ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ ​​លែង​ចូល​សមុទ្រធម្ម​ជាតិ​ ដើម្បី​អភិរក្ស

1 ខែ មុន
  • Preah Sihanouk

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧកញ៉ា ទៀ វិចិត្រ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ បាន​បន្ត​នាំ​យក​សត្វ​ល្មិច​ឬអណ្តើក​សមុទ្រ​មួយ​ក្បាល​ទៀត ទៅ​លែង​ឲ្យ​រស់នៅ​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ​នៅ​ប្រជុំ​កោះ​រ៉ុ​ង ។ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧកញ៉ា ទៀ វិចិត្រ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ បាន​បន្ត​នាំ​យក​សត្វ​ល្មិច​ឬ
អណ្តើក​សមុទ្រ​មួយ​ក្បាល​ទៀត ទៅ​លែង​ឲ្យ​រស់នៅ​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ​នៅ​ប្រជុំ​កោះ​រ៉ុ​ង ។

លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ការ​លែង​សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ​មួយ​ក្បាល​នេះ គឺជា​លើក​ទី​១១៩ ដែល​លោក​ឧកញ៉ា​បាន​លែង​សត្វ​ល្មិច ចូល​សមុទ្រ ដើម្បី​អភិរក្ស ។

លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​ថ្លែង​អំណរ​គុណ​បងប្អូន​ប្រជា​នេសាទ​សមុទ្រ​មួយ​ចំនួន ដែល
កន្លង​មក​បាន​ចូលរួម​សហការ​នាំ​យក​សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ មក​ប្រគល់​ជូន​រូប​លោក ក្រោយ​​ពេល​ពួក​គាត់​នេសាទ​បាន ដើម្បី​យក​ទៅ​លែង ឲ្យ​រស់នៅ​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ ។

ចំពោះ​បញ្ហា​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​សហគមន៍ មន្ត្រី​រាជការ​គ្រប់​ស្ថាប័ន ជា​ពិសេស​អ្នកនេសាទ​សមុទ្រ សូម​បន្ត​ជួយ​ការពារ​អភិរក្ស​សត្វ​ល្មិច ឬ​អណ្តើក​​សមុទ្រ​ឲ្យ​បាន​គង់វង្ស​ទាំងអស់​គ្នា ដោយ​កុំ​សម្លា.ប់​យក​ធ្វើ​ជា​អាហារ ឬ​កុំ​នាំ​យក​ទៅ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ​ជាដើម ៕