ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​បំរាម ក្រោយ​ក្រសួងសុខាភិ បាល​ប្រកាស​​អាសន្ន​កូ​វី​ដ​១៩​ឆ្លង​​ចូល​​សហ​គម​ន៍​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ គេ​សង្កេត​ឃើញនៅ​លើ​បណ្ដាញ​សង្គម​នានា រួម​ទាំង​ផេ​ក​របស់​រដ្ឋ​បាល​ខេត្ត​ផង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​យ៉ាង​ចំហ​នូវ​សេចក្ដី​«​ប្រកាស​ព័​ត៌​មាន​» ស្ដី​អំពី​ការ​ឆ្លង​រាលដាល​ជា​ថ្មីនៃ​ជំងឺ​«​កូ​វី​ដ​១៩» ដោយ​យោង​លើ​សេចក្ដី​ប្រកាស​ព័​ត៌មាន​របស់​ក្រសួងសុខាភិបាលដែល​ថា មេរោគ​ដ៏​កាច​សាហាវ​នេះ…

ខេត្តបាត់ដំបង ​៖ គេ​សង្កេត​ឃើញនៅ​លើ​បណ្ដាញ​សង្គម​នានា រួម​ទាំង​ផេ​ក​របស់​រដ្ឋ​បាល​ខេត្ត​ផង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​យ៉ាង​ចំហ​នូវ​សេចក្ដី​
«​ប្រកាស​ព័​ត៌​មាន​» ស្ដី​អំពី​ការ​ឆ្លង​រាលដាល​ជា​ថ្មីនៃ​ជំងឺ​«​កូ​វី​ដ​១៩» ដោយ​យោង​លើ​សេចក្ដី​ប្រកាស​ព័​ត៌មាន​របស់​ក្រសួងសុខាភិបាលដែល​ថា មេរោគ​ដ៏​កាច​សាហាវ​នេះ បាន​និង​កំពុង​«​ឆ្លង​ដល់​សហ​គ​ម​ន៍​» ដែល​ដំណឹង​នេះ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​មនុស្ស​ពាក់ព័ន្ធ​មួយ​ចំនួន ត្រូវ​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ដើម្បី​ពិនិត្យ​សំណាក​។

រដ្ឋបាល​ខេត្តបាត់ដំបងបាន​ចេញ​សេចក្ដី​ប្រកាស​ព័​ត៌មាន​ស្ដី​ពី​ការ​«​ឆ្លង​ជំងឺ​កូ​វិ​ដ​១៩» ជា​ថ្មី​នេះ កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ហើយ​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ និងបណ្ដា​សង្គម​នានា​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​យ៉ាង​ព្រោងព្រាត ដែល​ជា​ការ​ជួន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដែល​ក្រសួងសុខាភិបាល​ប្រកាស​អាសន្ន​ថា «ជំងឺ​នេះ​បាន​និង​កំពុង​ផ្ទុះ​ឡើងជា​ថ្មី និង បាន​រីក​រាលដាល​ដល់​សហ​គម​ន៍ទៀត​ផង​»​។

សេចក្ដី​ប្រកាស​ព័​ត៌មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​នេះ ធ្វើ​ឡើង​ដោយ​យោង​តាម​សេចក្ដី​ប្រកាស​ព័​ត៌​មាន​របស់​ក្រសួងសុខាភិបាល ដែល​ក្រសួង​នេះ ​បាន​ប្រកាស​ថា «​មាន​ករណី​វិជ្ជមាន​វីរុស កូ​វី​ដ​១៩ ថ្មី​ជា​ការ​ឆ្លង​ចូល​សហ​គម​ន៍ ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៨ និង ២៩ វិច្ឆិកា ២០២០ នេះ​»​។ ស្ថិត​ក្នុង​ស្ថានភាព​នេះ រដ្ឋបាល​ខេត្ត បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​បាន​ណែនាំ​អំពី​វិធានការ​ការពារ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀវ​វាង​ការ​ឆ្លង​រាលដាល នៃ​មេរោគ​កំណាច​នេះ​ដល់​សហ​គម​ន៍។

ប៉ុន្តែ​អ្វី​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្តបាត់ដំបង កំពុង​ភ័យ​ស្ទើរ​ស​ភ្នែក​លាយឡំ​និង​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​នោះ បន្ទប់​ពី​លេចឮ​ដំណឹង​ថា ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៏ និងសមាជិកគ្រួសារ​មួយ​ចំនួន​ ដែលបានប៉ះពាល់ផ្ទាល់ជាមួយ​អ្នកជំងឺ​​កូ​វី​ដ​១៩ នេះ នៅ​រាជធានី​ភ្នំពេញ បាន​មក​ចូលរួម​ពិធី​មង្គលការ​ដ៏​អធិក​អ​ធ័មកាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅ​ក្នុង​ខេត្តបាត់ដំបង​។ ព័​ត៌​មាន​នេះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោ​ត​ព្រាត នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និងតាម​បណ្ដាញ​សង្គម​ផង ហើយ​ថែម​ទាំង​បាន​ភ្ជាប់​ជាមួយ នូវ​រូបថត​សែ​ល​ហ្វី​ជាមួយ​មន្ត្រី និង មនុស្ស​មួយ​ចំនួន​ដែល​គេ​សង្ស័យ​កំពុង​មាន​«​វិជ្ជមាន​កូ​វី​ដ​១៩»​នោះ​ទៀត​ផង​។

ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​កក្រើក​ឡើង​វិញ នូវ​វីរុស​កូ​វី​ដ​១៩ជា​ថ្មី​ រហូត​ឈាន​ចូល​ដល់​សហ​
គម​ន៍​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហាក់​បាន​ប្រកាស​អាសន្ន​ស្ទើរ​ទូ​ទាំង​ប្រទេស​ទៅ​ហើយ ឲ្យ​អាជ្ញាធរ​ខេត្ត រាជធានី និង ស្ថាន​ប័ន​រដ្ឋ​នានា ត្រូវ​មាន​វិធានការ​ទប់​ស្គា​ត់ ការពារ ហើយ​ថែម​ទាំង​ចេញ​បំរាម​បិត​ផ្សារ​ទំនើប បិទ​​​សាលា​រដ្ឋ​ និង​ឯកជន​មួយ​ចំនួន​ទៀត​ផង​។ ដោយឡែក ​សម្រាប់​ខេត្ត​បាត់​​ដំបង ដែល​ពាក់ព័ន្ធ​នឹង​កូ​វី​ដ​១៩​នេះ បើ​យោង​លើ​សារ​ជា​សំឡេង​របស់​សម្ដេច​
តេ​ជោ ហ៊ុន សែន សម្ដេច​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ ត្រូវ​ស្វែងរក​ឲ្យ​ឃើញ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ នៅ​ក្នុង​ថ្ងៃ​ដែល​ឯកឧត្តម កើត រិ​ទ្ធ អញ្ជើញ​ទៅ​ចូលរួម​ពិធី​មង្គល​ការ​នៅ​ក្នុង​ខេត្ត​នេះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។

នៅ​ក្នុង​សារ​ជា​សំឡេង​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៍យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ខេត្តបាត់ដំបង ដោយសារ​តែ ឯកឧត្តម កើត រិ​ទ្ធ បាន​ទៅ​ចូល​រូ​ម​ពី​ធី​មង្គលការ​នៅ​ទីនោះ​..​។ ប៉ុន្តែ​ថ្ងៃនេះ​ ខ្ញុំ​ពិនិត្យ​ឃើញ​ថា បាត់ដំបង ទើប​យក​សំណាក​បាន​ត្រិ​ម​តែ​០៦​នាក់​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ជាមួយ​ខេត្តបន្ទាយមានជ័យ ដែល​យក​បាន​រាប់រយ​សំណាក​ឯណោះ​។ ដូច្នេះ នេះ​ជាមួយ​តិច​ណាស់​»​។ សម្ដេច​បាន​ដាស់​តឿន​ឲ្យ​អាជ្ញាធរ​ខេត្តបាត់ដំបង និង ខេត្ត​ដទៃ​ទៀត ដែល​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​ប្រុង​ប្រយ័ត្ន និង បាន​ជម្រុញ​ឲ្យ​ស្វែងរក​ឲ្យ​ឃើញ​ជាមួយ​អ្នក​ពាក់ព័ន្ធ​។ ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ ក៏​បាន​អំពាវ​ជា​ពិសេស ចំពោះ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ ឲ្យ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល​ទៅ​ធ្វើតេស្ដ នៅ​មន្ទីរពេទ្យ​នានា ដោយ​មិន​បង់ប្រាក់​ឡើយ​។

កោះសន្តិភាពមិន​អាច​សុំ​ការ​បំភ្លឺពី​លោក វឿ​ង ប៊ុ​ន​រ៉េ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ជុំវិញ​ស្ថានភាព​ជំងឺ​«​កូ​វី​ដ​១៩» នៅ​ក្នុង​ខេត្តបាត់ដំបង ដោយសារ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទ​ទូល​ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រី​ពេទ្យ​បាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ​ មន្ត្រី​ពេទ្យ​ជំនាញ បាន​និង​កំពុង​ធ្វើតេស្ដ​លើ​មនុស្ស​ជា​ច្រើន ក្នុង​នោះ​ ក៏​មាន​មន្ត្រីរាជការ​ដែល​ពាក់ព័ន្ធ​ផង​ដែរ ហើយ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល ក៏​កំពុង​មមាញឹក​ខ្លាំង​ណាស់​ដែរ​អំពី​ដំណើរការ​ធ្វើតេស្ដ​លើ​អ្នក​ពាក់​ព័ន្ធ​នេះ​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា គេ​មិន​ទាន់​ដឹង​ពី​ចំនួន​អ្នក​បាន​ធ្វើតេស្ដ​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​ បុគ្គលិក​ពេទ្យ​កំពុង​បន្ត​នីតិវិធី​យ៉ាង​មមាញឹក​នៅឡើយ​។ យ៉ាងណា​ក៏​ដោយ តាម​រយៈ​សេចក្ដី​ប្រកាស​ព័​ត៌មាន​របស់​រដ្ឋបាល​ខេត្ត អាជ្ញាធរ​ខេត្ត បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវធ្វើ​អនាម័យ​ជា​ប្រចាំ ត្រូវ​ពាក់​ម៉ាស់ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង គម្លាត​សុវត្ថិភាព​បុគ្គល ហើយ​មិន​ត្រូវ​ចេញ​ទៅ​ជួបជុំ​កម្មវិធី​អ្វី​ឡើយ បើ​គ្មាន​ការ​ចាំបាច់​។

ហើយ​បើ​មានការ​សង្ស័យ​ទៅ​លើ​ជំងឺ​នេះ សូម​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តបាតដំបង និង មក​កាន់​ផ្នែក​បណ្ដុះបណ្ដាល​បន្ត មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត ជា​បន្ទាន់ ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ​រដ្ឋាភិបាល​មិន​តម្រូវ​ឲ្យ​បង់​ថវិកា​អ្វី​ទាំងអស់​។ ពោល គឺយក​សំណាក​ទៅ​ពិនិត្យ​ដោយ​ឥត​បង់ថ្លៃ​ឡើយ​៕ ​

អត្ថបទសរសេរ ដោយ