ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាស់ជរា​ និង​កុមារ​កំព្រា​​រងការប៉ះពាល់​​ដោយ​កូ​វី​ដបាន​ទទួល​អំណោយ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំ​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​រង​ការ​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន៥០​គ្រួសារ​នៅ​វត្ត​ថ្មី ក្នុង​ឃុំ​តា​ចេស ស្រុក​កំពង់ត្រឡាច ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំ​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​រង​ការ​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន៥០​គ្រួសារ​នៅ​វត្ត​ថ្មី ក្នុង​ឃុំ​តា​ចេស ស្រុក​កំពង់ត្រឡាច ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ជំទាវ កែ​ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​ក្រើន​រំ​ឮ​ក ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ការពារ​ជំងឺ​កូ​វី​ដ​19 ព្រោះ​ថ្មី​ៗ​នេះ​ជំងឺ​កូ​វី​ដ​19 បាន​ផ្ទុះ​ឡើងជា​ថ្មី​ទៀត ដែល​មាន​វិជ្ជមាន​រហូត​ទៅ​ដល់៦នាក់​។

លោក​ជំទាវ​បាន​បញ្ជាក់​ដែរ​ថា នេះ​មិនមែន​ធម្មតា​ទេ ដែល​ជំងឺ​កូ​វី​ដ​បាទ​ផ្ទុះ​ឡើងជា​ថ្មី បន្ទាប់​ពី​ព្រឹត្តិការណ៍​ថ្ងៃទី​៣ វិច្ឆិកា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ។ ហេតុនេះ​ហើយ​សូម​បងប្អូន​ត្រូវ​រក្សា​អនាម័យ ត្រូវ​លាងដៃ​និង​សាប៊ូ អាកុល​ឬ​ជែ​ល និង​ត្រូវ​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា ហើយ​បើ​គ្មាន​ការ​ចាំបាច់​ទេ​សូម​ទៅ​កុំទៅ​ទីប្រជុំជន ដែល​មាន​មនុស្ស​ច្រើន​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​សូម​ពាំនាំ​នូវ​បណ្ដាំ​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខពី​សម្ដេចអគ្គ​សេនា​មហា​បតី​តេ​ជោ​ហ៊ុន​ សែន និង​សម្ដេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន ​សែន ដែល​សម្ដេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជនបទ ក្នុង​ដំណាក់កាល​កូ​វីត​19 នេះ ។​

លោកជំទាវបានបន្ត​ថា ផ្ដើម​ចេញពី​ការ​យកចិត្តទុកដាក់​សុខទុក្ខ របស់ សម្ដេច​ទាំង​ពីរ បែប​នេះ​ហើយ​ ទើប​ថ្ងៃនេះ តាមរយៈ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង​បាន​នាំ​យក​អំណោយ​មក​ចែក​ជូន​ជន​ចាស់ជរា កុមារ​កំព្រា ដែល​រង​ការ​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​19 ចំនួន 50 គ្រួសារ ដែល​រស់នៅ​ក្នុង​ឃុំ​តា​ចេស​ស្រុក​កំពង់ត្រឡាច​នា​ពេល​នេះ ។

ជា​ចុង​ក្រោយ​លោក​ជំទាវ​ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ។

យោង​តាម​របាយការណ៍​របស់លោក ថោ​ង ចំរើន​ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន​យុវ​នីតិសម្បទា ខេត្តកំពង់ឆ្នាំង ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ covid-19 ចំនួន​50​គ្រួ​សារ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ 20 គីឡូក្រាម​ទឹកស៊ីអ៊ីវ 1 យួរ​ទឹកត្រី 1 យួរ ត្រីខ កំប៉ុង​១​យូរ មុង 1 ភួយ 1 សារុង 1 និង​ថវិកា​មួយ​ចំនួន​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ