ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ប្រាក់​រៀល​ធៀប​នឹង​ហាងឆេង​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​កម្លាំង​យ៉ាងណា​ធៀប​នឹង​ប្រាក់​នៃ បណ្តា​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​កម្លាំង​យ៉ាងណា​ធៀប​នឹង​ប្រាក់​នៃ បណ្តា​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៨ រៀល ហើយ ១​អឺ​រ៉ូ ទិញ​ចូល ៤៨៣៤ រៀល លក់​ចេញ ៤៨៨២ រៀល ខណៈ​ដែល ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៧៩ រៀល លក់​ចេញ ៣០០៨ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ គឺ ១​យន់​ចិន ទិញ​ចូល ៦១៦ រៀល លក់​ចេញ ៦២២ រៀល និង ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៨០ រៀល លក់​ចេញ ៣៩១៩ រៀល ដោយឡែក ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៦ រៀល លក់​ចេញ ៣៦៩ រៀល ។

ថ្ងៃនេះ​ដែរ​សម្រាប់​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​ដុល្លារ​សាំងហ្គា​ពួរ ទិញ​ចូល ៣០២២ រៀល លក់​ចេញ ៣០៥២ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៥ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ