ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មូលដ្ឋាន​ចុះ​បិទ​ខារ៉ាអូខេ ស្រា​ក្រឡុក និង​ហាង​ម៉ាស្សា​នានា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ដឹកនាំ​ដោយ​លោក​ចៅសង្កាត់ និង​ចៅសង្កាត់​រង បាន​បញ្ជា​កម្លាំង​ចុះ​ណែ នាំ​និង​បិទ​ហាង​ខារ៉ាអូខេ ហាង​ស្រា​ក្រឡុក ព្រមទាំង​ហាង​ម៉ាស្សា ដោយ​ឱ្យ​ផ្អាក​មួយ​រយៈពេល​ព្រោះតែ​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ដឹកនាំ​ដោយ​លោក​ចៅសង្កាត់ និង​ចៅសង្កាត់​រង បាន​បញ្ជា​កម្លាំង​ចុះ​ណែ នាំ​និង​បិទ​ហាង​ខារ៉ាអូខេ ហាង​ស្រា​ក្រឡុក ព្រមទាំង​ហាង​ម៉ាស្សា ដោយ​ឱ្យ​ផ្អាក​មួយ​រយៈពេល​ព្រោះតែ​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​សារ​ជា​ថ្មី​នៅ​ក្នុង​សហគមន៍ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

ដោយ​យោង​តាម​អា​នុ​សាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ ដោយ​បញ្ជា​ឱ្យ​កម្លាំង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នៅ​ក្នុង​ខណ្ឌ នានា​ក្នុង​រាជធានី​ភ្នំពេញ ចុះ​បិទ​កន្លែង​ម៉ាស្សា ព្រមទាំង​ហាង​លក់​ស្រា​ក្រឡុក និង​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​អនា​ម័យ​ខ្លួនប្រាណ ចេះ​ការពារ​ដោយ​ឱ្យ​ប្រើប្រាស់​ទឹក​អាកុល និង​សាប៊ូ​លាងដៃ ព្រមទាំង​ពាក់​ម៉ាស និង​អង្គុយ​ឱ្យ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ចាប់ពី​១.៥​ម៉ែត្រ​ឡើង​ទៅ ។

ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ លោក​ចៅសង្កាត់​ចោម​ចៅ​ទី​៣ លោក វ៉ា សា​វឿ​ន បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​តាម​បញ្ជា​ផ្ទាល់ ដោយ​បាន​បញ្ជា​កម្លាំង​ចុះ​ណែនាំ​ប្រជាពលរដ្ឋ និង​បិទ​កន្លែង​ម៉ាស្សា ហាង​លក់​ស្រា​ក្រឡុក ព្រមទាំង​ហាង​ខារ៉ាអូខេ និង​អា​ជីករ​លក់​នានា​ឱ្យ​ចេះ​អនា​ម័យ​ដល់​ភ្ញៀវ​ដែល​ចូល​ហូប​ចុក​ក្នុង​ហាង ហើយ​មុន​នឹង​ចូល​ត្រូវ​ពិនិត្យ​កំ​ដៅ បាញ់​ទឹក​អាល់កុល​ជា​មុន​សិន ទើប​ឱ្យ​ចូល​អង្គុយ​ក្នុង​ហាង​។

ក្នុង​នោះ​ផង​ដែរ លោក​ចៅសង្កាត់​ចោម​ចៅ​ទី​៣ ក៏​បាន​បញ្ជាក់​ទៀត​ថា មិនមែន​បិទ​តែ​ហាង​ម៉ាស្សា​ខ្មែរ​ទេ សូ​ម្បី​តែ​ហាង​ម៉ាស្សា​ចិន​ក៏​ឱ្យ​បិទ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ការពារ​សុវត្ថិភាព​ទាំងអស់​គ្នា ។

ក្រោយ​ពេល​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រួចរាល់​ហើយ ក៏​ដឹកនាំ​កម្លាំង​ត្រឡប់​មក​កន្លែង​មូលដ្ឋាន​វិញ រួច​ក៏​បាន​រំសាយ​កម្លាំង​ត្រឡប់​ទៅ​គោលដៅ​រៀង​ៗ​ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ