ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ពេល​នេះ​ទៅ ​គ្មាន​ការ​ទុក​ឱកាស​ ឬ​ពន្យារ​ពេល​ លើ​អ្នក​រំលោ.ភ​​​​​យក​ដី​ភ្នំ​ដោះ​ក្រមុំ​ទៀត​​​ទេ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ «​គ្មាន​ការ​ទុក​ឱកាស ឬ​ពន្យារ​ពេល ​សម្រាប់​អ្នក​រំលោភ​បំពាន​យក​ដី​ភ្នំ​ដោះ​ក្រមុំ​ទៀត​ទេ ចាប់ពី​ពេល​នេះ​តទៅ បើ​ជំនាញ​រក​ឃើញ​និង​ចាត់វិធានការ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ដោយ​មិន​លើកលែង​» ​នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្តម ស្វាយ សំ​អ៊ា​ង…

ខេត្តមណ្ឌលគិរី ៖ «​គ្មាន​ការ​ទុក​ឱកាស ឬ​ពន្យារ​ពេល ​សម្រាប់​អ្នក​រំលោភ​បំពាន​យក​ដី​ភ្នំ​ដោះ​ក្រមុំ​ទៀត​ទេ ចាប់ពី​ពេល​នេះ​តទៅ បើ​ជំនាញ​រក​ឃើញ​និង​ចាត់វិធានការ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ដោយ​មិន​លើកលែង​» ​នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​ថ្លែងប្រាប់​កោះសន្តិភាព​ ​នា​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២០ ​។

សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ដី​ភ្នំ​មជ្ឈមណ្ឌល​វប្ប​ធ​ម៏​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ នៅ​តែ​រង​ការ​ទន្ទ្រាន​ពី​ជនខិលខូច​ទោះបីជា​កន្លង​មក ផ្ទៃដី​ភ្នំ​នេះ ​ត្រូវ​បាន​កាត់​ចេញ​មួយ​ផ្នែក​ធំ ទៅ​អ្នកកាន់កាប់​តាម​ជើងភ្នំ​ដែល​ទៅ​រស់នៅ​ជាង​១០​ឆ្នាំ​មុន ដើម្បី​បញ្ចប់​វិវាទ​និង​ងាយស្រួល​ដល់​ក្រុមការងារ​កំណត់​បង្គោលព្រំ​ដី​ថែរក្សា​ជា​សម្បត្តិ​សាធារណៈ​។

លោក សី ទូច ប្រធាន​មន្ទីរ​វប្ប​ធ​ម៌ខេត្តមណ្ឌលគិរី ដែល​បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ​ពាក់​
ព័​ន្ធចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ដី​ភ្នំ​ដោះ​ក្រមុំ​ ដែល​បាន​រង​ការ​ទន្ទ្រាន​ពី​សំណាក់​ប្រជា​ពលរដ្ឋ​រស់នៅ​ជិតខាង​នោះ​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០២០ ក្រុមការងារ​បាន​រក​ឃើញ​ថា ដី​ភ្នំ​វប្ប​ធ​ម៏​ប្រមាណ​ជាង​១​ហិច​តា ត្រូវ​បាន​គេ​កាប់​រាន​ព្រៃ​យក​ដី ហើយ​តម្រុយ​បង្គោលព្រំ​ដែល​ក្រុមការងារ​អន្តរក្រសួង​បាន​បោះ​កាលពី​ពេល​កន្លង​មក​ក៏​ត្រូវ​គេ​បំបាត់ភស្តុតាង​ដែរ​។

ប្រធាន​មន្ទីរ​វប្ប​ធ​ម៌​បន្ត​ថា បង្គោល​តម្រុយ​ដែល​ក្រុមការងារ​បោះ​ចំនួន​៥៣​បង្គោល បាន​បាត់បង់​អស់​ចំនួន​៤​បង្គោល សង្ស័យ​មាន​គេ​ដក​ចេញ ព្រោះ​ក្រុមការងារ​រក​មិនឃើញ ហើយ​គេ​បាន​កាប់​ទន្ទ្រានព្រៃ និង​កាយ​ឈូស​ឆាយដី​ចូល​បរិវេណ​ដី​ភ្នំ​អភិរក្ស ដែល​សរុប​ជា​បទល្មើស​មាន​ចំនួន​៥​ទីតាំង​។​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​របាយ​ការ​ណ៍​ជូន​ទៅ​គណៈ​អភិបាលខេត្ត​។

ជុំវិញ​រឿងរ៉ាវ​ដី​ភ្នំ​ដោះ​ក្រមុំ​នេះ​ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​បាន​ចាត់វិធានការ​ដោះស្រាយ​ទប់ស្កាត់ រុះរើ​ការ​តាំងទី​លំនៅ​ខុសច្បាប់ ដក​បង្គោលរបង​ជា​ច្រើន​ដែល​មាន​អ្នក​រំលោភ​យក​។ ​ក្រោយ​ពី​សម្រេច​កំណត់​ទំហំ​ដី ក្រុមការងារ​បាន​បោះ​ព្រំ​កំណត់​ជិត​រួចរាល់ នៅ​ខ្វះចន្លោះ​បន្តិចបន្តួច​។​អភិបាលខេត្ត​បញ្ជាក់​ថា ក្នុង​ករណី​នេះ ​ប្រសិនបើ​មាន​ជន​ណា​នៅ​តែ​រំលោភ​បំពាន អាជ្ញាធរ​ និង​ចាត់ការ​តាម​ច្បាប់​។

ទាក់ទិន​ករណី​នេះ​ សហ​គម​ន៍ជនជាតិ​ដើម​ភាគតិច ​ហាក់​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​អ្នកគ្រប់គ្រង​ដី​តំបន់​នេះ ជា​ពិសេស​ មន្ទីរ​វប្ប​ធ​ម៌ និង​ក្រសួង​វប្ប​ធ​ម៌ ដែល​មាន​ការ​បណ្តែតបណ្តោយ​ឲ្យ​ជនខិលខូច​នៅ​តែ​អាច​បន្តសកម្មភាព រុលចូល​ទន្ទ្រាន​យក​ដី​ភ្នំ​យ៉ាង​អនាធិបតេយ្យ​។​តាំងពី​ដី​មាន​ទំហំ​ជាង​១០០​ហិក​តា បច្ចុប្បន្ន​ សល់​មិន​ដល់​១០០​ហិកតា ត្រឹម​រយៈពេល​ជាង​១០​ឆ្នាំ​ប៉ុណ្ណោះ។

គួរ​រំ​ឮ​កថា អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​សម្រេច​ដកហូត​ដី​នៅ​តំបន់​ជុំវិញ​ជើងភ្នំ​ដោះ​ក្រមុំ មក​ធ្វើ​ជា​សម្បត្តិ​សាធារណៈ​វិញ និង​ត្រូវ​បោះបង្គោល​កំណត់​ព្រំ​ដី​ផង​ដែរ ។ ការ​សម្រេច​នេះ គឺ​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ រវាង​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ តាំងពី​វេលា​ម៉ោង​ប្រហែល​០៨​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០១៩​។

កាលពី​ឆ្នាំ​២០០៤ ពេល​ដែល​ភ្នំ​ដោះ​ក្រមុំ​ត្រូវ​បាន​ស្នើ​សុំ​ដាក់​ប​ញ្ជូ​ល​ជា​តំបន់មជ្ឈ​មណ្ឌល​វប្បធម៌​ជនជាតិ ដែល​មាន​ទំហំ​សរុប​១០១​ហិក​តា ។​ តែ​ដោយ​ការ​គ្រប់គ្រង​ចន្លោះ​ប្រហោង​ ទំហំ​ផ្ទៃដី​មជ្ឈមណ្ឌល​ជនជាតិ ​ឬ​ភ្នំ​ដោះ​ក្រមុំ​នេះ មាន​គេ​ចូល​កាន់កាប់​អស់ នៅ​សល់​ទំហំ​៩០​ហិកតា នា​ឆ្នាំ​២០១២ នឹង​បន្ត​នៅ​សល់​ត្រឹម​៨៥​ហិក​តា ​ក្នុង​ឆ្នាំ​២០២០​នេះ​៕

អត្ថបទសរសេរ ដោយ