ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ឧបាសិកា​សរសើរ​ព្រះធម៌​ទេសនា​ក្នុង​ថ្ងៃសីល

3 ឆ្នាំ មុន

នា​រសៀល​ថ្ងៃសីល​មួយ មហា​ឧបាសិកា​គឺ​នាងវិសាខា​បាន​ពោល​ពាក្យ​សរសើរ​នូវ​ព្រះធម៌​ទេសនា​របស់​ព្រះសម្មាសម្ពុទ្ធ​យ៉ាងនេះ​ថាៈ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ព្រះធម៌​ដែល​ព្រះ​អង្គ​ទ្រង់​សម្តែង​ហើយ​នេះ ខ្ញុំព្រះករុណា​បាន​យល់​ច្បាស់​ហើយ ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ដូច​បុគ្គល​ផ្ងារ​នូវ​របស់​ដែល​ផ្កាប់ ឬ​បើក​នូវ​របស់​ដែល​កំបាំង​ឱ្យ​ឃើញច្បាស់​ក្រឡែត ។…

នា​រសៀល​ថ្ងៃសីល​មួយ មហា​ឧបាសិកា​គឺ​នាងវិសាខា​បាន​ពោល​ពាក្យ​សរសើរ​នូវ​ព្រះធម៌​ទេសនា​របស់​ព្រះសម្មាសម្ពុទ្ធ​យ៉ាងនេះ​ថាៈ

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ព្រះធម៌​ដែល​ព្រះ​អង្គ​ទ្រង់​សម្តែង​ហើយ​នេះ ខ្ញុំព្រះករុណា​បាន​យល់​ច្បាស់​ហើយ ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ដូច​បុគ្គល​ផ្ងារ​នូវ​របស់​ដែល​ផ្កាប់ ឬ​បើក​នូវ​របស់​ដែល​កំបាំង​ឱ្យ​ឃើញច្បាស់​ក្រឡែត ។

ពុំនោះសោត ដូច​បុគ្គល​ប្រាប់ផ្លូវ​ដល់​មនុស្ស​អ្នក​វង្វេងទិស ឬ​ទ្រោល​នូវ​ប្រទីប បំភ្លឺ​ក្នុង​ទី​ងងឹត ដោយ​គិត​ថា មនុស្ស​អ្នកមាន​ភ្នែក​រមែង​មើលឃើញ​នូវ​អ្វី​ៗ​សព្វបែបយ៉ាង ។

យ៉ាងណាមិញ ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​ហើយ ដោយ​អនេកបរិយាយ​រមែ​ង​ធ្វើ​ឱ្យ​សត្វលោក​យល់​ច្បាស់​ពី​បាប បុណ្យ គុណ ទោស ជា​ផ្លូវ​ប្រតិបត្តិ​នាំ​ជីវិត​ទៅ​រក​ទី​រំលត់ទុក្ខ បាន​សុខ​ក្នុង​លោក​នេះ​និង​បរលោក ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ