ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​៣​នាក់ លាក់​គ្រឿងញៀ.ន​ក្នុង​ចម្លាក់​ឈើ ផ្ញើ​តាម​ប្រៃសណីយ៍ ពី​កម្ពុជា ទៅ​ញូ​ហ្ស៊ី​លែ​ន និង​អូស្ត្រាលី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល និង​គយ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ចេញពី​កម្ពុជា ទៅ​ញូ​ហ្ស៊ី​លែ​ន​និង អូស្ត្រាលី តាម​រយៈ​កញ្ចប់​បញ្ញើ​ញ​ប្រៃសណីយ៍ ជិត​៣ គីឡូក្រាម…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល និង​គយ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ចេញពី​កម្ពុជា ទៅ​ញូ​ហ្ស៊ី​លែ​ន​និង អូស្ត្រាលី តាម​រយៈ​កញ្ចប់​បញ្ញើ​ញ​ប្រៃសណីយ៍ ជិត​៣ គីឡូក្រាម ក្នុង​រយៈពេល​ចាប់ពី​ថ្ងៃ​ទី​២០ ខែតុលា ដល់ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​១០)​ដោយ​អនុវត្ត​តាម​បញ្ជា​លោកនាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សហការ​ជាមួយ​សមត្ថកិច្ច​គយ ប្រចាំការ​នៅ​ឃ្លាំង​ដឹក​ទំនិញ Cargo នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ និង​មានការ​សម្របសម្រួល​ពី​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ស្រាវជ្រាវ ស៊ើបអង្កេត និង​ឈាន​ទៅ​បង្ក្រាប​បាន​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ចេញពី​កម្ពុជា ទៅ​ញូ​ហ្ស៊ី​លែ​ន និង​អូស្ត្រាលី ដោយ​លាក់​បង្កប់​ក្នុង​កញ្ចប់​បញ្ញើ​ញ​ប្រៃសណីយ៍ ចំនួន​៣​លើក ជា​បន្តបន្ទាប់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ និង​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន សរុប ២៥៤៩,៧៧ ក្រាម ។

ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ជា​លទ្ធផល រួម​មាន ៖
លើក​ទី​១ ៖ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ឃ្លាំងទំនេញ (Cargo) នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៨៥,៣២​ក្រាម ដោយ​លាក់​បង្កប់​ក្នុង​ដំបង​២​កំណាត់ ។

លើក​ទី​២ ៖ នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ឃ្លាំងទំនេញ (Cargo) នៃ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ចាប់​យក​វត្ថុ​តាង គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១២៩៥,៦៧​ក្រាម ដោយ​លាក់​បង្កប់​ក្នុង​បដិមារ​ព្រះ​ពុទ្ធរូប ឈើ ២​ព្រះ​អង្គ ។

លើក​ទី​៣ ៖ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច ក្រុមហ៊ុន IAL ផ្ទះ​លេខ​១៦​បេ ផ្លូវ​សូ​នី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ៖
១- ឈ្មោះ លឿង សៀង​ហៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ (​អ្នក​ផ្ញើ​គ្រឿងញៀន​)
២-​ឈ្មោះ ឈុ​ន ម៉ា​រ៉ា​ឌី ភេទ​ប្រុស ២៥​ឆ្នាំ ជនជាតិ​ខ្មែរ (​អ្នក​ផ្ញើ​គ្រឿងញៀន​) ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ៖ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ១០៤៨, ៤៨​ក្រាម លាក់​បង្កប់​ក្នុង​រូប​បដិមាក ៤​អង្គ ព្រះ​កេស​១. ព្រហ្ម​២ រូប​ព្រះបាទ​ជ័យ​វរ្ម័ន​១ ។

លុះ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ យើង​បន្ត​ការ​ស្រាវជ្រាវ កំណត់​បាន​មុខសញ្ញា​មេ​ក្លោ​ង​ម្នាក់ និង​ឈាន​ទៅ​ចាប់ខ្លួន​ឈ្មោះ CHEN KEXI ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ក្នុង​បន្ទប់ ២០៥ អា​ផាត់​មិន វិមាន​ឯករាជ្យ ផ្លូវ​១២៤ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​ចាប់​យក​វត្ថុ​តាង​បាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ១២០,២៧​ក្រាម បន្ថែម​ទៀត ដោយ​លាក់​បង្កប់​ក្នុង​ចម្លាក់​ឈើ រូប​ដំរី ២​រូប និង​ដំបង​ឈើ ២​កំណាត់ ៣​គូរ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ បាន​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ