ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​កម្មករ​២​នាក់​​​បានសម្រេច បន្សល់ទុកខ្សែ.កមួយខ្សែ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​២​នាក់​អង្គុយ​ចុច​ទូរ​ស័ព្ទ​លេង​នៅ​ខាង​មុខ​ការដ្ឋាន​សំណង់​ ក្រោយ​ពេល​ចប់​ម៉ោង​ធ្វើការ ស្រាប់តែ​​ត្រូវ​​ក្រុម​ជនសង្ស័យ​​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​បាន​សម្រេច កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ ត្រង់​ចំណុច​ខាង​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង ​តាម​បណ្ដោយ​ផ្លូវ​៣២០…

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​២​នាក់​អង្គុយ​ចុច​ទូរ​ស័ព្ទ​លេង​នៅ​ខាង​មុខ​ការដ្ឋាន​សំណង់​ ក្រោយ​ពេល​ចប់​ម៉ោង​ធ្វើការ ស្រាប់តែ​​ត្រូវ​​ក្រុម​ជនសង្ស័យ​​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​បាន​សម្រេច កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ ត្រង់​ចំណុច​ខាង​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង ​តាម​បណ្ដោយ​ផ្លូវ​៣២០ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង​ រាជធានីភ្នំពេញ ។

តាម​សម្តី​ពី​បុរស​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ ភ័ក្តិ អាយុ​២២​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ចប់​ម៉ោង​ការងារ​ហើយ ដោយ​មិន​ទាន់​ងងុយដេក គាត់​និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​ជា​អ្នកធ្វើការ​ជាមួយ​គ្នា បាន​នាំ​គ្នា​ចេញ​ទៅ​អង្គុយ​លេង​យក​ខ្យល់អាកាស​នៅ​ខាង​មុខ​ការដ្ឋាន​។

តាម​ប្រភព​​ដដែលបាន​បន្ត​ថា ពេល​នោះ​​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​យក​ទូរស័ព្ទ​ម្នាក់​មួយ​គ្រឿង​មក​ចុច​លេង​ លុះដល់​វេលា​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង តាម​បណ្ដោយ​ផ្លូវ​៣២០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ទាំង​ពីរ​គ្រឿង​ពី​ពួក​គាត់​បាន​សម្រេច​ ហើយ​ជនសង្ស័យ​ក៏​ព្យាយាម​រត់ឡើង​ជិះ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​របស់​បក្ខពួក​ពីរ​នាក់​ទៀត​ដែល​ឈប់​ចាំ​នៅ​កែង​​ផ្លូវ​៦៣​ រួច​ក៏​នាំ​គ្នា​ជិះ​គេចខ្លួន ។

តាម​ប្រភពដដែលបាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​​ពួកគាត់​ក៏​ស្រែក«​ចោរៗ»​ រត់​ដេញ​តាម​ពីក្រោយ​ ស្រប​ពេល​នោះ​ដែល​ក៏​មាន​បុរស​បី​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បានឃើញ​ហេតុការណ៍បែបនេះ ​ក៏​​បាន​ជួយ​ដឹក​​ពួកគាត់​​ទាំង​ពីរ​នាក់​ជិះ​ដេញ​តាម​ពីក្រោយ​ក្រុម​ជនសង្ស័យ​ រហូត​ទៅ​ដល់​ចំណុច​ខាងក្រោយ​សាលា​បឋម​សិក្សា​ជ័យ​ជំនះ តាម​បណ្ដោយ​ផ្លូវ​៣៨៦ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​ ហើយ​ពួក​គាត់​ក៏​បាន​តាម​ទាន់​ជនសង្ស័យ​ និង​មានការ​​ប្រតាយប្រតប់​គ្នា បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​បាន​ដាច់​ខ្សែ​ក​ជ្រុះ​នៅ​កន្លែង​កើតហេតុ និង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​កែងដៃ​ខាងឆ្វេង​។ ចំណែក​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាន​នាំ​ជន​រង​គ្រោះ រួម​ទាំង​វត្ថុ​តាងរបស់​ជនសង្ស័យ​ដែល​បន្សល់​ទុក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣​ដាក់​ពាក្យបណ្ដឹង​និង​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ