ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អ្វី​ស្មើនឹង​កម្លាំង​កម្ម​មិន​មាន​ឡើយ

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា កម្ម​អាក្រក់​ក្តី កម្ម​ល្អ​ក្តី ដែល​បុគ្គ​ល​​បាន​សាង​មក​ហើយ​ទោះ​ក្នុង​អតីតជាតិ​ក្តី បច្ចុប្បន្ន​ជាតិ​ក្តី កម្ម​នោះ​រមែង​អន្ទោល​ជាប់​តាម​យើង​ជា​និច្ច ប្រៀប​បាន​នឹង​ស្រមោល​អន្ទោល​បាន​ប្រាណ​យ៉ាង​ដូច្នោះ​ដែរ ។ កម្ម​ដែល​បុគ្គល​បាន​សាង​មក​ហើយ​ទោះជា​បុគ្គល​នោះ​គេច​ទៅ​នៅ​ក្នុង​ញកភ្នំ​ក្តី…

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា កម្ម​អាក្រក់​ក្តី កម្ម​ល្អ​ក្តី ដែល​បុគ្គ​ល​​បាន​សាង​មក​ហើយ​ទោះ​ក្នុង​អតីតជាតិ​ក្តី បច្ចុប្បន្ន​ជាតិ​ក្តី កម្ម​នោះ​រមែង​អន្ទោល​ជាប់​តាម​យើង​ជា​និច្ច ប្រៀប​បាន​នឹង​ស្រមោល​អន្ទោល​បាន​ប្រាណ​យ៉ាង​ដូច្នោះ​ដែរ ។

កម្ម​ដែល​បុគ្គល​បាន​សាង​មក​ហើយ​ទោះជា​បុគ្គល​នោះ​គេច​ទៅ​នៅ​ក្នុង​ញកភ្នំ​ក្តី ទៅ​នៅ​ក្នុង​អាកាស​ក្តី ទៅ​នៅ​កណ្តាល​សមុទ្រ​ក្តី ក៏​នៅ​តែ​មិន​រួច​អំពី​កម្ម​នោះ​តាម​ឱ្យ​ផល​ដដែល សាង​កម្ម​ល្អ​ឱ្យ​ផល​ជា​សុខ ប្រព្រឹត្ត​កម្ម​អាក្រក់​ឱ្យ​ផល​ជា​ទុក្ខ​កើតក្តី​វិបត្តិ​ផ្សេង​ៗ ។

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា កម្លាំង​អ្វី​ស្មើនឹង​កម្លាំង​កម្ម​មិន​មាន​ឡើយ កម្ម​ល្អ​ក្តី កម្ម​អាក្រក់​ក្តី​តែង​កប់​ទុក​ក្នុង​ជីវិត​អ្នក​សាង​ជា​និច្ច ទោះ​អតីត​ក្តី បច្ចុប្បន្ន​ក្តី អនាគត​ក្តី កម្ម​នោះ​តែង​មានឱកាស​ឲ្យ​ផល​ដូច​គ្នា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ