ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិនដឹង​លឿន​យ៉ាងណា​! រថយន្ត​៣​គ្រឿង​​បុក​បន្តកន្ទុយ​គ្នា​លើ​ផ្លូវជាតិ​លេខ​៦

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុក​បន្ត​កន្ទុយ​​គ្នា​យ៉ាងណា​ទំហឹង បណ្តាល​ឱ្យ​មនុស្ស​របួសធ្ងន់​-​ស្រាល​រហូត​ដល់​ទៅ​៣​នាក់ នៅ​ស្រុក​សូទ្​រនិគម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២០…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុក​បន្ត​កន្ទុយ​​គ្នា​យ៉ាងណា​ទំហឹង បណ្តាល​ឱ្យ​មនុស្ស​របួសធ្ងន់​-​ស្រាល​រហូត​ដល់​ទៅ​៣​នាក់ នៅ​ស្រុក​សូទ្​រនិគម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ចាន់ ចំណាន អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ​នេះ​ថា នៅ​ស្រុក​សូទ្រនិគម មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយសារ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កណ្ដាល ២ C.7374 បើកបរ​ដោយ​ឈ្មោះ សន ដា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​លេខ​០៤ សង្កាត់​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ទិស​ដៅ​ពី​កើតមក​លិច ក្នុង​ស្ថានភាព​ងងុយដេក ក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២ BH.9870 បើក​ដោយ​ឈ្មោះ សឿ​ន ស្រី​មុំ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ទីលំនៅ​ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

លោក​អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បន្ត​ថា បន្ទាប់​រថយន្ត​កាម​រី​បា​ឡែ​ន​ខាងលើ បាន​រុញ​ថយក្រោយ ក៏​ទៅ​បុក​ជាមួយនឹង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​លេខ​.២.AT.94.17 បើកបរ​ដោយ​ឈ្មោះ ហ៊ី​ន លឹ​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​ពាម​កោះ​ស្នា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ដែល​បើកបរ​ស្រប​ទិស​គ្នា ជាមួយ​រថយន្ត​បា​ឡែ​ន បណ្ដាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួស ក្នុង​នោះ​ធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់​។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ​មាន ៖ ទី​១- ឈ្មោះ ម៉ែ​ន សា​រុំ ភេទ​ស្រី អាយុ​៧០​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល (​របួសធ្ងន់​។ ទី​២- ឈ្មោះ ហង ស៊ូ​ន ភេទ​ប្រុស​អាយុ​៧៥​ឆ្នាំ (​របួសស្រាល​) ត្រូវជា​ឪពុក​ម្តាយ ជា​អ្នក​រួម ដំណើរ​ជាមួយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ និង​ទី​៣-​ឈ្មោះ សឿ​ន ស្រី​មុំ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ (​របួសស្រាល​) ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​បា​ឡែ​ន​។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ផង​ដែរ​។

បច្ចុប្បន្ន រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​សូទ្រនិគម ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕