ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​ឈ្មោល កា​វ៉ា​ន់់ មក​ដល់ទី​លំនៅ​ថ្មី ដូច​នៅ​ក្នុង​ឋានសួគ៌

3 ឆ្នាំ មុន

ប្រវត្តិ​ត្រួស​ៗ​របស់ ដំរី​ឈ្មោល​ឈ្មោះ កា​វ៉ា​ន់់ អាយុ​៣៥​ឆ្នាំ ជា​ដំរី ដ៏​ឯកោ​បំផុត​លើ​លោក ទើបតែ​បាន​មក​ដល់ទឹកដី​ខេត្ត​សៀម​រាម​អង្គរ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ…

ប្រវត្តិ​ត្រួស​ៗ​របស់ ដំរី​ឈ្មោល​ឈ្មោះ កា​វ៉ា​ន់់ អាយុ​៣៥​ឆ្នាំ ជា​ដំរី ដ៏​ឯកោ​បំផុត​លើ​លោក ទើបតែ​បាន​មក​ដល់ទឹកដី​ខេត្ត​សៀម​រាម​អង្គរ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ តាម​យន្តហោះ​ពិសេស ពី​ប្រទេស​ប៉ា​គី​ស្ថាន មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​លំនៅ​ថ្មី ។

ពិពណ៌នា​តាម​រូបភាព ៖ ត្រលប់​ទៅ​ឆ្នាំ​១៩៨៥ កា​វ៉ា​ន់់ មាន​អាយុ​ទើបបាន​១​ឆ្នាំ ត្រូវ​បាន​គេ​នាំ​ពី​ប្រទេស​ស្រី​លង្កា ទៅ​ប្រទេស​ប៉ា​គី​ស្ថាន ដែល​មាន​ចម្ងាយ​ប្រមាណ ៣,៧០០​គីឡូម៉ែត្រ ។

ពេល​នោះ កា​វ៉ា​ន់​៖ តើ​ខ្ញុំ​នៅឯណា ? តើ​គ្រួសារ​ខ្ញុំ​នៅឯណា ?

កា​វ៉ា​ន់​៖ “​ខ្ញុំ​មិន​ប្រាកដ​ថា តើ​ច្រ​វ៉ា​ក់​នេះ សម្រាប់​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ជាប់អន្ទាក់​”

ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ កន្លង​ផុត​ កា​វ៉ា​ន់ មាន​ភាព​ឯកោ វ័យ​កាន់តែ​ច្រើន ហើយ​កាន់តែ​រីក​លូតលាស់ធំឡើង ។

ប្រាំ​ឆ្នាំ​ក្រោយមក ក្នុង​ឆ្នាំ​១៩៩០ ដំរី​ញី​មួយ​ក្បាល ឈ្មោះ​សា​ហេ​លី បាន​មក​ដល់ ។

កា​វ៉ា​ន់​៖ ខ្ញុំ​មិន​ប្រាកដ​ថា តើ​នាង​ដឹង​ថា​ នេះ​ជា​អ្វី​ទេ ? ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ខ្ញុំ​បាន​រក​ឃើញ​ដៃគូ​ម្នាក់ !

ថ្ងៃ​ដ៏​សោកសៅ​បំផុត​សម្រាប់ កា​វ៉ា​ន់ ក្នុង​ឆ្នាំ​២០១២ ។

កា​វ៉ា​ន់​៖ ខ្ញុំ​មិន​អាច​ជឿ​ទេ ខ្ញុំ​បាន​បាត់បង់​របស់​មួយ ហើយ​ជា​របស់​រីករាយ​តែ​មួយ​គត់- សា​ហេ​លី ជាទី​ស្រឡាញ់​របស់ខ្ញុំ ! សូម​ក្រោក​ឡើង​​ !

ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​…
កា​វ៉ា​ន់​៖ ខ្ញុំ​ឯកាជាទីបំផុត និង​ធុញទ្រាន់ណាស់ ខ្ញុំ​សង្ឃឹមថា មាន​គេ​ជួយ​ខ្ញុំ !

បន្ទាប់​ពី​មរណភាព​របស់ សា​ហេ​លី ប្រជាជន​ប៉ា​គី​ស្ថាន ចាប់ផ្តើម​ធ្វើការ​តវ៉ា និងដាក់​ញត្តិ ដើម្បី​ឲ្យ​ដោះ​លែង កា​វ៉ា​ន់ ។

នៅខែសីហា ឆ្នាំ​២០២០ ជំនួយ​បាន​មក​ដល់ !
កា​វ៉ា​ន់​៖ អ្វី​ៗដែល​ល្អ​កំពុង​កើតឡើង​ហើយ ខ្ញុំ​មាន​អារម្មណ៍​ដូច្នេះ !

ដោយ​មាន​បទ​ពិសោធ​របស់​អង្គការ FOUR PAWS និង​ជំនួយ​របស់​សហគមន៍​ប៉ា​គី​ស្ថាន IWMB និង​អង្គការ​ការពារ​សត្វព្រៃ​ កា​វ៉ា​ន់ បាន​ត្រៀមខ្លួនរួចរាល់ ដើម្បី​​ផ្លាស់​ទីលំនៅ និងចាប់ផ្តើម​ដំណើរ​ជីវិត​ជា​ថ្មី ។

កា​វ៉ា​ន់​៖ សង្ឃឹមថា ប្រអប់​នេះ នឹង​នាំ​ខ្ញុំ​ទៅ​ឆ្ងាយ​ពី​កន្លែង​នេះ !

ទីបំផុត​! ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២០​នេះមក​ដល់​ហើយ ដំរី​ដ៏​ឯកោ​បំផុត​នៅ​លើ​ពិភពលោក កំពុង​ចាក​ចេញពី​ប្រទេស​ប៉ា​គី​ស្ថាន ទាំងនេះគឺជា​ការ​ល្អ !

កា​វ៉ា​ន់​៖ ខ្ញុំ​មិន​ច្បាស់​ថា នេះ​ជា​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​វិជ្ជមាន និង​សប្បាយ​រីករាយ !

នេះ​គឺជា​ជីវិត ដែល​កា​វ៉ា​ន់ សម​នឹង​ទទួល​បាន បន្ទាប់​ពី​ចំណាយ​ជីវិតលើភាព​ឯកោ​ យូរជាងគេជាទីបំផុតនៅ​លើ​ពិភពលោក ។
កា​វ៉ា​ន់​៖ ខ្ញុំ​នៅ​តែ​មិន​ជឿ​វា ! ខ្ញុំ​នៅ​ក្នុង​ឋានសួគ៌ ?

ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្វាគមន៍ កា​វ៉ា​ន់់ ! អ្នក​លែង ឯកោ ជាងគេ​បំផុត​នៅ​លើ​ពិភពលោកទៀត​ហើយ សូម​រីករាយ​ដោយ​សេរីភាព រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ក្រោម​ការ​យកចិត្តទុកដាក់ ថែរក្សា​ការពារ​ខ្ពស់​របស់​ក្រសួងបរិស្ថាន និង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា (CWS) ធ្វើការ​ការពារ​និង​អភិរក្ស មាន​សត្វ​ដំរី​ញី ជា​ច្រើន​ក្បាល កំពុង​រស់នៅ​ក្នុង​តំបន់​នោះ ដែល​បាន​យក​មក​ពី​ខេត្តមណ្ឌលគិរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ