ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ពី​ព្រឹត្តិការ​សហគមន៍​២៨​វិច្ឆិកា ៣​នាក់ ខណៈ​ជា​សះស្បើយ​៣​នាក់​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​2020 ឲ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​ព្រឹត្តិការណ៍​សហគមន៍​ចំនួន​៣​នាក់​បន្ថែម​ទៀត ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​2020 ឲ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​ព្រឹត្តិការណ៍​សហគមន៍​ចំនួន​៣​នាក់​បន្ថែម​ទៀត ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០៣​នាក់​មាន ៖

១. ស្ត្រីជន​ជាតិខ្មែរ អាយុ​៦៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី ភ្នំពេញ ត្រូវជា​ម្តាយ​អ្នកជំងឺ​ស្ត្រី​អាយុ​៣៦​ឆ្នាំ​ដែល​មាន​ស្វាមី​ជា​អនុប្រធាន​នាយកដ្ឋាន ពន្ធនាគា រ​នៃ​ក្រសួងមហាផ្ទៃ ។ លទ្ធផល​ធ្វើការ​វិភាគ​វត្ថុ​សំណាក​របស់​ស្ត្រី​ខាងលើ ដែល​ផ្តល់​ដោយ​វិទ្យា ស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន ដាក់​ឲ្យ​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

២. ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៥​ឆ្នាំ និង​ទារក​ប្រុស (​ជនជាតិ​ខ្មែរ​) អាយុ ៧​ខែ មាន​អាសយដ្ឋាន​នៅ​ស្នាក់ សង្កាត់​និរោធ ខណ្ឌ​ច្បារ អំពៅ រាជធានី​ភ្នំពេញ​។ លទ្ធផល​ធ្វើការ​វិភាគ​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង​ពីរ​ខាងលើ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

ចំណែក​អ្នក​ដែល​ព្យាបាល​ជា​សះស្បើយ ចំនួន​០៣​នាក់ គឺ​១. បុរស​ជនជាតិ​ខ្មែរ​អាយុ ៥១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​មន្ត្រី ផ្នែក​ប្រតិបត្តិកា រ​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​បេសកកម្ម​នៅ ប្រទេស​ស៊ូ​ដង់​ខាងត្បូង (UNMISS) បន្ត ជើង ហោះហើរ​នៅ​ប្រទេស​គុយ​បា មក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​អេ​ត្យូ​ពី (Ethiopia, រួច​បា ន​បន្ត​ជើង ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាបាល ។ សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​ដង និង​ត្រូវ​បាន អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ។

២.​បុរស​ជនជាតិ​ហុង​គ្រី​អាយុ ៦៨​ឆ្នាំ ជា​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀត ណា​ម ក្នុង ព្រឹត្តិការណ៍ ៣​វិច្ឆិកា មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ព្យាបាល​ជា សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​ដង និង​ត្រូវ​បាន អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។

៣. បុរស​ជនជាតិ​ខ្មែរ​អាយុ ២៧​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ធ្វើ ដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី ២៦ ខែ តុលា ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាបាល ជា​សះស្បើយ ដោយ ទទួល​បាន លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ ១៩ ចំនួន ០២​ដង នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុ ខ​ភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​ក៏​បាន​ឲ្យ​ថា លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង ព្រឹត្តិការណ៍​ស ហ​គម​ន៍ ២៨​វិច្ឆិកា​ឆ្នាំ​២០២០​បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​សរុប​បាន​ចំនួន ២,៦២១​នាក់ (​ក្នុង​ចំ នួន​នេះ​មាន​រាជ ធានី​ភ្នំពេញ ២,១៣១​នាក់​) នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ដូច្នេះ ចំនួន សរុប​ដែល​បាន​ធ្វើតេស្ត​នៅ​ថ្ងៃ ទី​២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ចំនួន ៤,៨៦៩​នាក់ ដែល នៅ​ក្នុង​ចំនួន​នេះ លទ្ធផល​តេស្ត​បាន​បង្ហាញ ថា​មាន​អ្នក វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី សរុប​ចំនួន ១៧​នាក់ ក្នុង​ចំនួន​នេះ មាន​ទាំង​ករ​ណ៏​វិជ្ជមាន​វីរុស​កូ​វី​ដ ១៩ ថ្មី ចំនួន ០៣​នាក់​ខាងលើ​នេះ​ដែរ​) ដែល​ពាក់ព័ន្ធ​នឹង “​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” ។ រីឯ ចំនួន នៅ​សល់ ៤.៨៥២​នាក់ គឺ​មាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ទាំងអស់​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​ក៏​បាន​លើក​ឡើង​ថា ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស គិត​ត្រឹម​ម៉ោង ០៧:០០​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន ៣០៤​នាក់ (​ស្មើនឹង ៩៣.២៥ % ធៀប នឹង​ចំនួន​អ្នកមាន​វីរុស កូ​វី​ដ​-១៩​ទាំងអស់​) នៅ​ក្នុង​ចំនួន​នេះ​មាន​ស្រី ៦១​នាក់ និង​បុរស ២៤៣​នាក់​។ អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ៣២៦​នាក់ (​ស្ត្រី ៧៣​នាក់ និង​បុរស ២៥៣​នាក់​) ។

អ្នក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ២០​នាក់ (​ស្រី ១០​នាក់ និង​បុរស ១០​នាក់​)​។ អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ចំនួន ២​នាក់ ស្ត្រី ០២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ