ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ជើង​ចាស់​តួ​ម៉ែ​ផា​ន់​ ក្នុង​រឿង «​ទុំ​ទាវ» ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយភាព តាម​រយៈ​ការ​សម្តែង​សាច់​រឿង​នៅ​ក្នុង​ខារ៉ាអូខេ «​ទុំ​ទាវ​» អ្នកគ្រូ កាន់ សុវណ្ណ​នី ដែល​គ្រប់​គ្នា​ស្គាល់​ថា ជា​តួ​ម៉ែ​ផា​ន់…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយភាព តាម​រយៈ​ការ​សម្តែង​សាច់​រឿង​នៅ​ក្នុង​ខារ៉ាអូខេ «​ទុំ​ទាវ​» អ្នកគ្រូ កាន់ សុវណ្ណ​នី ដែល​គ្រប់​គ្នា​ស្គាល់​ថា ជា​តួ​ម៉ែ​ផា​ន់ បាន​ធ្វើ​ឱ្យ​មហាជន និង​អ្នកគាំទ្រ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ក្រោយ​ពី​តារា​ស្រី​រូប​នេះ​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍​។

ដោយឡែក​កាលពី​ពេល​ថ្មី​នេះ បាន​លេចឮ​ដំណឹង​ដ៏​ក្ដុកក្ដួល​មក​ថា តារា​ជើង​ចាស់​រូប​នេះ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មាន​ម៉ូតូ​មួយ​គ្រឿង​មក​បុក​ពីក្រោយ​រូប​កាត់ រួច​ហើយ​ក៏​រត់​បាត់​តែ​ម្ដង នេះ​បើ​យាង​តាម លោក អ៊ឹម ជីវ៉ា ដែល​បាន​រៀបរាប់​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ពេល​ដែល​លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក​នៅ​ឯ​ផ្ទះ​តារា​ជើង​ចាស់​រូប​នេះ​ផ្ទាល់​តែ​ម្តង​។

យ៉ាងណាមិញ ហេតុការណ៍​ដ៏​អាក្រក់​មួយ​នេះ បាន​កើតឡើង​ទៅ​លើ​អ្នកគ្រូ កាន់ សុវណ្ណ​នី ស្ថិត​នៅ​ម្តុំ​ក្រោយ​ព្រះ​បរមរាជវាំង ដោយ​បន្សល់​ទុក​របួស​ស្នាម​បែកក្បាល រីឯ​ភាគី​ខាង​ម៉ូតូ​វិញ​បានរ​ត់បា​ត់ទៅ​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​មួយ​នេះ​រួច​មក មាន​មហាជន​ជា​ច្រើន​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ទៅ​លើ​អ្នកគ្រូ និង​ជា​សិល្បករ​ជើង​ចាស់​រូប​នេះ​គ្រប់​ៗ​គ្នា ថែម​ទាំង​បាន​ជូនពរ​ឲ្យ​រូប​គាត់​ឆាប់​បាន​ធូរស្បើយ​ឆាប់​ៗ​នេះ ដោយ​សព្វ​ថ្ងែ​នេះ អ្នកគ្រូ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ឯ​ផ្ទះ​ផង​ដែរ ៕

កែសម្រួលដោយ