ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាថបិណ្ឌិក​សេដ្ឋី​សរសើរ​ព្រះធម៌​ទេសនា

3 ឆ្នាំ មុន

នៅ​ក្នុង​សុត្តន្តបិដក ឧទ្ទក​និកាយ ភាគ​៧៦ មហា​ឧបាសក​ឈ្មោះ​អនាថ​បិ​ណ្ជិ​ក​សេដ្ឋី​បន្ទាប់​ពី​បាន​ស្តាប់​ព្រះសម្មាសម្ពុទ្ធ​សម្តែង​ព្រះធម៌​ទេសនា​ដ៏​ពីរោះ គឺ​ពីរោះ​ទាំង​បី​ដំណាក់កាល ពីរោះ​បទ​ខាង​ដើម ពីរោះ​បទ​កណ្តាល និង​ពីរោះ​បទ​ខាង​ចុង​រួច​មក ធ្វើ​ឱ្យ​គាត់​ឆ្អែតចិត្ត ស្ងប់​អារម្មណ៍…

នៅ​ក្នុង​សុត្តន្តបិដក ឧទ្ទក​និកាយ ភាគ​៧៦ មហា​ឧបាសក​ឈ្មោះ​អនាថ​បិ​ណ្ជិ​ក​សេដ្ឋី​បន្ទាប់​ពី​បាន​ស្តាប់​ព្រះសម្មាសម្ពុទ្ធ​សម្តែង​ព្រះធម៌​ទេសនា​ដ៏​ពីរោះ គឺ​ពីរោះ​ទាំង​បី​ដំណាក់កាល ពីរោះ​បទ​ខាង​ដើម ពីរោះ​បទ​កណ្តាល និង​ពីរោះ​បទ​ខាង​ចុង​រួច​មក ធ្វើ​ឱ្យ​គាត់​ឆ្អែតចិត្ត ស្ងប់​អារម្មណ៍ ហើយ​បាន​បន្លឺ​នូវ​មធុ​វាចា​យ៉ាងនេះ​ថា​៖

ភ្នែក​របស់ខ្ញុំ​មិន​ធ្លាប់​ឆ្អែត​ដោយ​ការ​មើល​នូវ​ព្រះ​អង្គ ត្រចៀក​របស់ខ្ញុំ​មិន​ធ្លាប់​ឆ្អែត​ដោយ​សុភាសិត​របស់​ព្រះ​អង្គ ចិត្ត​របស់ខ្ញុំ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ដល់​នូវ​សេចក្តី​ឆ្អែត​ដោយ​រស​នៃ​ព្រះធម៌​ដ៏​ពេញលេញ​ដោយ​ន័យ​រាប់​មិន​បាន ប្រមាណ​មិន​ត្រូវ ។

ព្រះធម៌​របស់​ព្រះ​អង្គ​រមែង​ចាក់​ធ្លុះ​ដល់​បេះដូង ត្រជាក់​ដូច​ទឹកអម្រឹត បុគ្គល​ណា​ប្រតិបត្តិ​តាម បុគ្គល​នោះ​នឹង​ដល់​នូវ​សេចក្តីសុខ ស្ងប់​កាយ ស្ងប់ចិត្ត​នាំ​ជីវិត​ស្ថិត​ក្នុង​ផ្លូវ​ដ៏​ត្រជាក់ត្រជុំ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ