ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាងសំណង់កំពុង​ធ្វើការ​ក្រឡេក​រក​​​ម៉ូតូ​​អត់​ឃើញ​​ ផ្អើល​ទាំងព្រឹក​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជាងសំណង់​ម្នាក់​បាន​ឆោឡោ​ទាំង​ព្រឹកក្រោយ​ពី​ត្រូវ​លោក​ចោរលួច​យក​ម៉ូតូ​ជិះ​ទៅ​បាត់ ពេល​គាត់​កំពុងធ្វើការ​ងារ​សំណង់​នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ ស្ថិត​នៅ​ម្ដុំ​ខាងកើត​ផ្សារ​១៣​មក​រា ឬផ្សារ​ថ្មី ស្ថិត​ក្នុងភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច…

ខេត្តបាត់ដំបង​ ៖ ជាងសំណង់​ម្នាក់​បាន​ឆោឡោ​ទាំង​ព្រឹកក្រោយ​ពី​ត្រូវ​លោក​ចោរលួច​យក​ម៉ូតូ​ជិះ​ទៅ​បាត់ ពេល​គាត់​កំពុងធ្វើការ​ងារ​សំណង់​នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ ស្ថិត​នៅ​ម្ដុំ​ខាងកើត​ផ្សារ​១៣​មក​រា ឬផ្សារ​ថ្មី ស្ថិត​ក្នុងភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ​។

ប្រភព​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ូតូ​នោះ​ ឈ្មោះ ឃឹម សាន ភេទ​ប្រុស មានមុខរ​បរជា​ជាង​សំណង់ រស់នៅ​ភូមិ​ក្ដុល សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​ ។ ប្រភព​បាន​បញ្ជាក់​ថា គាត់​បាន​បាត់​ម៉ូតូ នៅ​ពេល​គាត់​កំពុង​ធ្វើ​សំណង់​នៅ​ផ្នែក​ខាងលើ នៃ​អគារ លុះ​ពេល​ចុះ​មក​ក្រោម ក៏​ផ្អើល​ឆោឡោ​តែ​ម្ដង ក្រោយ​ពី​មិនឃើញ​ម៉ូតូ​ដែល​ទុក​នៅ​ខាងក្រោម​។

លោក ឃឹម សាន បាន​និយាយ​ថា ពេល​គាត់​ជិះ​ម៉ូតូ​ទៅ​ដល់​កន្លែងធ្វើការ គាត់​តែង​ទុក​ម៉ូតូ​ចាក់សោ​.​ក​ត្រឹម​ត្រូវ​នៅ​ក្នុងផ្ទះ​ជាន់​ផ្ទាល់​ដី ​ដែល​គាត់​កំពុង​ធ្វើ ហើយ​គាត់​ឡើង​ទៅ​ធ្វើការ​នៅ​ជាន់​ខាងលើ​ ជាមួយ​ក្រុម​ជាង​ដទៃ​ទៀត​។ គាត់​បាន​បញ្ជាក់​ថា នៅ​ព្រឹក​កើត​ហេតុ​នោះ ក៏​ទុក​ដូច​សព្វដង​ដែរ ប៉ុន្តែ​នៅ​ពេល​គាត់​ឡើង​ដល់​ជាន់​លើ មិន​បាន​កន្លះ​ម៉ោង​​ផង ស្រាប់តែ​ជាង​ម្នាក់​សួរនាំ​គាត់ ដោយសារ​មិនឃើញ​ម៉ូតូ​នៅ​ខាងក្រោម​។

ដោយ​មានការ​សង្ស័យ​គាត់​ក៏​ចុះ​មក​មើល ស្រាប់តែ​បាត់​ម៉ូតូ​ពី​ក្នុងផ្ទះ ទើប​ផ្អើល​ឆោឡោ​តែ​ម្ដង ក្រោយ​ដឹង​ថា ត្រូវ​ចោរលួច​។ ម៉ូតូ​របស់​គាត់​ម៉ាកហុងដា​ឌ្រី​ម សេ​១២៥ ​ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ បាត់ដំបង 1AK-9460​។

គួ​រំលឹក​ផង​ដែរ​ថា បើ​តាម​របាយ​ការ​ណ៍​​បឋម នេះ​មិនមែន​ជា​លើក​ទី​១ទេ​ សម្រាប់​ខែវិច្ឆិកា នេះ​ ដែល​លោក​ចោរហារយ​បាន​លួច​យក​ម៉ូតូ​ជាងសំណង់ ​។ លើក​ដំបូង​គឺ​លោក​ចោរលួច​ម៉ូតូ​ជាងសំណង់​មួយ​ថ្ងៃ​អស់​២​គ្រឿង នៅ​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ ហើយ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព បាត់​ស្ងាត់ឈឹង​រហូត​ដល់​សព្វ​ថ្ងៃនេះ ហើយ​លើក​នេះ​លោក​ចោរលួច​ម៉ូតូ​ជាងសំណង់​ដែរ​នៅ​ម្ដុំ​ផ្សារ​ថ្មី​។ ដូច្នេះ​ សរុប​ទៅ​ម៉ូតូ​ជាងសំណង់​ចំនួន​​៣​គ្រឿង​ហើយ ត្រូវ​បាត់បង់​ដោយ​ស្នាដៃ​លោក​ចោរ ដែល​សមត្ថកិច្ច​មិន​ទាន់​មាន​តម្រុយ​។

ប៉ុន្តែ​យ៉ាងណា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​មុខសញ្ញា​លូច​ម៉ូតូ​នេះ បាន​ប៉ុន្មាន​ករណី​ផង​ដែរ តែ​ហាក់​គ្មាន​សញ្ញា​ថមថយ​ពី​សកម្មភាព​អំពើ​ចោរកម្ម​នេះ​សោះ​ ។ បើ​តាម​ការ​សួរនាំ ក្រុម​ចោរលួច​ម៉ូតូ​ទាំងនោះ សុទ្ធសឹងតែ​មាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ល្បែង​ស៊ីសង និងប្រព្រឹត្ត​គ្រឿងញៀន ។ ជា​ពិសេស ​ប្រព្រឹត្ត​ល្បែង​ «​អន​ឡាញ​» ដែល​កំពុង​រីក​លូតលាស់​ពេញ​ក្រុង​បាត់ដំបង សព្វ​ថ្ងៃនេះ​តែ​ម្ដង​។

បច្ចុប្បន្ន ទីតាំង​ល្បែង ​«​អន​ឡាញ​» នេះ ​មាន​យ៉ាងតិច​ជាង​២០​កន្លែង ហើយ​វា​បាន​ក្លាយជា​ទីជម្រក នៃ​ការ​ប្រព្រឹត្ត​ល្បែងស៊ីសង​ផង ជាទី​ជម្រកនៃ​ការ​ប្រព្រឹត្ត​គ្រឿងញៀន​យ៉ាង​ចំហរ​ផង​។ សមត្ថកិច្ច​ហាក់​បានដឹង​ពី​ប្រភព​នៃ​សំបុក​ចោរ​នេះ​ប្រាកដ​ណាស់​ថា ទីតាំង​ល្បែង ​«​អន​ឡាញ​» ជា​ជម្រក​របស់​ក្រុម​ចោរ និង ពួក​ជូ​ញ​ដូរ​ថ្នាំ​ញៀន តែ​សមត្ថ​កិច្ច​ហាក់​មិន​មាន​វិធាន​បំបែកសំបុក​បទ​ល្មើ​នេះ​ឡើយ​។

មូលហេតុដែល​សមត្ថកិច្ច​មិន​ព្រម​ចាត់វិធានការ​ទីតាំង​ល្បែង​អាវ៉ាសែ​ទាំងនេះ ​ គេ​សង្កេត​ឃើ​ញមាន​២​ចំណុច​ ដែល​មហាជន​កំពុង​ដាក់​ការ​សង្ស័យ គឺ ទី​១-អាច​មាន​សមត្ថ​កិច្ច​ខិលខូច​មួយ​ចំនួន​ជា​អ្នក​ចាំ​កាង​រាល់​ទីតាំង​ល្បែង​គ្មាន​ច្បាប់​ទាំងនោះ និង ទី​២-មេ​ៗ​មួយ​ចំនួន​ ទំនងជា​ទ​ទូល​បាន​សំណែន​ពី​ម្ចាស់​ល្បែង​ទាំងនោះ​ប្រចាំខែ ដូច្នេះ​ហើយ​ទើប​គ្មាន​មន្ត្រី​នៅ​ស្ថាប័ន ឬ អង្គភាព​ណាមួយ​ចេញ​មុខ​បង្ក្រាប​។

បើ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ​ គឺ​មាន​រយៈពេល​ជិត​១​ខែ​កន្លះ​ហើយ ដែល​ផែនការ​បង្ក្រាប​ល្បែង ​«​អន​ឡាញ​» របស់​លោក សាត គឹ​ម​សាន ស្នងការ​ខេត្ត​ជាប់​គាំង​ស្ញេញ​កម្រើក​មិន​រួច ខណៈ​ទីតាំង​ល្បែង​នេះ​ជាង​២០​កន្លែង កំពុង​បើកទ្វារ​ស្វា​គម​ន៍​​អ​ថិ​ជន​យ៉ាង​រលូន តែ​មិន​រំខាន​ដល់​សមត្ថកិច្ច ដែល​ទំនង​ផែនការ​នេះ ​ក្លាយជា​ផែនស្ករ​ផ្អែ​ន​ទន់​ឆ្អឹង​អស់​ទៅ​ហើយ​៕​

អត្ថបទសរសេរ ដោយ