៀត​ផង​ដែរ​ ។​ ការ​ឃាត់ខ្លួន​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ ឆ្នាំ​២០២០​…

ខេត្តរតនគិរី​ ៖​ អតីត​មន្ត្រី​​ដឺ​បេ​យោធា​ម្នាក់ ​ត្រូវ​បាន​កម្លាំង​ប៉ូ​លិស​​នៃ​ស្នងការ​នគ​បាល​ខេត្ដ​ធ្វើការ​ឃាត់ខ្លួន​ ពាកព័ន្ធ​និង​ឆែកឆេ​រទៅ​រក​ឃើញ​ឈើប្រណីត​ជា​ច្រើន​ទៀត​ផង
​ដែរ​ ។​ ការ​ឃាត់ខ្លួន​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​រមៀត​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង ​ខេត្ដរតនគិរី​។

ប្រភព​ព​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ​ មានឈ្មោះ​វង្ស
វ៉ា​ ហៅ​ប្រុស ​ជនជាតិ​ខ្មែរ​ អាយុ​៤០​ឆ្នាំ​ មាន​ទី​លំ​ភូមិ-​សង្កាត់​ខាងលើ​ ។ ប្រភព​បន្ត​ថា​កាលពី​ថ្ងៃ​ទី​២៨ ​ខែវិច្ឆិកា ក​ន្ល​ង​ទៅ ​កម្លាំង​ប៉ូ​លី​សបាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​សារធាតុ​ញៀ​ង​មួយ​កន្លែង​នៅ​ត្រង់​ចំណុច​សាលារៀន​ហេង​លាង​ចាស់​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ក្រុង​បាន​លុង​។ ហើយ​ក៏​បាន​ឆែកឆេរ​ក​ឃើញ​និង​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ថ្នាំ​ញៀន​មួយ​ថង​ធំ​ម៉ូ​ម៉ាកZOOMER​មួយ​គ្រឿង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​និង​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ​វាំង​ចាន់​សុវណ្ណ​ហៅ​ក្ដឹប​ញ្ជូ​ន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ ត​ដើម្បី​សាកសួរ​។

ក្រោយ​ពី​ធ្វើការ​សាកសួរ​ទៅ​នៅ​ចំពោះ​មុខ​ម​ខ​សមត្ថកិច្ច​ជំនាញ​ជនសង្ស័យ​នោះ​បាន​ឆ្លើយ​សារភាព​ថា​ការ​ជួញដូរ​សារធាតុ​ញៀន​កន្លង​មក​គឺ​បាន​ជាប់​ពាក់ព័ន្ធ​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​។ ប្រភព​បន្ត​ទៀត​ថា​ក្រោយ​ពី​សាក​នៅ​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​នោះ​ក៏​បាន​សហកា​ជាមួយ​តុលាការ​ហើយ​នាំ​កម្លាំង​ទៅ​ឡោម​ព័​ទ្ទ​ផ្ទះ​ឈ្មោះ​វង្ស វ៉ា​ហៅ​ប្រុស​មួយ​កន្លែង​ទៀត​ដើម្បី​ត្រួតពិនិត្យ​។​ប៉ុន្ដែ​ខណៈ​ដែល​សមត្ថកិច្ច​ឡោម​ព័ទ្ធ​នោះ​ម្ចាស់ផ្ទះ​គេ​បាន​ចាក់សោរ​ទ្វារ​បង​ពី​ខាងក្រៅ​។

ហើយ​សមត្ថកិច្ច​បាន​សម្រេច​កាត់​សោ​ចូល​ទៅ​ខាងក្នុង​ផ្ទះ​ហើយ​បាន​រក​ឃើញ​គំនរ​ឈើ​ជា​ច្រើន​ដុំ​និង​គ្រឿងញៀន​ចំនួន​ពីរ​ថង​តូច​.​សម្ភារ​សម្រាប់​ច្រកថ្នាំ​មួយ​ចំនួន​ ខ្នោះដៃ​មួយ​.​កាំបិត​ស្នៀត​មួយ​កាំបិត​ដង​វែង​មួយ​.​ដំបង​ពីរ​កំណាត់​ចំនួន​ពីរ​ផង​ដែរ​។ ក្រោយ​ពី​ធ្វើការ​ឆែកឆេ​រួចរាល់​វត្ថុ​តាង​ទាំង​អស់នោះ​ត្រូវ​បាន​រឹបអូស​ហើយ​បាន​នាំ​ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្នោះ​វង្ស វ៉ា​ហៅ​ប្រុស​នោះ​ទៅ​កាន់​ស្នងការដ្ឋាន​សួរនាំ​បន្ត​។

លោក​លាង​អុ​ី​ម​នាយការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដរតនគិរី​កាលពី​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា​ឆ្នាំ​២០២០​បាន​ប្រាប់​ថា​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​មានឈ្មោះ​ដូច​ខាងលើ​កំពុង​សាកសួរ​បន្ដ​តាម​និ​តិ​វិធី​។ លោក​បន្ថែម​ថា​ក្រោយ​ពី
​សាក​សួរ​ធ្វើ​កំណត់ហេតុ​រួច​លោក​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​រួម​និង​វ​ត្ដុ​តាង​
ដែល​ពាក់ព័ន្ធ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាក់​ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ