ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះ​មន្ត្រីរាជការ​ម្នាក់ ឮសំឡេង​​​ស្រែកហៅ​ឱ្យគេជួយពីក្នុងផ្ទះ​ (វីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អគ្គិភ័យ​មួយ​ដែល​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​បង្ក​ឲ្យ​មានការ​ឆាបឆេះ​ឡើង​នៅ​ក្នុង​ផ្ទះ​​ល្វែង​មួយ​កន្លែង ហើយ​ជាប់​ស្ត្រី​ម្នាក់​នៅ​ក្នុង​នោះ​ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​​រងគ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ឡើយ ដោយ​ត្រូវ​បាន​អ្នក​ភូមិ​រួម​ជាមួយ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេ​លា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០…

រាជធានីភ្នំពេញ ៖ អគ្គិភ័យ​មួយ​ដែល​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​បង្ក​ឲ្យ​មានការ​ឆាបឆេះ​ឡើង​នៅ​ក្នុង​ផ្ទះ​​ល្វែង​មួយ​កន្លែង ហើយ​ជាប់​ស្ត្រី​ម្នាក់​នៅ​ក្នុង​នោះ​ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​​រងគ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ឡើយ ដោយ​ត្រូវ​បាន​អ្នក​ភូមិ​រួម​ជាមួយ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេ​លា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅផ្ទះ​ល្វែង​ជាប់​របង​វត្ត​ជើ​ង​ឯក ស្ថិត​ក្នុង​សង្កាត់​ជើ​ង​ឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​កើ​ត​ហេតុ​ខាង​លើ​​នេះ​គឺ​មាន​ម្ចាស់ផ្ទះ​ជា​មន្ត្រីរាជការ ហើ​យ​គាត់​មិនសូវ​បាន​នៅផ្ទះ​ឡើយ​ ដោយ​បាន​ចេញ​ទៅ​​ធ្វើ​​ការ​បាត់​ៗ ប៉ុន្តែ​មាន​ក្មួយ​ស្រី​របស់​គាត់​ម្នាក់​នៅ​ចាំផ្ទះ ដោយឡែក​ក្មួយ​ស្រី​ក៏​តែងតែបាន​ចាក់​សោរ​ពី​ខាងក្នុង​ផ្ទះ​ដើ​ម្បី​សម្រាក​ផង​ដែរ​។​

តាម​ប្រភពព័ត៌មាន​បាន​បន្ត​ថា លុះដល់​ពេល​កើ​ត​ហេតុ​ ​ស្រាប់តែ​មាន​អគ្គិ​ភ័យ​ឆាបឆេះ​ឡើង​បង្ក​ឲ្យ​មាន​ផ្សែងហុយ​យ៉ាង​ខ្លាំង​ ហើយ​នាង​ពុំ​បានដឹង​ឡើយ តែ​ត្រូវ​បាន​អ្នក​ជិតខាង​បាន​ឃើ​ញ ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​​ថ្ងៃ ហើយ​អ្នក​ជិតខាង​បានរ​ត់ទៅ​កាន់​កន្លែង​កើតហេតុ​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​បានឮ​សម្លេង​ស្ត្រី​ដែល​ជា​ក្មួយ​ម្ចាស់ផ្ទះ​ស្រែក​ឲ្យ​គេឯង​ជួយ​ផង​ៗ ទើប​អ្នក​ភូមិ​បាន​យក​ម៉ូ​ទ័​រ​កាត់​សោទ្វារ​ចូល​ទៅ​ជួយ​សង្គ្រោះ​យក​ចេញ​ដោយ​សុវត្ថិភាព បន្ទាប់​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ត​ទុ​យោ​ទឹក​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ​ភ្លាម​ៗ​។​ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​បាន​ចេញ​មកជួយ​អន្តរាគមន៍​ដែរ​ ប៉ុ​ន្ត​មិន​បាន​បាញ់​ទឹក​ពន្លត់​នោះ​ទេ​ ព្រោះ​អ្នក​ភូមិ​បាន​ពន្លត់​រលត់​ទៅ​ហើយ ចំណែកឯ​សម្ភារៈ​មួយ​ចំនួន​ដូច​ជា​ពូក ​កង្ហា​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ក្នុងផ្ទះ​ត្រូវ​​បានភ្លើង​​ឆេះ និង​រោល​ បណ្តាល​ឲ្យរងការ​​ខូចខាត​យ៉ាងដំណំ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ