ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាកណ្តាល​ស្រី​ម្នាក់​នឹង​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​នៅ Champions League

3 ឆ្នាំ មុន

បារាំង ៖ យោង​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា នាង Stephanie Frappart នឹង​ក្លាយជា​អាជ្ញាកណ្តាល​បាល់ទាត់​ស្ត្រី​ដំបូង​គេ ដែល​កាត់សេចក្តី​ការ​ប្រកួត​ក្រប​ខណ្ឌ…

បារាំង ៖ យោង​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា នាង Stephanie Frappart នឹង​ក្លាយជា​អាជ្ញាកណ្តាល​បាល់ទាត់​ស្ត្រី​ដំបូង​គេ ដែល​កាត់សេចក្តី​ការ​ប្រកួត​ក្រប​ខណ្ឌ Champions League បុរស នៅ​ពេល​ដែល​ក្រុម Juventus ធ្វើ​ជា​ម្ចាស់ផ្ទះ ទទួល​ស្វាគមន៍​ក្រុម Dynamo Kyiv នៅ​ថ្ងៃ​ទី ២ ធ្នូ ឆាប់​ៗ​ខាង​មុខ​នេះ​។

សូម​រំលឹក​ថា ជោគជ័យ​ក្នុង​អាជីព​អាជ្ញាកណ្តាល​របស់​ស្ត្រី​ជនជាតិ​បារាំង​វ័យ ៣៦​ឆ្នាំ​រូប​នេះ គឺ បាន​ក្លាយជា​អាជ្ញាកណ្តាល​ស្ត្រី​ដំបូង​គេ កាត់សេចក្តី​ការ​ប្រកួត​ដ៏​ធំ ដែល​ក្រុម Liverpool បានយកឈ្នះ​​ក្រុម Chelsea នៅ​វគ្គ​ផ្តាច់​ព័​ត្រ​ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ក្នុង​ពានរង្វាន់ Super Cup កាលពី​ឆ្នាំ ២០១៩​។

Frappart ដែល​ចាប់ផ្តើម​អាជីព​ជា​អាជ្ញាកណ្តាល​ចាប់តាំងពី​ឆ្នាំ ២០១១ ក៏​ធ្លាប់​បាន​កាត់សេចក្តី​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​ពិភពលោកផ្នែក​នារី ក្នុង​ឆ្នាំ ២០១៩ រវាង​ម្ចាស់​ជើងឯក​សហរដ្ឋអាមេរិក និង​ហូ​ឡង់ រួម​នឹង​ការ​ប្រកួត​ពានរង្វាន់ Europa League លើក​ដំបូង​របស់​នាង កាលពី​ខែតុលា ឆ្នាំ ២០២០ កន្លង​ទៅ នៅ​ពេល​ដែល​ក្រុម Leicester City ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Zorya Luhansk​។

បច្ចុប្បន្ន Stephanie Frappart កំពុង​បម្រើ​ការ​ជា​អាជ្ញាកណ្តាល សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ក្រប​ខណ្ឌ​កំពូល​បារាំង Ligue 1 បន្ទាប់​ចាប់ផ្តើម​លើក​ដំបូង ​ចាប់តាំងពី​ឆ្នាំ ២០១៩ មក​៕