ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សេចក្តីណែនាំ​១០​ចំណុច ដើម្បី​ទប់ស្កាត់​កូ​រី​ដ​-១៩ កុំ​ឲ្យ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៅ​រាជធានី​ភ្នំពេញ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីណែនាំ ចំនួន​១០​ចំណុច ក្នុង​ការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីណែនាំ ចំនួន​១០​ចំណុច ក្នុង​ការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍ នៅ​រាជធានី​ភ្នំពេញ ។

ក្នុង​បរិបទ នៃ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វី​ដ​-១៩ កំពុង​មាន «​ការ​ឆ្លង​ចូល​សហគមន៍​ជា​លើក​ដំបូង​នៅ​កម្ពុជា​» និង​ស្រប​តាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​-​អង្គភាព ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពាណិជ្ជករ អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដូច​ខាងក្រោម ៖