ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទឹក​ប្រភេទ​ណា ​ល្អ​សម្រាប់​ឆុង​ទឹកដោះគោ​កូន​អ្នក ?

3 ឆ្នាំ មុន

មើល​ដោយ​ភ្នែក​ទទេ​ទឹក​ទាំងអស់​មើលទៅ​មាន​លក្ខណៈ​ដូច​គ្នា ប៉ុន្តែ​ដោយសារ​ប្រភព​របស់​វា​ទឹក​ទាំងអស់​មិន​ដូច​គ្នា​ទេ ភាព​ខុស​គ្នា​នេះ​មិន​សំដៅ​តែ​លើ​រសជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ទាក់ទង​នឹង​សុវត្ថិភាព និង​គុណភាព​ទឹក​ផង​ដែរ ។ ប្រសិនបើ​អ្នក​ឆុង​ម្សៅ​ទឹកដោះគោ​ទារក​នៅផ្ទះ អ្នក​ប្រហែលជា​ចង់​ដឹង​ថា​តើ​ទឹក​ម៉ាស៊ីន​ដែល​ផ្គត់ផ្គង់​ចូល​ក្នុងផ្ទះ​របស់​អ្នកមាន​នោះ មាន​សុវត្ថិភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ឆុង​ទឹកដោះគោ​ឱ្យ​កូន​របស់​អ្នក​ដែរ​ឬទេ ?…

មើល​ដោយ​ភ្នែក​ទទេ​ទឹក​ទាំងអស់​មើលទៅ​មាន​លក្ខណៈ​ដូច​គ្នា ប៉ុន្តែ​ដោយសារ​ប្រភព​របស់​វា​ទឹក​ទាំងអស់​មិន​ដូច​គ្នា​ទេ ភាព​ខុស​គ្នា​នេះ​មិន​សំដៅ​តែ​លើ​រសជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ទាក់ទង​នឹង​សុវត្ថិភាព និង​គុណភាព​ទឹក​ផង​ដែរ ។ ប្រសិនបើ​អ្នក​ឆុង​ម្សៅ​ទឹកដោះគោ​ទារក​នៅផ្ទះ អ្នក​ប្រហែលជា​ចង់​ដឹង​ថា​តើ​ទឹក​ម៉ាស៊ីន​ដែល​ផ្គត់ផ្គង់​ចូល​ក្នុងផ្ទះ​របស់​អ្នកមាន​នោះ មាន​សុវត្ថិភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ឆុង​ទឹកដោះគោ​ឱ្យ​កូន​របស់​អ្នក​ដែរ​ឬទេ ? ។

ខាងក្រោម​នេះ​ជា​អ្វី​ដែល​ឪពុក​ម្តាយ​ត្រូវ​ដឹង​ជា​ចាំបាច់ ដើម្បី​ធានា​ថា​ទឹក​ដែល​ប្រើ​សម្រាប់​ឆុង​ទឹកដោះគោ​ឱ្យ​ទារក​មាន​សុវត្ថិភាព ៖

-​ទឹក​ម៉ាស៊ីន ​៖ សមាគម​ពេទ្យធ្មេញ​អា​មេ​រិ​ក (ADA) មានការ​ព្រួយបារម្ភ​លើ​ទឹក​ម៉ាស៊ីន ដែល​មាន​ផ្ទុក​កំហាប់​ហ្វ្ល​អ​រ៉ា​យ​ខ្ពស់ (​ច្រើន​ជាង ០.៧​មិ​ល្លី​ក្រាម​ក្នុង​មួយ​លី​ត្រ​)​ ។ សារធាតុ​នេះ​អាច​ការពារ​សុខភាព​មាត់​ធ្មេញ​បាន ប៉ុន្តែ​បើ​មាន​កម្រិត​ខ្ពស់ វា​ធ្វើ​ឱ្យ​មានការ​ប្រែ​ពណ៌​លើ​ធ្មេញ ដែល​កំពុង​លូតលាស់ ដែល​អាច​លេច​ឡើងជា​ចំណុច​ពណ៌​ស ឬ​ស្នាម​អុជ​ៗ​នៅ​លើ​សំបក​ធ្មេញ ។

– ទឹក​អណ្តូង (​ទឹក​បូម​ពីក្រោម​ដី​) ៖ ប្រសិនបើ​ទឹក​ដែល​ផ្គត់ផ្គង់​ក្នុងផ្ទះ​របស់​អ្នកជា​ទឹក​អណ្តូង ឬ​បូ​ប​ចេញពី​ក្រោម​ដី អ្នក​គួរ​ធ្វើតេស្ត​ទឹក​របស់​អ្នករក​មើល​សារធាតុ​នីត្រាត​រៀង​រាល់​៣​ខែ​ម្តង ដើម្បី​ធានា​ថា​ក្នុង​ទឹក​គ្មាន​សារធាតុ​នីត្រាត និង​មាន​សុវត្ថិភាព​សម្រាប់​កូន​អ្នក ។ នីត្រាត កើតឡើង​ដោយ​ធម្មជាតិ​នៅ​ក្នុង​រុក្ខជាតិ ហើយ​ត្រូវ​បាន​គេ​ប្រើ​ជា​ជី ។ វា​អាច​មាននៅ​ក្នុង​ទឹក​ក្រោម​ដី ។ នៅ​ពេល​ដែល​ទារក​ទទួលទាន​ទឹក​មាន​សារធាតុ នីត្រាត​ជា​ប្រចាំ អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​គ្រាប់​ឈាម (Methemoglobinemia) ដែល​ជា​ស្ថានភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារ​តែ​ប៉ះពាល់​ដល់​ការ​ចល័ត​អុក​ស៊ី​សែន​ក្នុង​ឈាម ។

– ទឹក​ពិសា​ដប ​៖ ជា​ជម្រើស​ងាយស្រួល អ្នក​អាច​ទិញ​ទឹកបរិសុទ្ធ​ដែល​ច្រក​ដប​ស្រាប់​ ។ តែ​វា​គួរតែ​ជា​ទឹក​ដែល​ត្រូវ​បាន​បន្សុទ្ធ​ល្អ គ្មាន​ជាតិ​អ៊ីយ៉ុង គ្មាន​ជាតិ​រ៉ែ គ្មាន​មេរោគ ឬ​បាន​ឆ្លងកាត់​ប្រព័ន្ធ Reverse Osmosis ។ សូម​បញ្ជាក់​ផង​ដែរ​ថា វី​តា​ល់ ជា​ទឹក​ពិសា​បរិសុទ្ធ​ដែល​ជួយ​រក្សា​តុល្យភាព​សារធាតុ​ចឹ​ញ្ចឹ​ម​ក្នុង​ម្សៅ​ទឹកដោះគោ ។ វី​តា​ល់ ឆ្លងកាត់​ប្រព័ន្ធ​បន្សុទ្ធ និង​សម្លាប់​មេរោគ ១២​ដំណាក់កាល និង​ងាយស្រួល​រំលាយ​ក្នុង​ម្សៅ​ទឹកដោះគោ ។ វី​តា​ល់ ទទួលស្គាល់​ដោយ​ស្ថាប័ន​វាយតម្លៃ​គុណភាព​នៃ​ចក្រភព​អង់គ្លេស ហើយ​ជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព និង​ល្អ​បំផុត​សម្រាប់​បំពេញ​ជាតិ​ទឹក​ប្រចាំ​ថ្ងៃ ។ វី​តា​ល់ ដើម្បី​ភាព​រីក​ចម្រើន​បុត្រ​ធីតា​របស់​អ្នក ៕ ប្រភព ៖ verywellfamily

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ