ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ផ្ទៃពោះ​កំឡុង​ពេល​រដូវ​កាល ​កូ​វី​ដ និង​វិធី​ការពារ !

3 ឆ្នាំ មុន

ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្ត្រី​ទើបតែ​មាន​ផ្ទៃពោះ​ថ្មី​ៗ ដែល​មាន​វ័យ​ចំណាស់ លើស​ទម្ងន់ និង​មាន​បញ្ហា​សុខភាព​ប្រចាំ​កាយ​ដូច​ជា ជំងឺលើសឈាម និង​ទឹកនោមផ្អែម ហាក់ដូចជា​មានការ​កើនឡើង​ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺ​កូ​វី​ដ​ធ្ងន់ធ្ងរ ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​គេហទំព័រ​ផ្លូវការ​របស់​អង្គការ​សុខភាព​ពិភពលោក…

ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្ត្រី​ទើបតែ​មាន​ផ្ទៃពោះ​ថ្មី​ៗ ដែល​មាន​វ័យ​ចំណាស់ លើស​ទម្ងន់ និង​មាន​បញ្ហា​សុខភាព​ប្រចាំ​កាយ​ដូច​ជា ជំងឺលើសឈាម និង​ទឹកនោមផ្អែម ហាក់ដូចជា​មានការ​កើនឡើង​ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺ​កូ​វី​ដ​ធ្ងន់ធ្ងរ ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​គេហទំព័រ​ផ្លូវការ​របស់​អង្គការ​សុខភាព​ពិភពលោក WHO ។ ម្យ៉ាងវិញទៀត នៅ​ពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​កើត​កូ​វី​ដ ពួក​គេ​ប្រឈម​នឹង​ការ​ទៅ​សម្រាក​នៅ​កន្លែង​សង្គ្រោះ​ជំងឺ​ធ្ងន់ជាង​អ្នក​ដែល​គ្មាន​ផ្ទៃពោះ ។

ដោយសារ​តែ​ការ​ប្រែប្រួល​ក្នុង​រាង​កាយ និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្ត្រី​មាន​ផ្ទៃពោះ ពួក​គេ​អាច​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ការ​ឆ្លង​មេរោគ​ផ្លូវដង្ហើម​មួយ​ចំនួន ។ ដូចនេះ​វា​សំខាន់​ណាស់​ដែល​ពួក​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​ដ​-១៩ ហើយ​រាយការណ៍​អំពី​រោគ​សញ្ញា​អាច​កើត​មាន (​រាប់​បញ្ចូល​ទាំង​គ្រុនក្តៅ ក្អក ឬ​ពិបាក​ដកដង្ហើម​) ទៅ​កាន់​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព ។

ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ដោយ​ការពារ​ខ្លួន​ដោយ​អនុវត្ត​វិធី​ដូច​ខាងក្រោម ៖

-​លាងដៃ​របស់​អ្នក​ឱ្យ​បាន​ញឹកញាប់​ជាមួយនឹង​ទឹក​អាល់កុល សាប៊ូ និង ទឹក ។
-​រក្សា​គម្លាត​សង្គម និង​ចៀសវាង​ពី​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ។
-​ពាក់​ម៉ាស់​នៅ​ពេល​ចេញ​ទៅ​ក្រៅ ។
-​ចៀសវាង​ការ​ប៉ះ​ភ្នែក​ច្រមុះ និង​មាត់​របស់​អ្នក ។
-​អនុវត្ត​អនាម័យ​ផ្លូវដង្ហើម ។ នេះ​មាន​ន័យ​ថា គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ដោយ​កែងដៃ ឬ​ក្រដាស​ជូត​មាត់​នៅ​ពេល​អ្នក​ក្អក ឬ​កណ្តាស់ ។ បន្ទាប់​មក​បោះចោល​ក្រដាស​ដែល​បាន​ប្រើ​ភ្លាម​ៗ ។

ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ត្រូវ​ស្វែងរក​ការ​ព្យាបាល​ភ្លាម​ៗ ។ ទូរស័ព្ទ​មុន​ពេល​ទៅ​មណ្ឌល​សុខភាព ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់ ។

ជាមួយនឹង​ការ​ការពារ​នេះ​ផង​ដែរ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​គប្បី​រក្សា​អារម្មណ៍​របស់​ខ្លួន​កុំឱ្យ​ភ័យ​ខ្លាច​ជ្រុល ហើយ​អនុវត្ត​ការពារ​ដូច​ការ​រៀបរាប់​ខាងលើ ក៏​ដូច​ជា​បន្ត​ការ​ថែទាំ​គភ៌​ឱ្យ​មាន​សុខភាព​ល្អ ដែល​រួម​មានការ​ប្រើប្រាស់​វីតាមីន​មុន​ពេល​មាន​ផ្ទៃពោះ (Prenatal Vitamin) ការ​ធ្វើ​លំ​ហាត់ប្រាណ ការ​ឈប់​ប្រើប្រាស់​គ្រឿង​ប៉ះពាល់​ដល់​សុខភាព ការ​ប្រុង​ប្រយ័ត្ន​នឹង​ថ្នាំ​ដែល​លេប និង​ជា​ពិសេស​ត្រូវ​ផឹកទឹក​ឱ្យ​បាន​ច្រើនជាមួយនឹង​ទឹក​ពិសា​គុណភាព​ខ្ពស់ ៕ ប្រភព ៖ who.int

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ