ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗសម្រាប់​ថែទាំ​កូន​ពេល ក្អក និង​សញ្ញា​ត្រូវ​បញ្ជូន​ទៅ​ពេទ្យ

3 ឆ្នាំ មុន

ក្អក គឺជា​របៀប​ដែល​រាង​កាយ​របស់​កូន​អ្នកឆ្លើយ​តប​ទៅ​នឹង​អ្វីមួយ​ដែល​រំខាន​ដល់​បំ ពង់ក ឬ​ផ្លូវដង្ហើម ។ វា​មានរឿង​ជា​ច្រើន​អាច​បណ្តាល​ឱ្យ​ក្អក ។ កូន​របស់​អ្នក​អាច​ក្អក​ដោយសារ​ជំងឺ​ផ្តាសាយ រលាក​ទងសួត ឬ​ហឺត​ជាដើម…

ក្អក គឺជា​របៀប​ដែល​រាង​កាយ​របស់​កូន​អ្នកឆ្លើយ​តប​ទៅ​នឹង​អ្វីមួយ​ដែល​រំខាន​ដល់​បំ ពង់ក ឬ​ផ្លូវដង្ហើម ។ វា​មានរឿង​ជា​ច្រើន​អាច​បណ្តាល​ឱ្យ​ក្អក ។ កូន​របស់​អ្នក​អាច​ក្អក​ដោយសារ​ជំងឺ​ផ្តាសាយ រលាក​ទងសួត ឬ​ហឺត​ជាដើម ។ ផ្សែង​បារី ជំងឺ​អា​ឡែក​ស៊ី​ច្រមុះ និង​អាស៊ី​ដ​ក្រពះ​ដែល​ច្រាល​ចូល​បំពង់ក ក៏​អាច​បណ្តាល​ឱ្យ​ក្អក​ផង​ដែរ ។

ការ​ក្អក គឺជា​រោគ​សញ្ញា និង​មិនមែន​ជា​ជំងឺ​ទេ ។ ការ​ក្អក​ភាគច្រើន​ឈប់​នៅ​ពេល​ដែល​មូលហេតុ​ដូច​ជា​ផ្តាសាយ​បាត់​ទៅ ។ អ្នក​អាច​អនុវត្ត ២-៣ ជំហាន​នៅផ្ទះ ដើម្បី​ជួយ​ឱ្យ​កូន​អ្នក​ក្អក​តិច និង​មាន​អារម្មណ៍​ធូរស្បើយ ។ តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​អា​មេ​រិ​ក My Health Alberta ដែល​ត្រូវ​បាន​ពិនិត្យ​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​វេជ្ជសាស្ត្រ​គ្រួសារ Adam Husney និង វេជ្ជបណ្ឌិត​ឯកទេស​កុមារ John Pope ដូច​ខាងក្រោម ៖

-​ឱ្យ​កូន​ផឹកទឹក​ឱ្យ​បាន​ច្រើន ។ នេះ​អាច​ជួយ​ធ្វើ​ឱ្យ​បំពង់ក​ដែល​កំពុង​រមាស់ និង​ស្ងួត បាន​ធូរស្បើយ ។ ទឹកឃ្មុំ ឬ​ទឹកក្រូច​ឆ្មា ដាក់​ក្នុង​ទឹក​ក្តៅ​អាច​ជួយ​ឱ្យ​ដល់​ការ​ក្អក​ស្ងួត ។ កុំអោយ​ទឹកឃ្មុំ​ដល់​ក្មេង​អាយុ​ក្រោម ១​ឆ្នាំ ព្រោះ​វា​អាច​មាន​ផ្ទុក​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ទារក ។ ទឹក​ដែល​ឱ្យ​ដល់​កូន​របស់​អ្នក​គួរតែ​ជា​ទឹក​ពិសា​គុណភាព​ខ្ពស់ ដែល​ជា​ទឹកបរិសុទ្ធ​ស្អាត​ល្អ ។

-​ប្រយ័ត្ន​ជាមួយ​ក្អក និង​ថ្នាំ​ផ្តាសាយ ។ កុំ​ផ្តល់​ឱ្យ​កូន​ដែល​មាន​អាយុ​តិច​ជាង ៦​ឆ្នាំ ព្រោះថ្នាំ​ទាំងនេះ​មិន​ជួយ​ដល់​កូន​ក្មេង​ជាង ៦​ខែ​ទេ ហើយ​អាច​បង្ក​ជា​គ្រោះថ្នាក់​ថែម​ទៀត​ផង ។ សម្រាប់​ក្មេង​អាយុ ៦​ឆ្នាំ​ឡើង​ទៅ តែងតែ​ធ្វើ​តាម​ការ​ណែនាំ​ទាំងអស់​របស់​ថ្នាំ​ដោយ​យកចិត្តទុកដាក់ ។ ត្រូវ​ប្រាកដ​ថា អ្នកដឹង​ថា តើ​ត្រូវ​ផ្តល់​ថ្នាំ​ចំនួន​ប៉ុន្មាន និង​រយៈពេល​ប៉ុន្មាន ដែល​ត្រូវ​ប្រើ ។

-​ទុក​ឱ្យ​កូន​អ្នក​នៅ​ឆ្ងាយ​ពី​ផ្សែង ។ កុំ​ជក់បារី ឬ​កុំអោយ​អ្នក​ណា​ម្នាក់​ជក់បារី​ជុំវិញ​កូន​អ្នក ឬ​នៅ​ក្នុងផ្ទះ​របស់​អ្នក ។

ត្រូវ​យក​កូន​របស់​អ្នក​ទៅ​ពេទ្យ​ភ្លាម​ៗ ប្រសិនបើ​កូន​អ្នក​ពិបាក​ដកដង្ហើម ដែល​ស្តែង​ជា​ប្រើ​សាច់ដុំ​ពោះ​ដើម្បី​ដកដង្ហើម (​ផត​ត្រង់​ឆ្អឹងជំនី​ពេល​ដកដង្ហើម​ចូល និង​ចេញ​) និង​ច្រមុះ​រីក​ពេល​ប្រឹង​ដកដង្ហើម ជាដើម ។ ស្បែក និង​ក្រចកដៃ​របស់​កូន​អ្នកមាន​ពណ៌​ប្រផេះ ឬ​ខៀវ ។ កូន​របស់​អ្នក​ក្អក​ចេញ​ឈាមក្រហម ឬ​មាន​សភាព​ពណ៌​ដូច​កាហ្វេ ៕ ប្រភព ៖ myhealth

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ