ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្សាយ​មេត្តាធម៌​ដល់​សព្វ​សត្វ​ឱ្យ​ថែរក្សា​ខ្លួន​ជា​និច្ច

1 ខែ មុន

ផ្សាយ​មេត្តាធម៌​គឺជា​ការ​ឧទ្ទិស​សេចក្តី​ល្អ​ទៅ​ដល់​សព្វ​សត្វ​កុំឱ្យ​មាន​ពៀរ​នឹង​គ្នា រម្ងាប់​ការ​ចងកម្ម​ពៀរ ផ្តាច់​កម្ម​ពៀរ​នឹង​គ្នា​ឱ្យ​ជា​សត្វ​រស់នៅ​ដោយ​សុខសាន្ត​ដោយ​ការ​ថែរក្សា​ខ្លួនប្រាណ​ជា​និច្ច ដូច​ពុទ្ធ​គាថា​ត្រាស់​ថា​៖ ស​ព្វេ សត្តា អ​វេរា ហោ​ន្តុ សុ​ខី អត្តា​នំ…

ផ្សាយ​មេត្តាធម៌​គឺជា​ការ​ឧទ្ទិស​សេចក្តី​ល្អ​ទៅ​ដល់​សព្វ​សត្វ​កុំឱ្យ​មាន​ពៀរ​នឹង​គ្នា រម្ងាប់​ការ​ចងកម្ម​ពៀរ ផ្តាច់​កម្ម​ពៀរ​នឹង​គ្នា​ឱ្យ​ជា​សត្វ​រស់នៅ​ដោយ​សុខសាន្ត​ដោយ​ការ​ថែរក្សា​ខ្លួនប្រាណ​ជា​និច្ច ដូច​ពុទ្ធ​គាថា​ត្រាស់​ថា​៖

ស​ព្វេ សត្តា អ​វេរា ហោ​ន្តុ សុ​ខី អត្តា​នំ បរិ​ហរ​ន្តុ សូម​ឱ្យ​សព្វ​សត្វ​ទាំងអស់​មិន​មាន​ពៀរ​នឹង​គ្នា​។ សូម​ឱ្យ​សព្វ​សត្វ​ទាំងអស់​ថែរក្សា​នូវ​ខ្លួន​ឱ្យ​បានជា​សុខ​តរៀង​ទៅ ។

ពុទ្ធភាសិត​នេះ​ក៏​មាន​ន័យ​ស្រប​ទៅ​នឹង​សម័យ​វិទ្យាសាស្ត្រ​ដូច​សព្វ​ថ្ងៃនេះ​ផង​ដែរ ដែល​មនុ​ស្ស​នៅ​ក្នុង​ពិភពលោក​រស់នៅ​ទាំង​ការ​ភ័យ​ខ្លាច​នឹង​អំណាច​ជំងឺ​សង្គម​ដ៏​កាច​សាហាវ​ដែល​កំពុង​រាតត្បាត​ទូ​ទាំង​សកលទ្វីប ហើយ​ក៏​ជា​ការ​កែ​ទម្លាប់​មនុស្ស​ឱ្យ​រស់នៅ​ត្រូវ​មាន​អនា​ម័យ ថែរក្សា​ការពារ​ខ្លួន​ឱ្យ​មាន​សុខភាព​ល្អជា​និច្ច​ទើប​អាច​រួច​ផុត​ពី​មហា​សោក​នាថ​កម្ម​ដ៏​ធំធេង​នេះ​បាន ៕ សាន សារិន