ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លឿននោះលឿន! បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ខ្ទេចខ្ទី​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ខ្លាំង​​បាន​បើករថយន្ត​បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​​បណ្តាល​​ឱ្យ​រង​ការ​ខូចខាត​សំភារៈ​និង​ម៉ូតូ​២​គ្រឿង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ​តាម​បណ្ដោយ​ផ្លូវ​២០១១​ ជិត​ផ្លូវ​រថភ្លើង​ភូមិ​តា​ងួ​នទី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ខ្លាំង​​បាន​បើករថយន្ត​បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​​បណ្តាល​​ឱ្យ​រង​ការ​ខូចខាត​សំភារៈ​និង​ម៉ូតូ​២​គ្រឿង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ​តាម​បណ្ដោយ​ផ្លូវ​២០១១​ ជិត​ផ្លូវ​រថភ្លើង​ភូមិ​តា​ងួ​នទី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ​។

ផ្ទះ​ដែល​រង​គ្រោះ​ខាងលើមានម្ចាស់​​ឈ្មោះ គឹ​ម ហូ អ៊ុតសក់ រង​ការ​ខូចខាត​ដាច់​ទ្វារ​ចំនួន​៤​ផ្ទាំង ព្រមទាំង​របស់របរ​មួយ​ចំនួន និង​ម៉ូតូ​មួយ​គ្រឿង ​ក្នុងនោះ​ម៉ូតូ​​មួយគ្រឿង​​ម៉ាក CPX ព​ណ៍​សលាយ​ក្រហម ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1IH-2319 ​កំពុង​តែ​ចត​ឈប់​នៅ​មុខ​ផ្ទះ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​គុប​ ចត​នៅ​ក្នុងផ្ទះ​រង​ការ​ខូចខាត​បន្តិចបន្តួច​។ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2BH-4575 អ្នក​បើកបរ​មិនស្គាល់អត្ត​សញ្ញាណ​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​ផ្លូវលំ​អម​ផ្លូវ​រថភ្លើង​ក្នុង​ល្បឿន​យ៉ាង​លឿនក្នុង​​​​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​​​ខាងលើ ព្រមទាំង​បុក​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត​ដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ជា​សំភា​រៈ​​ច្រើន ​ក្នុង​នោះ​មាន​ដូច​ជា​ទ្វារ​ចំនួន៤​ផ្ទាំង និង​ម៉ូតូ​ម៉ាក​គុបមួយ​គ្រឿង ម៉ាក​CPX ពណ៌​សលាយ​ក្រហម​មួយ​គ្រឿង​ទៀត​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ដោយ​ខ្ទេច​មួយ​កំណាត់​មុខ ។​

តាម​ប្រភព​​ខាងលើ​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​មិន​អោយទៅ​ណា ​ហើយ​បាន​ទាក់ទង​ប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១​ ។ ​បន្ទាប់​មក​កំលាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​ ហើយ​បាន​ធ្វើ​ចរាចរណ៍​កុំអោយ​មានកា​កកស្ទះ​ចរាចរណ៍ ។

បន្ទាប់​មក​មាន​តំណាង​ភាគី​ខាង​រថយន្ត​បង្ក​ចេញ​មុខ​មក​សំរបសំរួល​គ្នា​។ ចំណែក​តំណាង​រថយន្ត​បង្ក​ដែល​ត្រូវជា​ប្រពន្ធ​បាន​បញ្ជាក់​ប្រាប់​ថា គាត់​មិន​មាន​លុយ​សង​ថ្លៃ​ខូចខាត​ឡើយ ដោយ​ខូចខាត​សំភារៈ​ច្រើន​ពេក ទាល់តែ​លក់​រថយន្ត​សង​ទើប​គ្រប់​។

ក្រោយ​ពេល​កើតហេតុ​ ភាគី​តំណាង​ខាង​ម្ចាស់​រថយន្ត​បង្ក​សុំ​សំរបសំរួល​គ្នា​ដោយ​ជួយ​ចេញថ្លៃ​ជួសជុល​សំភារៈ ​ព្រមទាំង​ម៉ូតូ​ពីរ​គ្រឿង​បញ្ចប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​ដោយ​រង់ចាំ​​លក់​រថយន្ត​សង​ថ្លៃ​ខូចខាត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ