ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អង្គរ​លែ​ន​ម៉ា​ក្ស ប្រកាស​មិន​ខ្វះ​លុយ​ឱ្យ​ថ្លៃ​ដី​ទេ ឱ្យ​តែ​លោក​ស្រី លី អ៊ុំ​អេ​ង គោរព​កិច្ចសន្យា

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទំនាស់​រឿង​អ្នកទិញ និង​អ្នកលក់​ដី​ដ៏​ធំ​មួយ​នៅ​ខេត្តសៀមរាប បាន​ផ្ទុះ​ច្រើន​ឆ្នាំ​ហើយ​កង្វល់​ដល់​តុលាការ​ច្រើន​ថ្នាក់ ។ ពេល​នេះ បាន​បញ្ចប់​ហើយ តាម​រយៈ​តុលាការ​ថ្នាក់​កណ្តាល ។…

ខេត្តសៀមរាប ៖ ទំនាស់​រឿង​អ្នកទិញ និង​អ្នកលក់​ដី​ដ៏​ធំ​មួយ​នៅ​ខេត្តសៀមរាប បាន​ផ្ទុះ​ច្រើន​ឆ្នាំ​ហើយ​កង្វល់​ដល់​តុលាការ​ច្រើន​ថ្នាក់ ។ ពេល​នេះ បាន​បញ្ចប់​ហើយ តាម​រយៈ​តុលាការ​ថ្នាក់​កណ្តាល ។

កោះសន្តិភាព​បាន​សម្រេច​ផ្សាយ​ស្រប​តាម​គតិ​ច្បាប់ ដោយ​មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុមហ៊ុន​អង្គរលែនម៉ាក្ស​​​ដែល​មាន​ទាំងស្រុង​ដូច​ខាងក្រោម​នេះ ៖
កាលពី​ពេល​ថ្មី​ៗ​នេះ ឧកញ៉ា​សំបូរ​រឿង​ច្រើន​យ៉ាង ប្រចាំ​ខេត្តសៀមរាប លី អ៊ុំ​អេ​ង បាន​ធ្វើការ​ចោទ ប្រកាន់​តាម​បណ្តាញ​ព័ត៌មាន​ដដែល​ៗ​ថា រូប​គាត់​បាន​រង​គ្រោះ​ដោយសារ ក្រុមហ៊ុន​បុរី​អង្គរ​លែ​ន​ម៉ា​ក្ស​បាន​ប្រើ​ស៊ែ​ក​ស្អុយ​ទិញ​ដី​របស់​គាត់​រាប់រយ​ហិ​កតា នៅ​ក្នុង​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

ក្រៅពី​ការ​ចោទប្រកាន់​តាម​រយៈ​បណ្តាញ​ព័ត៌មាន ឧកញ៉ា​សំបូរ​រឿង​រូប​នេះ ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ជា​ហូ​ហែរ ពាក់ព័ន្ធ​នឹង​ការ​ទិញ​លក់​ដី​នេះ​។ បើ​តាម​លោកស្រី​លី អ៊ុំ​អេ​ង ប្រាប់​អ្នក​សារព័ត៌​មានការ​ប្តឹង​នេះ គឺ​ប្តឹង​រឿង​ក្រុមហ៊ុន​ចេញ​ស៊ែ​ក​ឲ្យ​គាត់​គ្មាន​ទឹកប្រាក់​ដដែល​ៗ ទោះបីជា​តុលាការ លើកចោល​ការ​ចោទប្រកាន់​របស់​គាត់​កាលពី​ជាង​១​ឆ្នាំ​មុន​ក៏​ដោយ​។

ជាមួយ​ការ​ចោទប្រកាន់​ជា​ហូ​ហែរ​នេះ ក្រុម​មេធាវី​តំណាង​ក្រុមហ៊ុន បុរី​អង្គរ​លែ​ន​ម៉ា​ក្ស បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០២០ នេះ​ថា តាំងពី​ដើម​ក្រុមហ៊ុន​បុរី​អង្គរ​លែ​ន​ម៉ា​ក្ស មិន​ដែល​ខ្វះ​សាច់ប្រាក់​ជូន​លោកស្រី​លី អ៊ុំ​អេ​ង ទេ ប៉ុន្តែ​មាន​តែ​លោកស្រី លី​អ៊ុំ​អេ​ង​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​មិន​គោរព​ទៅ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា​ទិញ​លក់​ដី​តែ​ប៉ុណ្ណោះ​។

ក្រុម​មេធាវី តំណាង​ក្រុមហ៊ុន​បាន​បន្ត​ថា ក្រុមហ៊ុន​អង្គរ​លែ​ន​ម៉ា​ក្ស បាន​ចុះ​កិច្ចសន្យា​ទិញ​ដី​ពី​លោកស្រី លី អ៊ុំ​អេ​ង ប៉ុន្តែ​លោកស្រី មិន​បាន​គោរព​កាតព្វកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា ដោយ សារ​តែ​ការ​មិន​បំពេញ​កាតព្វកិច្ច​នេះ ដូច​ជា ដី​លក់​អោយ​ក្រុមហ៊ុន​ត្រូវ​តែ​ស្របច្បាប់ ដី​មិន​មាន​ទំនាស់ ដី​មិន​ជាប់​តំបន់​អប្សរា ដី​មិន​ស្ថិត​ក្នុង​តំបន់​ហាម​ឃាត់​ផ្សេង​ៗ ។​ល​។ និង​។​ល​។

ចុង​ក្រោយ​ដី​ដែល​លក់​អោយ​ក្រុមហ៊ុន​មាន​ជាប់​ពាក់​ព​ន្ឋ័​ជាមួយ​បណ្តឹង​ប្រជាជន​ច្រើន​គ្រួសារ ដី​មាន​ជាប់​តំបន់​អប្សរា និង​ជាប់​តំបន់ហាមឃាត់​ផ្សេង​ៗ មេធាវី​ក្រុមហ៊ុន​បាន​អញ្ជើញ​លោកស្រី​ម្នាក់​នេះ​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ តែ​គាត់​មិន​ព្រម​ចូលខ្លួន​ច​ចារ​និង​ដោះស្រាយ​ទេ គាត់​ដឹង​តែ​ស្នើ​សុំ​បើក​លុយ គាត់​តែង​គំរាម​ក្រុម ហ៊ុន​ថា គាត់​មិន​ត្រូវការ​ជជែក​ជាមួយ​ក្រុមហ៊ុន​ទេ បើ​បើក​មិន​បាន​គាត់​និង​ប្តឹង​ក្រុមហ៊ុន​។ ចុង​ក្រោយ​ក្រុមហ៊ុន​សម្រេច​ន​ចិត្ត​ប្តឹង​បង្កក​ទឹកប្រាក់​នៅ​ក្នុង​មូល​ប្ប ទាន​ប័ត្រ (​ស៊ែ​ក​)​នៅ​ធនាគារ និង​ប្តឹង​ទៅ​តុលា ការ​រក្សា​ការពារ​ស៊ែ​ក​ទាំង​៥​សន្លឹក​នោះ ។

មេធាវី​ក្រុមហ៊ុន​ថ្លែង​ថា លោកស្រី​ម្នាក់​នេះ មានគំនិត​ទុ​យស​ចង់​ប្តឹង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចូល​គុក​ជា​ច្រើន លើក​ច្រើន​សា ដោយ​ហ៊ាន​ក្រ​ឡៃ​រឿង​ស៊ែ​ក​ដែល​ក្រុមហ៊ុន​ប្លុក​ចោល រួម​ទាំង​មាន​ដឺ​ការ​រក្សា​ការពារ​ស៊ែ​ក​ពី​តុលាការ​មិន​អោយ​បើក​បាន ទៅ​ជា​រឿង​ស៊ែ​ក​អត់​សាច់ប្រាក់ ប្រើ​បណ្តាញ​សារ​ព​ត៌​មាន​ជា​ច្រើន​អោយ​ផ្សព្វផ្សាយ​លើស​ការ​ពិត​ជាក់ស្តែង ដើម្បី​សំអុយ​កេរ្តិឈ្មោះ​ក្រុមហ៊ុន ដើម្បី​អោយ​រង​ការ​អា​មាស់​។

ស្អី​ក៏​គាត់​ហ៊ាន​ធ្វើ​ដែរ​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​គាត់ ទោះជា​ដឹង​ថា​គាត់​ល្មើស​នៃ​កិច្ចសន្យា ប្រឆាំង​មិន​គោរព​សាលក្រម​របស់​តុលាការ​ក៏​ដោយ ។​ល​។ ដី​របស់​គាត់​ស្ទើរ​គ្រប់កន្លែង​សុ​ទ្ឋ​តែ​មាន រឿងអាស្រូវ​ប្តឹងផ្តល់ ដូច​ករណី​ដី​មួយ​កន្លែង​ផ្សេង​ទៀត ដី​ឃ្លាំង​ដំឡូង​ចំនួន ៣០០​ហិច​តា នៅ​ជិត​គម្រោង​បុរី​អង្គរ​លែ​ន ក្រុមហ៊ុន​បាន​កក់​អោយ​៦​ម៉ឺន​ដុល្លា​ទៅ​កូនប្រុស​គាត់​ឈ្មោះ​លី សេង​ហួត ចុង​ក្រោយ​ប្រជាជន​៥២​គ្រួ​សារបាន​ប្តឹង​គាត់​ទៅ​សាលាស្រុក លុយ​ក៏​មិន​ទាន់​បាន​សង​ក្រុមហ៊ុន​វិញ​នៅឡើយ​។

ថ្មី​ៗ​នេះ​មេធាវី​ក្រុមហ៊ុន​បាន​ជួប​ច​ចារ​ជា​ថ្មី​ម្តងទៀត​ កាលពី​ថ្ងៃ​ទី២៤ វិច្ឆិកា ឆ្នាំ២០២០ នេះ ដើម្បី​បញ្ចប់រឿង លោក ស្រី​ឯកភាព​អោយ​កាត់​តំបន់​ដី​អប្សរា​ចេញ ប៉ុន្តែ​គាត់​ស្នើ​សុំ​តំលើង​លុយ​បន្ថែម ផ្ទុយ​ទៅ​និង​កិច្ចសន្យា​ទិញ​លក់ ទ​ង្វើ​រ​របស់​គាត់​ទាំង​អស់នេះ​បង្ហាញ​ពី​ភាព​ក្រលិចក្រលុច ក្នុង​គោលបំណង​រារាំង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ដែល​ក្រុមហ៊ុន​មិន​អាច​ទទួលយក​បាន​នោះ​ទេ​។

ក្រុម​មេធាវី តំណាង​ក្រុមហ៊ុន អង្គរ​លែ​ន​ម៉ា​ក្ស បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នៅ​តែ​រក្សា​ជំហរ​ចរចារ​ជាមួយ​ភាគី​លោកស្រី​លី អ៊ុំ​អេ​ង​ដដែល ដោយ​សុំ​ឲ្យ​ភាគី​លោកស្រី លី​អ៊ុំ​អេ​ង រើស​តំណាង​ណា​ម្នាក់​ដែល​ចេះ​យល់​ដឹង​ច្បាប់ ចេះ​ការងារ​បច្ចេកទេស​មក​ច​ចារ​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់ ដោយ​ផ្អែក​លើ​កិច្ចសន្យា គោរព​កិច្ចសន្យា​ទិញ​លក់​ដី បំពេញ​កាតព្វកិច្ច​ជា​ម្ចាស់​ដី មិន​ត្រូវ​កែប្រែ​កុងត្រា​ជា​ដាច់ខាត និង​កាត់​ចេញ​នូវ​ដី​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ដី​រដ្ឋ ដូច​ជា​ដី​ជាប់​ជាមួយ​តំបន់​អប្សរាជាដើម​។

យោង​តាម​ប្រភព​ដែល​ជិត​ស្និ​ទ​ជាមួយ​លោកស្រី លី អ៊ុំ​អេ​ង បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​រឿង​ទិញ​លក់​ដី​នេះ លោកស្រី​លី អ៊ុំ​អេ​ង បាន​ប្តឹង​ក្រុមហ៊ុន​អង្គរ​លែ​ន​ម៉ា​ក្ស​ជា​ច្រើន​ករណី មាន​រហូត​ដល់​១៤​បណ្តឹង​ឯណោះ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​លើក ចោល ព្រោះតែ​បណ្តឹង​របស់​គាត់​រំលោភ​កិច្ចសន្យា គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោកស្រី​ខឹង​ឡាំប៉ា​ចោទប្រកាន់​តុលាការ និង​ថ្នាក់ដឹកនាំ​ខេត្ត​ត្រូវ​ខ្សែ​ជាមួយ​ក្រុមហ៊ុន ស្វែងរក​លោក​ធំ​ជួយ​អន្តរា​គម​ន៏ អោយ​ជួយ​ការពារ​ភាព​ខុសច្បាប់​របស់​គាត់​ជា​ហូរហែ និង​មេធាវី​ក្រុមហ៊ុន ។

កោះសន្តិភាព​ដែល​ធ្លាប់​បាន​ចេញផ្សាយ​ម្តង​មក​ហើយ​ដែរ ត្រូវ​បាន​លោកស្រី លី អ៊ុំ​អេ​ង ក្រហម​មុខ​ដាក់​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ចេញផ្សាយ​យ៉ាង​អា​រាត់​អា​រាយ​ពាស​វាល​ពាស​កាល​ចោទប្រកាន់​តប​វិញ​យ៉ាង​ឥត​អៀនខ្មាស់ ។

បាន​កត់​សម្គាល់ថា សែក​អត់​បើកប្រាក់​បាន​នេះ​ជា​សែក​ស្របច្បាប់ ដែល​តុលាការ​ផ្តល់​យុត្តិធម៌​រួច​ហើយ តើ​ហេតុ​អី​នៅ​តែ​ចង់បាន​សាច់ប្រាក់​ទៀត ?

រឿង​ខាងលើ​នេះ តុលាការ​បាន​សម្រេច​ក្តី​ត្រឹមត្រូវ​ហើយ ល្មម​គោរព​ហើយ ល្មម​ឈប់​យក​ដី ដែល​មិន​ស្របច្បាប់​ដើរ​លក់​ខ្យល់​ទៅ​បាន​ទេ?

អត្ថបទសរសេរ ដោយ