ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ទី​សក្ការបូជា​មុខ​ព្រះរាជវាំង​ «​ព្រះ​អង្គ​ដង​កើ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក​អ្នក​ពិតជា​ធ្លាប់​បានឃើញ​ព្រះ​អង្គ​ដង​កើ​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​ជាប់​ដង​ទន្លេសាប ឬ​ក៏​ធ្លាប់​ចូល​ទៅ​អុជ​ធូប​បួងសួង បន់ស្រន់ ប៉ុន្តែ​លោក​អ្នក​ប្រហែលជា​ពុំ​បានដឹង​ពី​ប្រវត្តិ​នៃ​ទី​សក្ការៈ​នោះ​ទេ ។ តើ​ព្រះ​អង្គ​ដង​កើ​មាន​ប្រវត្តិ​បែប​ណា ?ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ ទីប្រឹក្សា​ក្រុម​ប្រជុំ​ទំនៀមទម្លាប់​ខ្មែរ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ…

លោក​អ្នក​ពិតជា​ធ្លាប់​បានឃើញ​ព្រះ​អង្គ​ដង​កើ​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​ជាប់​ដង​ទន្លេសាប ឬ​ក៏​ធ្លាប់​ចូល​ទៅ​អុជ​ធូប​បួងសួង បន់ស្រន់ ប៉ុន្តែ​លោក​អ្នក​ប្រហែលជា​ពុំ​បានដឹង​ពី​ប្រវត្តិ​នៃ​ទី​សក្ការៈ​នោះ​ទេ ។

តើ​ព្រះ​អង្គ​ដង​កើ​មាន​ប្រវត្តិ​បែប​ណា ?
ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ ទីប្រឹក្សា​ក្រុម​ប្រជុំ​ទំនៀមទម្លាប់​ខ្មែរ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ ធ្លាប់​បាន​និទាន​ឱ្យ​ដឹង​ថា តាម ចាស់​ៗ​ពី​ជំនាន់​មុន​បាន​និយាយ ត​ៗ​គ្នា​ថា​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​នៃ​ព្រះបាទ​នរោត្តម សីហ​នុ នៅ​ពេល​ព្រះ​អង្គ​មិន​គង់នៅ​ក្នុង​ព្រះ​បរមរាជវាំង គេ​ក៏​លើក​ទង់ជាតិ​ឡើង​ដើម្បី​ជា​សញ្ញា​សម្គាល់ថា​ព្រះរាជា​មិន​គង់នៅ​ក្នុង​ព្រះ​បរមរាជវាំង​ទេ ។ ក្រោយមក​មហាជន​ខ្មែរ​យើង​នាំ​គ្នា​ហៅ​ដងទង់​ជាតិ​នេះ​ថា​«​ដង​កើ​» ។

ក្នុង​សម័យ​ដដែល​នោះ​មហាជន​ខ្មែរ​យើង​មាន​ជំនឿ​ថា មាន​អ្នកតា​ចូល​សណ្ឋិត​នៅ​ដងទង់​ជាតិ ឬ​ក៏​ដង​កើ ហើយ​នាំ​គ្នា​សាងសង់​ព្រះ​វិហារ​និង​សាង​រូបសំណាក​ជា​តំណាង​ដង​កើ ដោយ​នាំ​គ្នា​ហៅ​ថា​«​ព្រះ​អង្គ​ដង​កើ​»​។

ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ បន្ត​ថា​តាំងពី​ពេល​នោះ​មក​មហាជន​តែងតែ​ទៅ​បែ​បន់​សុំ​លាភសក្ការៈ សុំ​កូន និង​បួងសួង ផ្សេង​ៗ​តាម​ជំនឿ​របស់​ខ្លួន ដោយ​មាន​លេងភ្លេង​ពិណពាទ្យ​និង​ជាវ​ផ្កាឈូក ស្លាធម៌ ដាក់​ថ្វាយ​ព្រះ​អង្គ​ដង​កើ ។ មាន​អ្នកខ្លះ​បែ​បន់​សុំ​បាន​សម្រេច អ្នកខ្លះ​សុំ​មិន​បាន​សម្រេច​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

បច្ចុប្បន្ន​ព្រះ​អង្គ​ដង​កើ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​អ្នកតា​ដ៏​ធំ​ជាងគេ បន្ទាប់​ពី​អ្នកតា​ឃ្លាំងមឿង​។ ចំពោះ​ប្រវត្តិ​ព្រះ​អង្គ​ដង​កើ​នេះ មិន​មាន​សៀវភៅ​ណា​សរសេរ​រក្សា​ទុក​ទេ គ្រាន់តែ​ជា​សាច់​រឿង​ដែល ចាស់​ៗ​និយាយ ត​ៗ​គ្នា​ប៉ុណ្ណោះ ។

ជា​រៀងរាល់ថ្ងៃ ពិសេស​នៅ​ថ្ងៃសីល ឬ​ថ្ងៃពេញបូណ៌មី មាន​មនុស្ស​ទៅ​បែ​បន់​រាប់រយ​នាក់ ជា​ពិសេស​ចាប់ពី​ម៉ោង​៣​រសៀល​មនុស្ស​ម្នា​ច្រើន ស្ទើរ​រក​កន្លែង​អុជ​ធូប​មិន​បាន ។ អ្នក​ទៅ​បន់ស្រន់​ពី​គ្រប់​ទិស​ទី មិន​ថា​តែ​អ្នក​ភ្នំពេញ​ទេ​គឺ​មាន​ទាំង​អ្នក​ស្កាត់​ពី​បណ្ដា​ខេត្ត​ផង ។

មហាជន​ទៅ​អុជ​ធូប​បែ​បន់ បួងសួង​សុំ​សេចក្តីសុខ ប្រកប​របរ​បាន​កាក់កប និង​តាម​ក្ដី​ប្រាថ្នា ផ្សេង​ៗ ។ អ្នកខ្លះ​ទិញ​ស្លាធម៌ ផ្កា​ឈូ​កេ​ចេក និង​តង្វាយ ផ្សេង​ៗ ដាក់​ថ្វាយ​ដល់​ព្រះ​អង្គ​ដង​កើ ។ ជា​ពិសេស​មានការ​ថ្វាយ​បទ​ភ្លេងពិណពាទ្យ លែង​សត្វ ដូច​ជា​អណ្តើក បក្សី​ឬ​ត្រី ឱ្យ​រួច​ផុត​ពី​សេច​ក្តីស្លាប់​នៅ​ខាង​មុខ​ព្រះ​អង្គ​ដង​កើ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ