ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​ច្រឡំចំណេះដឹង​ហិរញ្ញវត្ថុខុស​ឆ្ងាយ​ពី​ចំណេះដឹង​ផ្នែកគណនេយ្យ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចំណេះដឹង​ហិរញ្ញ​វិ​ត្ថុ វា​មិន​ដូច​ជា​ ចំណេះដឹង​ផ្នែក​គណនេយ្យ​នោះ​ទេ ចំណេះដឹង​ផ្នែក​ហិ​រញ្ញា​វត្ថុ​ជា​ចំណេះដឹង ដែល​យើង​ស្គាល់​អំពី​លុយ ពី​ជីវិត ពី​ទំនាក់ទំនង​រវាង​លុយ​និង​ជីវិត ពី​ទំនាក់ទំនង​រវាង​លុយ​ទៅ​នឹង​ទ្រព្យ​ឬ​អចល​ទ្រព្យ​ផ្សេង​ៗ…

រាជធានី​ភ្នំពេញ ៖ ចំណេះដឹង​ហិរញ្ញ​វិ​ត្ថុ វា​មិន​ដូច​ជា​ ចំណេះដឹង​ផ្នែក​គណនេយ្យ​នោះ​ទេ ចំណេះដឹង​ផ្នែក​ហិ​រញ្ញា​វត្ថុ​ជា​ចំណេះដឹង ដែល​យើង​ស្គាល់​អំពី​លុយ ពី​ជីវិត ពី​ទំនាក់ទំនង​រវាង​លុយ​និង​ជីវិត ពី​ទំនាក់ទំនង​រវាង​លុយ​ទៅ​នឹង​ទ្រព្យ​ឬ​អចល​ទ្រព្យ​ផ្សេង​ៗ ឬ​អាជីវកម្ម​ផ្សេង​ៗ ដូចនេះ​ពេល​ដែល​យើង​ដាក់​ហិរញ្ញវត្ថុ ចូល​ទៅ​ក្នុង​របស់​ទាំងអស់​នឹង មាន​ដូច​ជា​ជំនួញ អចល​ទ្រព្យ ឡាន លុយ មាស​ពេជ្រ ដី ជីវិត អាពាហ៍ពិពាហ៍ កូន ការងារ មុខរបរ​របស់​យើង ឱ្យ​យើង​មើលឃើញ​ថា​វា​មាន​ទំនាក់ទំនង​គ្នា​យ៉ាងម៉េច ការ​ដឹង​អំពី​ទំនាក់ទំនង​។


លោក អួន សា​រ៉ាត់ ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់ នៅ​ក្នុង​ក្លិប​អ្នកជំនួញ​ឆ្លាត បាន​បន្ត​ថា «​រវាង​រឿង​រាវ​ទាំងអស់​នឹង និង​លុយ​ឬ​យើង​ហៅ​ថា​ហិរញ្ញវត្ថុ នឹង​គេ​ហៅ​ថា ចំណេះដឹង​ហិរញ្ញវត្ថុ​។ ចំណេះដឹង​ហិរញ្ញវត្ថុ វា​ខុស​ពី​គណនេយ្យ ឧទាហរណ៍ គណនេយ្យ​គឺ​អ្វី​ដែល​យើង​រៀន ឬ​យើង​យើង​រៀន​ជំនាញ​គណនេយ្យ ជំនាញ​នេះ​យើង​ចេះ​ធ្វើ​បញ្ជី គេ​កត់​ចំណាយ​ចំណូល ចេះ​ធ្វើ​តារាង​ប្រតិបត្តិការ ប៉ុន្តែ​សួរ​ថា ទាំងអស់​នឹង​គេ​ហៅ​ថា​ចំណេះដឹង​ហិរញ្ញវត្ថុ​ទេ? អត់​ទេ វា​គ្រាន់តែ​ជា​ជំនាញ​គណនេយ្យ​ទេ បើ​យើង​និយាយ​ឱ្យ​ចំ​ទៅ គឺថា​អ្នករៀន​គណនេយ្យ​គ្រាន់តែ​ចេះ​រៀប​លុយ​ទេ តែ​មិន​ចេះ​រក​លុយ​ទេ ​។ ដោយឡែក​អ្នក​ដែល​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ​វិញ គឺ​គេ​ចេះ​រក​លុយ គេ​ចេះ​ប្រើប្រាស់​លុយ​»​។
លោក​បាន​លើក​ឧទាហរណ៍​ថា មនុស្ស​មាន ៤​ប្រភេទ ដែល​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ និង​មិន​មាន ៖


ប្រភេទ​មនុស្ស​ទី​១ ៖ អ្នកខ្លះ​អត់​មាន​លុយ តែ​ក្នុង​រយៈពេល ៤​ទៅ​៥ ឆ្នាំ​ក្រោយ គាត់​ធ្វើ​ឱ្យ​ខ្លួន​គាត់​ក្លាយជា​អ្នក​ដែល​មាន​លុយ​យ៉ាង​សម្បើម ប្រកបដោយ​ស្ថេ​រ​ភាព នេះ​ហើយ​បាន​គេ​ហៅ​ថា​អ្នកមាន​ចំណេះដឹង​ហិរញ្ញវត្ថុ​។

មនុស្ស​ប្រភេទ​ទី ២ ៖ អ្នកខ្លះ​អត់​មាន​លុយ ៤​ទៅ​៥​ឆ្នាំ​ក្រោយ ក៏​នៅ​តែ​អត់​លុយ​ដដែល នឹង​ហៅ​ថា​អត់​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ​។

មនុស្ស​ប្រភេទ​ទី ៣ ៖ ប្រភេទ​មួយទៀត អត់​មិន​មាន​លុយ ហើយ​៣​ទៅ​៤​ឆ្នាំ​ក្រោយ ជំពាក់​គេ នេះ​គឺ​មនុស្ស​កាន់តែ​យ៉ាប់​ជាង​អ្នក​ដែល​អត់​លុយ​ទៀត នោះ​ហៅ​ថា អ្នក​ដែល​មិន​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ ហើយ​ការ​ជំពាក់​គេ​នេះ យើង​សំដៅ​ទៅ​លើ​រឿង​អត់​ប្រយោជន៍ ឬ​អាច​និយាយ​ថា​បំណុល​វ័​ន្ត​ករ យើង​មិន​និយាយ​ការ​ជំពាក់​គេ​ដែល​មានទ្រព្យ​សម្បត្តិ​នោះ​ទេ យើង​មិន​និយាយ​ការ​ជំពាក់​គេ​យក​ទៅ​ទិញ​ទ្រព្យ​នោះ​ទេ​។ ដូចនេះ​យើង​គួរ​ស្វែង​យល់​អំពី​ទ្រព្យ និង​បំណុល​ក្នុង​រឿង​ចំណេះដឹង​ហិរញ្ញវត្ថុ​នឹង​។


មនុស្ស​ប្រភេទ​ទី ៤ ៖ អ្នកខ្លះ​អត់​មាន​លុយ ប៉ុន្តែ​បែ​ជា​ទៅ​ចាប់ផ្តើម​ទៅ​ធ្វើ​រឿង​ខុសច្បាប់ ដើម្បី​បាន​លុយ​មក ដូច​ជា​ប្លន់ ឆបោក​គេ ឬ​ក៏​ទៅ​ធ្វើ​រឿង​អ​សីលធម៌ ទៅ​លក់ដូរ​បន្លំ​ភ្នែកជញ្ជីង ទៅ​លក់ដូរ​បន្លំ​ទំនិញ ទៅ​លក់ដូរ​បន្លំ​គុណភាព​ទំនិញ ទៅ​លក់ដូរ​ញ៉ា​ត់​គីមី​ចូល​ក្នុង​បង្គារ​បង្កង សាច់​មាន់ អ៉ី​ចឹ​ង​ទៅ​។

ងាក​មក​មើល​អ្នក​ដែល​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នឹង គេ​អត់​លុយ តែ​គេ​ដឹង​ពី​របៀប​រក​លុយ គេ​ដឹង​ថា​លុយ​វា​គឺជា​ស្អី លុយ​រវាង​ទំនិញ រវាង​អាជីវកម្ម រវាង​មនុស្ស រវាង​ពេលវេលា វា​កើតឡើង​របៀប​យ៉ាងម៉េច អ​ញ្ចឹ​ង​ទោះជា​គេ​អត់​មាន​លុយ​នៅ​ពេល​នេះ​ក៏​ដោយ ក៏​គេ​អាច​ប្រើ​គំនិត​ប្រាជ្ញា ចំណេះដឹង​សមត្ថភាព​របស់​គេ​ទៅ​រក​លុយ នេះ​បាន​គេ​ហៅ​ថា​អ្នកមាន​ចំណេះដឹង​ហិរញ្ញវត្ថុ​។ ហើយ​បន្ទាប់​មក​ទៀត គេ​រកបាន​លុយ​ហើយ គេ​ចេះ​ប្រើប្រាស់​លុយ​នឹង​ទៀត​បាន​វា​អាច​កើត​ទៅ​ជា​ប្រភព​ប្រាក់​ចំណូល​ដែល​មាន​ស្ថេ​រ​ភាព​។


ចំណុច​មួយទៀត គឺ​ចំណេះដឹង​អំពី បំណុល​ហើយនឹង​ទ្រព្យ មនុស្ស​ភាគច្រើន​ច្រឡំ​ថា បំណុល​គឺជា​ទ្រព្យ ដូចនេះ​បានជា​គាត់​ចាប់ផ្តើម​ទិញ​បំណុល ហើយ​នៅ​ពេល​ដែល​គាត់​ទិញ​បំណុល​ហើយ​គាត់​សប្បាយចិត្ត គាត់​ថា​ក្នុងផ្ទះ​របស់​គាត់​មានទ្រព្យ​ហើយ កើន​ទ្រព្យ​ហើយ ឧទាហរណ៍​ថា​គាត់​រក​លុយ​បាន​មក ហើយ​គាត់​យក​ទៅ​ទិញ​ឡាន​មួយ គាត់​គិត​ថា​ផ្ទះ​គាត់​កើន​ឡាន​មួយ ដូចនេះ​កើន​ទ្រព្យ​មួយ​។

មួយទៀត​គាត់​មក​ទៅ​ទិញ​ធុង​ប៉ាស់​មួយ គាត់​យក​ទៅ​ទិញ​ម៉ា​ញ៉េ​មួយ ទិញ​ទូរទស្សន៍​អាធំ​មួយ ទិញ​ចង្ក្រាន​បាយ​អគ្គិសនី ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ មើលទៅ​ពេញ​ផ្ទះ គាត់​ថា​អា​អស់​នឹង​ជា​ទ្រព្យ​។ ទាំងនេះ​វា​មិនមែន​ជា​ទ្រព្យ​នោះ​ទេ វា​គឺជា​បំណុល បំណុល​នេះ​ទៀត​សោត​វា​សម​ស្រប​សម្រាប់​តែ​អ្នក​ដែល​មាន​លុយ សម្រាប់​តែ​អ្នក​ដែល​មាន​ប្រភព​ចំណូល​ដែល​មាន​ស្ថេ​រ​ភាព​ហើយ​ទេ ដែល​គេ​ទិញ​របស់របរ​ទាំងអស់​នេះ​ប្រើ​៕

អត្ថបទសរសេរ ដោយ