ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​! អ្នក​ពុល​ស្រាស​បាន​កើន​១២៧​នាក់​ហើយ ខណៈ​អ្នក​បាត់បង់​ជីវិត​៧​នាក់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គិត​ត្រឹម​ម៉ោង​៣ រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ធ្វើ​បច្ចុប្បន្នភាព ជន​រង​គ្រោះ​ដោយសារ​ការ​ពុល​ស្រា បាន​កើតឡើង​ជាង​១២០​នាក់ ចំណែកឯ​អ្នក​ស្លាប់​ក៏​បាន​កើតឡើង​ចំនួន​៧​នាក់​ផង​ដែរ…

ខេត្តកំពង់ឆ្នាំង ៖ គិត​ត្រឹម​ម៉ោង​៣ រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ធ្វើ​បច្ចុប្បន្នភាព ជន​រង​គ្រោះ​ដោយសារ​ការ​ពុល​ស្រា បាន​កើតឡើង​ជាង​១២០​នាក់ ចំណែកឯ​អ្នក​ស្លាប់​ក៏​បាន​កើតឡើង​ចំនួន​៧​នាក់​ផង​ដែរ ។

ដោយឡែក​ជន​រង​គ្រោះ​មួយ​ចំនួន​ធំ​ទៀត​ក៏​បាន​ចេញពី​មន្ទីរពេទ្យ​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​ដែរ ។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុ​ន បាន​ប្រាប់​ភ្នាក់ងារ​យើង​យើង​នៅ​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា​នេះ​ថា ៖ ចំនួន​ជន​រង​គ្រោះ​ដោយសារ​ការ​ពុល​ស្រា គិត​ត្រឹម​រសៀល​នេះ​បាន​កើតឡើង​ចំនួន ១២៧​នាក់ ចំណែក​អ្នក​ស្លាប់​ក៏​បាន​កើនឡើង​ដល់​ចំនួន ៧​នាក់​ដែរ ដែល​ក្នុង​នោះ​ស្លាប់​នៅផ្ទះ​២​នាក់​,​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​២​នាក់ ,​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​២​នាក់ និង​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​១​នាក់ ។

យ៉ាងនេះ​ក្តី ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង​ក៏​បាន​បញ្ជាក់​ដែរ​ថា ចំនួន​អ្នក​ធូរស្រាល​បាន​ចេញពី​មន្ទីរពេទ្យ​ខេត្ត មាន​ចំនួន​៩០​នាក់ ,​កំពុង​សម្រាក​ព្យាបាល​បន្ត​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ចំនួន​២៧​នាក់ និង​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ចំនួន ៣​នាក់ ។

ប្រធាន​មន្ទីរ សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បញ្ជាក់ ពី​បញ្ហា​ដែល​បណ្ដាល​អោយ​មានការ​ពុល និង​ស្លាប់​មនុស្ស​នេះ​ដែរ​ថា ៖ ជន​រង​គ្រោះ​ទាំងអស់​មិនមែន​សុទ្ធសឹងតែ​ជា​អ្នក​ទៅ​កំដរ​បុណ្យសព បណ្តាល​ឱ្យ​មានការ​ពុល​នោះ​ទេ​នោះ​ទេ ។ តាម​ការ​ពិត​មួយ​ចំនួន​តូច​ទេ ដែល​រង​គ្រោះ​ដោយសារ​ទៅ​កំដរ​បុណ្យសព ពិសា​ស្រា ហើយ​ពុល ។ ចំណែក​អ្នក​ច្រើន​នាក់​ទៀត ពួក​គាត់​បាន​ពិសា​ស្រា​ជា​ប្រចាំ មុន​ពេល​ដែល​មានការ​ផ្ទុះ​ការ​ពុល​ស្រា នៅ​ក្នុង​ពេល​បុណ្យសព​នោះ​ទៅ​ទៀត ។ ប៉ុន្តែ​លុះ​ពេល​មាន​អ្នក​ទៅ​កំដរ​បុណ្យសព​ដែល​បណ្ដាល​ឱ្យ​មានការ​ពុល​ស្រា ទើប​ផ្ទុះ​បញ្ហា​នេះ​ឡើង ។

លោក​ប្រាក់ វ៉ុ​ន ក៏​បាន​បញ្ជាក់​ទៀត​ថា ៖ បើ​ទោះបី មិន​ទាន់​ទទួលលទ្ធផល​ពី​មន្ទីរពិសោធន៍​ក៏​ពិតមែន ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​របស់​លោក ស្រា​ដែល​ពួក​គាត់​ពិសា​មាន​ជាតិ «​មេតា​ណុ​»​ខ្ពស់​រហូត​ដល់​អាច​ពិសា​ភ្លាម​ស្លាប់​ភ្លាម​ក៏​មាន​ដែរ ។ នេះ​បើ​តាម​បទ​ពិសោធន៍ ដែល​ធ្លាប់​កើត​មាន​ករណី​ពុល​ស្រាស នៅ​ឃុំ​ក្តុល ស្រុក​ទឹកផុស កាលពី​២-៣​ឆ្នាំ​មុន បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ និង​អ្នក​រង​គ្រោះជា​ច្រើន​នាក់​ដូច​គ្នា​នេះ​ដែរ ។

លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​បញ្ឈប់​ការ​ពិសា​ស្រាស ដែល​គ្មាន​ប្រភព​ច្បាស់ លាស់​ចាប់ពី​ពេល​នេះ​តទៅ ។ ករណី​ពុល​ស្រា ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ជាង​១០០​នាក់​រង​គ្រោះ​នេះ​ដែរ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​បិទ​ទីតាំង​ផលិត​ស្រា និង​ដកហូត​ស្រា​ជា​ច្រើន​នៅ​តាម​កន្លែង​ផលិត កន្លែង​លក់​ស្រា​នានា ក្នុងស្រុក​ទឹកផុស និង​ស្រុក​សាមគ្គី​មាន​ជ័យ ។

ដូច​គ្នា​នេះ​ដែរ​មនុស្ស ៤​នាក់ ដែល​ជា​អ្នក​ផលិត អ្នកលក់​ស្រា​បន្ត ក៏​ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​សួរនាំ​ដែល​អាច​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​ប្រសិនបើ​រក​ឃើញ​ថា​ស្រា​មាន​ជាតិ មេតា​ណុ​ល​ខ្ពស់ លើស​បរិមាណ អាកុល​ធម្មតា ដែល​បិត​ចេញពី​អង្ករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ