ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្មេង​តូច​ៗ៖ ត្រឹម​៣​ថ្ងៃ​រក​ឃើញ​កុមារ​ និង​ទារក​៣នាក់​ឆ្លង​កូ​វី​ដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ករណី​វិជ្ជមាន​ពី​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១ ខែធ្នូ​នេះ ​គឺ​រក​ឃើញ​សរុប ១៧នាក់ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ការ​ឆ្លង​ចូល​សហគមន៍​លើក​ដំបូង​នៅ​កម្ពុជា​លើក​នេះ​កំពុង​តែ​បង្កើន​ការ​ព្រួយបារម្ភ​មួយ​កំរិត​បន្ថែម​ទៀត​ចំពោះ​កុមារ​តូច​ៗ…

រាជធានី​ភ្នំពេញ​ ៖ ករណី​វិជ្ជមាន​ពី​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១ ខែធ្នូ​នេះ ​គឺ​រក​ឃើញ​សរុប ១៧នាក់ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ការ​ឆ្លង​ចូល​សហគមន៍​លើក​ដំបូង​នៅ​កម្ពុជា​លើក​នេះ​កំពុង​តែ​បង្កើន​ការ​ព្រួយបារម្ភ​មួយ​កំរិត​បន្ថែម​ទៀត​ចំពោះ​កុមារ​តូច​ៗ ។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ចេញ​ជា​បន្តបន្ទាប់​រយៈពេល ៣ ថ្ងៃ​ជាប់​ៗ​គ្នា នៃ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គឺ​បង្ហាញ​នូវ​សញ្ញា​មិនល្អ ឬ​សញ្ញា​គ្រោះថ្នាក់​ខ្ពស់​ចំពោះ​កុមារ​តូច​ៗ ព្រោះ​ត្រឹម​រយៈពេល ៣ ថ្ងៃ​សោះ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​កុមារ​និង​ទារក​ដល់​ទៅ ៣ រូប​បាន​កើត​ជំងឺ​កូ​វី​ដ ១៩ ពី​ការ​ឆ្លង​ចូល​សហគមន៍ ក្នុង​នោះ​គឺ​មាន​កុមា​រ៉ា អាយុ ១២ ឆ្នាំ​, កុមា​រ៉ា​ជនជាតិ​ខ្មែរ អាយុ ៧ ឆ្នាំ​និង​ទារក​អាយុ​ត្រឹមតែ ៧ ខែ ។

ការណ៍​រក​ឃើញ​កុមារ​និង​ទារក​ឆ្លង​ពី​កូ​វី​ដ ១៩ គឺជា​សារ​ដ៏​សំខាន់​មួយ​ដែល​ទាមទារ​ឲ្យ​ឪពុក​ម្តាយ និង​អាណាព្យាបាល​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ថែរក្សា​កុមារ​តូច​ៗ និង​គួរតែ​រក្សា​ពួក​គេ​ឲ្យ​នៅ​ក្នុងផ្ទះ​និង​ថែរក្សា​សុខភាព​ពួក​គេ​ដោយ​យកចិត្តទុកដាក់​បំផុត ជា​ពិសេស​បើសិនជា​មនុស្ស​ធំ​មាន​បញ្ហា​សុខភាព ពុំគួរ​ណា​នៅ​ជិត​ក្មេង​តូច​ឡើយ ដោយសារ​តែ​កុមារ​គឺ​ងាយ​ឆ្លង​ជំងឺ​ជាង​មនុស្ស​ធំ ។

រូបតំណាង

សូម​បញ្ជាក់​ថា «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ ១៩ សរុប ១៧ នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១​ខែធ្នូ ឆ្នាំ​២០២០ នៃ​អ្នកមាន​កូ​វី​ដ ១៩ សរុប ៣២៦ នាក់​ទូ​ទាំង​ប្រទេស ។ ជាមួយ​គ្នា​នោះ​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា អ្នក​ពាក់ព័ន្ធ «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» ចំនួន​៤៨៦៩​នាក់ បាន​ធ្វើតេស្ត ដែល​ក្នុង​នោះ​ចំនួន ៤៨៥២ នាក់​គឺ​មាន​លទ្ធផល អវិជ្ជមាន​កូ​វី​ដ១៩ ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ