ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ស្នើ​សុំ​រដ្ឋមន្ត្រី​សុខាភិបាល​ជួយ​ចាត់វិធានការ​​តំណាងរាស្ត្រ​ និង​មន្ត្រីរាជការ​រដ្ឋសភា​​មាន​ហានិភ័យ​ឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋសភា​តាម​រយៈ​អគ្គលេខាធិការ ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង បាន​ស្នើ​សុំ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល មាន​វិធានការ​ចំពោះ​តំណាងរាស្ត្រ និង​មន្ត្រីរាជការ​រដ្ឋសភា ដែល​មាន​ហានិភ័យ​ធ​ម្យ​ម ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ​៖ រដ្ឋសភា​តាម​រយៈ​អគ្គលេខាធិការ ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង បាន​ស្នើ​សុំ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល មាន​វិធានការ​ចំពោះ​តំណាងរាស្ត្រ និង​មន្ត្រីរាជការ​រដ្ឋសភា ដែល​មាន​ហានិភ័យ​ធ​ម្យ​ម ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ ។ ដែល​ក្នុង​នោះ គឺ​តំណាងរាស្ត្រ និង​មន្ត្រីរាជការ​រដ្ឋសភា​មួយ​ចំនួន​ធំ បាន​ពាក់ព័ន្ធ​នឹង​ឯកឧត្តម ឡូយ សុ​ផាត ដែល​បាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​លោក ឆែម សា​វុ​ធ អគ្គនាយក​ពន្ធ​គារ ដែល​ពិនិត្យ​ឃើញ​ថា​មាន​កើត​កូ​វី​ដ​១៩ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

យោង​តាម​លិខិត​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា និង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ងបាន​ជម្រាប​ជូន​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុង​កម្មវត្ថុ ស្នើ​សូម​ឯកឧត្តម​រដ្ឋមន្ត្រី ពិចារណា និង​មាន​វិធានការ​ដល់​តំណាងរាស្ត្រ​និង​មន្ត្រីរាជការ​នៅ​រដ្ឋសភា ព្រោះថា​កាលពី​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា កន្លង​ទៅ ឯកឧត្តម ឡូយ សុ​ផាត​បាន​ចូលរួម​សម័យប្រជុំ​ពេញអង្គ​ដែល​មាន​អ្នកចូលរួម​ចំនួន ១១៦ រូប​និង​មន្ត្រីរាជការ​រដ្ឋសភា​និង​តំណាង​រាជរដ្ឋាភិបាល​មក​ការ​បារ​ច្បាប់​មួយ​ចំនួន​ទៀត ។

ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​រដ្ឋសភា បាន​បញ្ជូន​បញ្ជី​ឥស្សរជន និង​មន្ត្រីរាជការ ដែល​បាន​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ឯកឧត្តម​អ្នកតំណាង​រាស្ត្រ ឡូយ សុ​ផាត ជូន​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រី​សុខាភិបាល ម៉​ម ប៊ុ​ន​ហេង ផង​ដែរ​។ ឥស្សរជន និង​មន្ត្រីរាជការ​ទាំងនោះ បាន​ប្រាស្រ័យ​ផ្ទាល់ និង​ដែល​បាន​ហូប​បាយ​ក្នុង​បន្ទប់​ជាមួយ​គ្នា ព្រមទាំង​បាន​ចូលរួម​ប្រជុំ​ពេញអង្គ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ព្រមទាំង​ប្រជុំ​ត្រៀម​រៀបចំ​ប្រជុំ​អន​ឡាញ​ជាមួយ​ចិន ក្នុង​បន្ទប់​ជាមួយ​គ្នា ដែល​បាន​ជួប​ប្រាស្រ័យ​ជាមួយ​ឯកឧត្តម ឡូយ សុ​ផាត​។

ក្នុង​លិខិត​ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង ក៏​បាន​លើក​ឡើង​ពី​ឈ្មោះ​ឥស្សរជន និង​មន្ត្រីរាជការ ដែល​មាន​ហានិភ័យ​មធ្យម ក្នុង​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ មាន ៣១​រូប ដែល​មាន​ទាំង​សម្តេច​ប្រធាន អនុប្រធាន​រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ៣​រូប តំណាងរាស្ត្រ និង​មន្ត្រីរាជការ​ផ្សេង​ទៀត​។ រីឯ​មន្ត្រី ដែល​មាន​ហានិភ័យ​ទាប មាន ៣៥​រូប​។ ជាមួយ​គ្នា​នោះ ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង ក៏​បាន​ស្នើ​សុំ​ឲ្យ​ក្រសួងសុខាភិបាល រៀបចំ​ក្រុម​គ្រូពេទ្យ ដើម្បី​ចុះ​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ នៅ​រដ្ឋសភា ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ​ ។

សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាពេញអង្គ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ