ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​វ៉ា​ន់ ដំរី​ដ៏​ឯកា​បំផុត​លើ​លោក ជិះ​យន្តហោះ​ពី​ប៉ា​គី​ស្ថាន មក​ដល់សៀមរាប​ហើយ

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​មុន​នេះ​បន្តិច ដំរី​ឈ្មោះ កា​វ៉ា​ន់ (Kaavan) បាន​ជិះ​យន្តហោះ ពី​ប្រទេស​ប៉ា​គី​ស្ថាន មក​ដល់ទី​រួម​ខេត្តសៀមរាប​ហើយ នៅ​ថ្ងៃ​ទី​៣០…

ខេត្តសៀមរាប ៖ នៅ​មុន​នេះ​បន្តិច ដំរី​ឈ្មោះ កា​វ៉ា​ន់ (Kaavan) បាន​ជិះ​យន្តហោះ ពី​ប្រទេស​ប៉ា​គី​ស្ថាន មក​ដល់ទី​រួម​ខេត្តសៀមរាប​ហើយ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២០​នេះ ជា​កន្លែង​ដែល​វា​នឹង​រស់នៅ​អស់​មួយ​ជីវិត​របស់​វា ។

តារាចម្រៀង​ប៉ុប​អា​មេ​រិ​ក Cher ដែល​ជា​អ្នក​ផ្ដើម​ធ្វើ​យុទ្ធនាការ ដើម្បី​សេរីភាព​របស់​សត្វ​ដំរី​ដ៏​ឯកា​បំផុត​លើ​លោក ១​ក្បាល​នេះ ក៏​កំពុង​អមដំណើរ​មក​ផ្ទះ​ថ្មី​របស់​វា​ដែរ ។ សូម​ស្វាគមន៍«​កា​វ៉ា​ន់​»មក​កាន់​ផ្ទះ​ថ្មី នៃទឹកដី​កម្ពុជា ។

យោង​តាម​ក្រសួងបរិស្ថាន ដំរី​ឈ្មោល​មួយ​ក្បាល ដែល​បញ្ជូន​មក​ពី​ប្រទេស​ប៉ា​គី​ស្ថាន​នេះ មានឈ្មោះ​ថា កា​វ៉ា​ន់ (Kaavan) មាន​អាយុ ៣៥​ឆ្នាំ ។ នៅ​ពេល​មក​ដល់​កម្ពុជា ដំរី​នេះ​នឹង​យក​ទៅ​ឲ្យ​រស់នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​កូ​លេ​ន​ព្រំ​ទេ​ព្ធ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ។

តាម​រយៈ​របាយការណ៍​របស់​អង្គការ Four Paws International បាន​រៀបរាប់​ពី​ប្រវត្តិ​ដំរី​ដ៏​កម្សត់ Kaavan ដូច្នេះ​ថា «​កា​វ៉ា​ន់ ត្រូវ​គេ​នាំ​មក​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ដែល​ពេល​នោះ កា​វ៉ា​ន់​មាន​អាយុ​ត្រឹមតែ​១​ឆ្នាំ​ប៉ុណ្ណោះ ។ ហើយ​ក្នុង​ការ​នាំ​យក​ដំរី​មួយ​នេះ ទៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន គឺ​ក្នុង​គោលបំណង​ជូន​ជា ការ​ដូរ​មួយ ពី​ប្រទេស​ស្រី​លង្កា​» ។

ដំរី​កា​វ៉ា​ន់ បាន​ចំណាយ​ជីវិត​របស់​វា ក្នុង​ភាព​អត់ឃ្លាន ឬ​ភាព​មិន​មាន​អាហារ​គ្រប់គ្រាន់ នៅ​ក្នុង​ទីកន្លែង​មួយ ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​របង ក្នុង​សួនសត្វ the Islamabad ZOO ។ វា​ត្រូវ​បាន​ទទួល​រង​ពី​ការ​ខ្វះ​ការ​ថែទាំ ពី​ពេទ្យសត្វ និង​ត្រូវ​បាន​គេ​ដាក់​ច្រវាក់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​ត្រូវ​បាន​បង្ខំ ឲ្យ​សម្តែង​នៅ​ចំពោះ​មុខ​ភ្ញៀវ ជា​ច្រើន​លើក​ផង​ដែរ ។

នៅ​ឆ្នាំ​២០១២ កា​វ៉ា​ន់​បាន​បាត់បង់​ដៃគូ ដ៏​ល្អ​តែ​មួយ​គត់​របស់​វា គឺ​ដំរី​ញី ដែល​មានឈ្មោះ​ថា សា​ហេ​លី Saheli ដោយ​ដំរី​ញី​នោះ​បាន​ស្លាប់​ក្រោយ​ឆ្លង​មេរោគ ពី​ច្រ​វ៉ា​ក់​ដែល​គេ​បាន​ដាក់​នៅ​ជាប់ជើង ។ រូបភាព​ខូចចិត្ត​របស់​កា​វ៉ា​ន់ នៃ​ការ​ស្លាប់​របស់​ដំរី​ញី Saheli ដោយ​កា​វ៉ា​ន់ បាន​ឈរ​នៅ​ពីលើ​ដងខ្លួន​របស់ Saheli បាន​ធ្វើ​ឲ្យ​ពិភពលោក មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ចាប់តាំងពី​ពេល​នោះ​មក កា​វ៉ា​ន់​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា «​ដំរី​ដែល​មាន​ភាព​ឯកា​បំផុត​ក្នុង​លោក​» (world’s loneliest elephant) ហើយ​វា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ដំរី​អាស៊ី ដែល​សល់​តែ​មួយ​ក្បាល​គត់​លើ​ពិភពលោក ។

កាលពី ៤​ឆ្នាំ​មុន អ្នកចម្រៀង​ប៉ុប​ដ៏​ល្បីល្បាញ​មួយ​រូប​មានឈ្មោះ​ថា Cher បាន​សម្រេចចិត្ត​បើក​យុទ្ធនាការ​សង្គ្រោះ​កា​វ៉ា​ន់ (SaveKaavan campaign) ។ យុទ្ធនាការ​នេះ ត្រូវ​បាន​ចុះហត្ថលេខា ដោយ​មនុស្ស​ចំនួន ២០០,០០០​នាក់ និង​អង្គការ Four Paws ហើយ​ពួក​គេ បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង អ៊ី​ស្លា​ម៉ា​បា​ដ ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​វាយតម្លៃ​ស្ថានភាព​សុខភាព​របស់​កា​វ៉ា​ន់ ហើយ​បាន​ដាក់​របាយការណ៍ ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​សុខភាព ដែល​មិន​មាន​ភាព​ត្រឹមត្រូវ ហើយ​ក៏​មិន​បាន​រាយការណ៍​តែត្រឹម​ដំរី​កា​វ៉ា​ន់​នោះ​ដែរ ប៉ុន្តែ​សត្វ​ដទៃ​ទៀត​ដែល​រស់នៅ​ក្នុង​សួនសត្វ​ដ៏​ល្បីល្បាញ​ក៏​ត្រូវ​បាន​រាយការណ៍​ផង​ដែរ​។

កាលពីដើម​ឆ្នាំ​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ អង្គការ Four Paws International បាន​បន្ត​ថា «​បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​តាម​ផ្លូវច្បាប់ និង​សេចក្តីសម្រេច​របស់​តុលាការ ជាន់ខ្ពស់​របស់​ក្នុង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ ទីបំផុត​យើង​អាច​ជួយ​សង្គ្រោះ​សត្វ​ដំរី ដែល​ឯកា​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​នាំ​វា​ទៅ​កាន់​ដែន​ជម្រក​ការពារ​សត្វព្រៃ នៅ​ប្រទេស​កម្ពុជា ដែល​ជា​កន្លែង​ថ្មី និង​ការ​ចាប់ផ្តើម​ជីវិត​ថ្មី រស់នៅ​ជាមួយ​ដំរី​ដទៃ ទៀត​ផង​ដែរ​» ។

យើង​ប្តេជ្ញា​បន្ត​ការ​អនុវត្ត​ជួយ​សង្គ្រោះ សត្វ​គ្រប់​ប្រភេទ​ណា ដែល​មាន​សភាព​ធ្ងន់ធ្ងរ​បំផុត ដែល​យើង​ធ្លាប់​បាន​ធ្វើ​វា​ជា​ច្រើន​រួច​មក​ហើយ ។ កា​វ៉ា​ន់​នឹង​ត្រូវ​បាន​បញ្ជូន​តាម​យន្តហោះ ដឹក​ទំនិញ​ធុន​ធ្ងន់ ដែល​ជា​ជិះ​យន្តហោះ​ឯកជន​ពិសេស​មួយ ។

នៅ​ប្រទេស​កម្ពុជា គឺជា​កន្លែង​មួយ ដែល​ដំរី​មួយ​នេះ អាច​ពឹងពាក់ ក្នុង​ការ​រស់នៅ​ដោយ​សេរីភាព និង​ជា​ពិសេស​ទីតាំង​នោះ ត្រូវ​បាន​សាងសង់​ឡើង ដើម្បី​ឲ្យ​កា​វ៉ា​ន់ អាច​តាំងទី​លំនៅ និង​អាច​ស្គាល់​ដំរី​ដទៃ​ទៀត ដែល​រស់នៅ​ទីនោះ​តាម​ធម្មជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ