ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ផ្សេង​គ្នា​នៃ​បុគ្គល​២​ពួក​ក្នុង​ផ្លូវ​សិក្សា​ព្រះធម៌

3 ឆ្នាំ មុន

ជន​ពួក​ខ្លះ​សិក្សា​ព្រះធម៌​ដើម្បី​ប្រយោជន៍​ដល់​ជាតិ សាសនា និង​មនុស្សជាតិ​រស់នៅ​ដោយ​សុខ​សន្តិភាព ឯ​ជន​ខ្លះ​ទៀត​សិក្សា​ព្រះធម៌​គ្រាន់តែ​ដើម្បី​វាយប្រហារ​គេឯង បំផ្លិចបំផ្លាញ​សេចក្តីសុខ​របស់​មហាជន​ដោយ​ការ​ប្រមាថ​មាក់ងាយ​ប្រើ​ពាក្យ​អសុរោះ​ផ្សេង​ៗ ។ អ្នក​សិ​ក្សា​​ព្រះធម៌​ទាំង​ពីរ​ពួក​នោះ​មាន​លក្ខណៈ​ផ្សេង​គ្នា​យ៉ាងនេះ​គឺៈ ១- អ្នក​សិក្សា​ព្រះធម៌​ដើម្បី​យកចំណេះ​ដឹង​ទៅ​បង្រៀន​អ្នក​ដទៃ​ឱ្យ​ចេះ​ដឹង​ខុស ត្រូវ…

ជន​ពួក​ខ្លះ​សិក្សា​ព្រះធម៌​ដើម្បី​ប្រយោជន៍​ដល់​ជាតិ សាសនា និង​មនុស្សជាតិ​រស់នៅ​ដោយ​សុខ​សន្តិភាព ឯ​ជន​ខ្លះ​ទៀត​សិក្សា​ព្រះធម៌​គ្រាន់តែ​ដើម្បី​វាយប្រហារ​គេឯង បំផ្លិចបំផ្លាញ​សេចក្តីសុខ​របស់​មហាជន​ដោយ​ការ​ប្រមាថ​មាក់ងាយ​ប្រើ​ពាក្យ​អសុរោះ​ផ្សេង​ៗ ។ អ្នក​សិ​ក្សា​​ព្រះធម៌​ទាំង​ពីរ​ពួក​នោះ​មាន​លក្ខណៈ​ផ្សេង​គ្នា​យ៉ាងនេះ​គឺៈ

១- អ្នក​សិក្សា​ព្រះធម៌​ដើម្បី​យកចំណេះ​ដឹង​ទៅ​បង្រៀន​អ្នក​ដទៃ​ឱ្យ​ចេះ​ដឹង​ខុស ត្រូវ បាប បុណ្យ គុណ ទោស និង​ដើម្បី​ចូលរួម​ចំណែក​ជួយ​ផ្សព្វផ្សាយ​ព្រះ​សាសនា​របស់​ព្រះ​អង្គ​ឱ្យ​បាន​សាយភាយ​ជ្រួតជ្រាប​ទូលំទូលាយ​ដល់​ជនានុជន ឬ​សព្វ​សត្វ​ដទៃ​ៗ​ទៀត​ក្នុង​សកលលោក និង​ដើម្បី​ស្គាល់​ពីរ​វិធី​អាច​រលាស់​ខ្លួន​ចេញ​ចាក​ភព ពោល​គឺ ការ​កើត ចាស់ ឈឺ ស្លាប់ ឥត​ឈប់​ឈរ​នៅ​ក្នុង​មហាសមុទ្រ​វាលវដ្តសង្សារ​នេះ ។

២- អ្នក​សិក្សា​ព្រះធម៌​ក្នុង​គោលបំណង​អាក្រក់​នានា​គឺថា សិក្សា​ព្រះធម៌​ពុទ្ធសាសនា​គ្រាន់តែ​ដើម្បី​ឱ្យ​បាន​ចេះ​ដឹង​ហើយនឹង​អាល​យក​ចំណេះដឹង​ទាំងនោះ​ទៅ​ប្រព្រឹត្ត​រឿង​អាក្រក់​នានា​នៅ​ក្នុង​សង្គម​ដើម្បី​ជា​ប្រយោជន៍​របស់​ខ្លួន ។

បណ្តា​បុគ្គល​ទាំង​ពីរ​ពួក​នេះ ពួក​ជន​ទី​១​មានចិត្ត​គំនិតល្អ​ប្រពៃ​ព្រោះ​យកចំណេះ​របស់​ខ្លួន​ឱ្យ​បានជា​ប្រយោជន៍​ដល់​ជាតិ​សាសនា ចំណែក​ពួក​ជន​ទី​២​ជា​ពួក​ទុជ៌ន នាំ​ស្រុក​ទេស​ឱ្យ​វឹកវរ​ព្រោះតែ​យកចំណេះ​ដឹង​របស់​ខ្លួន​ទៅ​បម្រើ​ក្នុង​ផ្លូវខុស ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ